រាជធានីភ្នំពេញ ៖
ប្រភពគួរឱ្យទុកចិត្តពីមន្ត្រីគណបក្សសង្គ្រោះជាតិបានឱ្យកោះសន្តិ
ភាពដឹងនៅព្រឹកថ្ងៃទី១២ កក្កដា ២០១៣ នេះថា ព្រះករុណា ព្រះបាទ
សម្តេចព្រះបរមនាថ នរោត្តម សីហមុនី
ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា
បានឡាយព្រះហស្តលេខាលើកលែងទោសលោកសម រង្ស៊ី កាលពីថ្ងៃទី១២ កក្កដា
២០១៣ ។


អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា
និងជារដ្ឋមន្ត្រីក្រសួងព័ត៌មានលោកខៀវ កាញារីទ្ធ
មិនអាចទាក់ទងដើម្បីសុំសេចក្តីអត្ថាធិប្បាយតាមទូរស័ព្ទបានទេ
នៅវេលាថ្ងៃត្រង់នេះ ។ ចំណែកលោកខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ
បានបង្វែរសំណួរឱ្យទៅសួរខាងគ.៨៥ (គណបក្សប្រជាជនកម្ពុជា) ។
យ៉ាងណាក៏ដោយ ប្រភពពីមន្ត្រីរាជរដ្ឋាភិបាល
និងខាងព្រះបរមរាជវាំងបានបង្ហើបឱ្យដឹងថា
ការដែលព្រះមហាក្សត្រកម្ពុជាឡាយព្រះហស្តលេខាលើកលែងទោសប្រធាន
គណបក្សសង្គ្រោះជាតិរូបនេះ ដោយសារតែលោកសម រង្ស៊ី
បានធ្វើការសុំទោសនូវកំហុសរបស់ខ្លួន ទើបសម្តេចនាយករដ្ឋមន្ត្រី
ហ៊ុន សែន
បានសរសេរលិខិតទូលព្រះមហាក្សត្រសុំព្រះរាជទានលើកលែងទោស ៕
បញ្ចូលអត្ថបទ ៖ ស្រីណា កោះ
ពី កោះសន្តិភាព
0 Comments:
Post a Comment