ភ្នំពេញ៖ អាជ្ញាធរអប្សរានៅចុងសប្តាហ៍នេះ
បានធ្វើការវាយបកតបទៅនឹងការចោទប្រកាន់របស់គណបក្សប្រឆាំងអំពីចំណូល
ដែលបានមកពីការទស្សនាអង្គរវត្តពីសំណាក់ភ្ញៀវទេសចរបរទេសមានចំនួន
ច្រើនដល់រាប់រយលានដុល្លារអាមេរិកនោះថា ជារឿងមិនពិត។
ការតបតនេះបានកើតឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះក្រោយពីមានការលើកឡើង របស់លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិក្នុងយុទ្ធនាការឃោសនា រកសំឡេងឆ្នោតនៅក្នុងខេត្តសៀមរាបដោយនិយាយថាចំណូលបានមកពីទេសចរណ៍ អង្គរ គឺប្រមាណជិត២០០លានដុល្លារក្នុងមួយឆ្នាំៗ។
កាលពីថ្ងៃទី១១ខែកក្កដានេះ អាជ្ញាធរអប្សរាបានចេញរបាយការណ៍ស្តីអំពីចំណូលបានមកពីការលក់ប័ណ្ណចូលទស្សនាអង្គរវត្ត។
នៅក្នុងរបាយការណ៍នោះបានឱ្យដឹងថាចំនួនភ្ញៀវទេសចរដែលមកប្រទេស កម្ពុជាក្នុងឆ្នាំ២០១២មានចំនួនសរុប3.584.307 នាក់ក្នុងនោះមកខេត្តសៀមរាបមានចំនួនសរុប2.063.336នាក់ហើយចំនួន ភ្ញៀវទេសចរដែលទិញ ប័ណ្ណទស្សនាជាក់ស្តែងមានត្រឹមតែ1,808,623នាក់ប៉ុណ្ណោះ ដោយមានករណីភ្ញៀវទេសចរមួយចំនួនត្រូវបានអនុញ្ញាតឱ្យទស្សនាអង្គរ ដោយមិនបាច់បង់ប្រាក់។
ទោះបីជារបាយការណ៍នោះ មិនបានបញ្ជាក់ឱ្យដឹងពីចំនួនពិតប្រាកដនៃប្រាក់ចំណូលបានពីទេសចរណ៍ ក៏ដោយ តែបានបញ្ជាក់ថាចំពោះប័ណ្ណទស្សនាដែលលក់ដាច់បំផុតគឺប័ណ្ណថ្លៃ20 ដុល្លារ រយៈពេលទស្សនាមួយថ្ងៃស្មើរនឹង59,2%និងប័ណ្ណទស្សនាតម្លៃ40ដុល្លារ រយៈពេលទស្សនាបីថ្ងៃស្មើនឹង39,8%ចំណែកប័ណ្ណទស្សនារយៈពេលមួយ សប្តាហ៍ថ្លៃ60ដុល្លារបានតែមួយភាគរយប៉ុណ្ណោះ។
របាយការណ៍នោះបានឱ្យដឹងទៀតថា ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកចំនួនទេសចរមកទស្សនាអង្គរមានតែពី 50% ទៅ 57% នៃចំនួនទេសចរសរុបដែលបានមកដល់ប្រទេសកម្ពុជាប៉ុណ្ណោះ។
របាយការណ៍នោះក៏បានចោទសួរអំពីរបៀបគណនាចំនួនតួលេខសរុប ដែលបានលើកឡើងដោយគណបក្សសង្គ្រោះជាតិផងដែរ ព្រមទាំងបានរិះគន់ការលើកឡើងរបស់គណបក្សប្រឆាំងនោះថាសុទ្ធតែជា ការភូតកុហកដើម្បីបំភាន់មតិសាធារណជនសំដៅទាញយកផលប្រយោជន៍បម្រើឱ្យ បក្សខ្លួន។
លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិនៅតែប្រកាន់ជំហររបស់ខ្លួនក្នុង ការអះអាងថាចំណូលដែលបានមកពីអង្គរមានការកិបកេងនិងបាត់បង់ដោយសារតែ អំពើពុករលួយ។
លោកកឹមសុខាបន្ថែមថា៖
«ខ្ញុំមើលឃើញថាមានការបាត់ត្រង់គេមិនដែលឱ្យលេខយើងពិតទេ។ យើងដឹងថាបាត់ដូច្នេះយើងអត់មានលេខយកមកពិតទេព្រោះអីគេលាក់លៀម អញ្ចឹងហើយបានជាយើងធានាថាយើងនឹងរកបានឥឡូវឱ្យប្រជារាស្ត្រ បោះឆ្នោតឱ្យយើងដឹកនាំប្រទេសមើលយើងនឹងរកបានចំណូលដូចដែលខ្ញុំ និយាយអញ្ចឹងជិត២០០លានដុល្លារក្នុងមួយឆ្នាំក្នុងអង្គរហ្នឹង។ ប៉ុន្តែឱ្យយើងទៅឆ្លើយថាលុយមានប៉ុន្មានបានប៉ុន្មាន បើគេអ្នកគ្រប់គ្រងទៅធ្វើម៉េចដឹងបើគេលាក់។ ប៉ុន្តែយើងប៉ាន់ស្មានភ្ញៀវទេសចរណ៍និងចំណូលហ្នឹងយើងប៉ាន់ស្មានទៅ ឃើញប៉ុណ្ណឹង»។
លោក សន ជ័យ តំណាងប្រចាំប្រទេសកម្ពុជានៃបណ្តាញរួបរួមដើម្បីគណនេយ្យភាពសង្គម អាស៊ីបូព៌ានិងប៉ាស៊ីហ្វិកបានថ្លែងថាការដែលនាំឱ្យមានការរិះគន់ពី សាធារណជនពិសេសអ្នកនយោបាយនោះ គឺផ្តើមចេញពីការបាត់បង់តម្លាភាព។ លោក សន ជ័យ បានបន្ថែមថា៖
«អញ្ចឹងដើម្បីដោះស្រាយបញ្ហាហ្នឹងរដ្ឋាភិបាលត្រូវតែមានតម្លាភាព។ តម្លាភាពគឺចាប់ពីការផ្តល់គម្រោងនេះទៅឱ្យក្រុមហ៊ុនហើយមួយទៀត គួតែមានការបង្ហាញពីលទ្ធផលពីចំណូលបានមកពីអង្គរហ្នឹង ដែលក្រុមហ៊ុនហ្នឹងប្រមូលបាននិងផ្តល់ជូនរដ្ឋាភិបាលអញ្ចឹងវាជា របាយការណ៍មួយសាធារណៈនឹងដែលអាចប្រជាពលរដ្ឋគ្រប់រូបបានដឹងពីបញ្ហា នេះ។ ធ្វើយ៉ាងនេះវាអាចធានាបានអំពីតម្លាភាពនិងវាអាចជៀសផុតពីការចោទ ប្រកាន់នានាប៉ុន្តែកន្លងទៅមិនដែលមានទិដ្ឋភាពដូចនេះកើតឡើងទេ»។
លោកសនជ័យបានថ្លែងទៀតថាការបិទព័ត៌មានការខ្វះតម្លាភាពវាជាចំណុច មួយងាយស្រួលបំផុតដែលនាំទៅរកការបន្លំការប្រព្រឹត្តិអំពើពុករលួយ បាត់បង់ធនធានរដ្ឋចូលទៅជាផលប្រយោជន៍បុគ្គល៕

វង្ស ដារ៉ា
ពី khmer.voanews.com
0 Comments:
Post a Comment