
ក្រុមសង្គ្រោះនិងក្រុមអគ្គិភ័យ
ធ្វើការនៅក្បែរទូររថភ្លើងខូចខាត ដែលរត់ធ្លាក់ផ្លូវ
ក្បែរក្រុងសាន់ទីយ៉ាហ្គោ ដីកុំប៉ូស្តេឡា កាលពីថ្ងៃទី២៤ កក្កដា។
AFP
ទូរថភ្លើង៤បានក្រឡាប់ត្រឡប់ត្រឡិនក្នុងគ្រោះថ្នាក់កាលពីយប់ថ្ងៃ ពុធនោះដោយផ្សែងកំពុងហុយចេញពីកម្ទេចកម្ទីខណៈសាកសពត្រូវគេគ្រប ភួយនៅតាមបណ្ដោយផ្លូវដែក។
ទូរថភ្លើងទាំងនោះ បានបត់គរលើគ្នានិងបត់ជាប់គ្នាដូចជាឧបករណ៍តន្រ្តីអាកូដេអុង។ ទូមួយត្រូវបានដាច់ចេញពីគេដោយសារកម្លាំងបុកគ្នាហើយចុងម្ខាង បានបះងើយទៅលើមេឃ។
សាក្សីជាច្រើននាក់បាននិយាយពីការផ្ទុះដ៏ឮមួយ។ លោកស្រីម៉ារីយ៉ា ថេរេសា រ៉ាម៉ូសដែលរស់នៅ តែប៉ុន្មានម៉ែត្រពីកន្លែងកើតហេតុបាននិយាយថា៖ «ខ្ញុំនៅផ្ទុះខ្ញុំបានឮអ្វីម្យ៉ាងដូចជាផ្គរលាន់ផ្ទប់គ្នា។ វាឮខ្លាំងណាស់ និងមានផ្សែង ក្រាស់។ វាជាមហន្តរាយ»។
គ្រោះថ្នាក់នេះបានកើតឡើងនៅម៉ោង៨និង៤២យប់នៅពេលរថភ្លើងដែល កំពុងដឹកអ្នកដំណើរ២១៨នាក់និងបុគ្គលិកចំនួន៤នាក់ស្ទើរតែចូល ក្នុងស្ថានីយក្រុងSantiago de Compostela នៅក្នុងតំបន់Galicia នៅភាគពាយព្យប្រទេសទៅហើយ។
អ្នកនាំពាក្យឲ្យតុលាការជាន់ខ្ពស់តំបន់Galicia បាននិយាយថា ក្រុមបុគ្គលិកជួយសង្គ្រោះបានរកឃើញសាកសព៧៣នាក់ពីគំនរបាក់បែកហើយ ជនរងគ្រោះ៤នាក់ទៀតក្រោយមកបានស្លាប់នៅក្នុងមន្ទីរពេទ្យ។
មនុស្សសរុប១៤៣នាក់ ត្រូវគេនិយាយថា របួសផ្សេងៗពីគ្នា។
លោកបានបន្ថែមថា ទូខ្លះមិនទាន់ត្រូវបានរុករកពេញលេញនៅ ឡើយធ្វើឲ្យសង្ស័យថា ចំនួនអ្នកស្លាប់ដោយសារគ្រោះថ្នាក់រថភ្លើងដ៏អាក្រក់បំផុតនៅ អេស្ប៉ាញនេះអាចកើនឡើង។
លោកFrancisco Otero វ័យ៣៩ឆ្នាំដែលនៅក្នុងផ្ទះឪពុកម្ដាយគាត់នៅចំហៀងផ្លូវដែកជាទីដែល គ្រោះថ្នាក់បានកើតឡើងនោះបាននិយាយថា លោក«បានឮសូរក្ឌាំងយ៉ាងខ្លាំង គឺដូចជាមានការរញ្ជួយផែនដីមួយ»។
លោកបានប្រាប់ AFP ថា៖«អ្វីដែលខ្ញុំឃើញមុនគេគឺសាកសពស្ត្រីម្នាក់ប៉ុន្តែអ្វីដែល ខ្ញុំចាប់អារម្មណ៍ខ្ញុំគឺភាពស្ងាត់ជ្រងំ មានផ្សែងខ្លះ និងភ្លើងឆេះតូចមួយ»។
លោកបានបន្តថា៖ «ក្រុមអ្នកជិតខាងខ្ញុំបានខិតខំទាញអ្នកដែលជាប់ក្នុងទូរថភ្លើង ចេញជាមួយចបត្រសេះ និងញញួរធំៗហើយពួកគេទីបំផុតបានប្រើរណារដៃយកជនរងគ្រោះចេញ»។
រថភ្លើងនេះបានចេញដំណើរពីក្រុងម៉ា្រឌីដនិងឆ្ពោះទៅទីប្រជុំជន ហ្វើររ៉ូលភាគពាយព្យ ខណៈតំបន់Galicia កំពុងរៀបចំប្រារព្ធពិធីឆ្លងជាច្រើនផ្ដល់កិត្តិយសដល់ព្រះគ្រូ សន្ត James ។
សាក្សីម្នាក់បានប្រាប់វិទ្យុ Cadena Ser ថាទូរថភ្លើងបានក្រឡាប់ជាច្រើនត្រឡប់លើផ្លូវកោង ហើយក៏បានឈប់ដោយនៅគរជាប់លើគ្នា។
ទូរទស្សន៍រដ្ឋTVE បាននិយាយថា រថភ្លើងនេះបានរត់ធ្លាក់ផ្លូវដោយសារលឿនពេលមានគ្រោះថ្នាក់នេះ ប៉ុន្តែនៅពេលមានគ្រោះថ្នាក់អ្នកនាំពាក្យក្រុមហ៊ុនផ្លូវដែករដ្ឋ Renfe បាននិយាយថា វាឆាប់ពេកហើយ ដែលនិយាយពីអ្វីដែលបណ្ដាលឲ្យមានគ្រោះថ្នាក់នេះ។
អ្នកនាំពាក្យក្រុមហ៊ុនRenfe បាននិយាយថា៖ «ការស៊ើបអង្កេតមួយកំពុងតែដំណើរការហើយយើងត្រូវរង់ចាំ។ យើងនឹងដឹងថាតើមកពីល្បឿនលឿនពេកឬយ៉ាងណានៅពេលយើងពិគ្រោះអំពី ប្រអប់ខ្មៅរបស់រថភ្លើង»។
បុគ្គលិកសេវាកម្មគ្រាអាសន្នអាវក្រហមបានថែអ្នកដំណើររងរបួសដែល ដេកនៅលើវាលស្មៅខណៈស៊ីរ៉ែនរថយន្តសាមុយបានបន្តឮនៅខាងក្រោយ៕ PN ភ្នំពេញប៉ុស្តិ៍
0 Comments:
Post a Comment