នាវាចម្បាំង
របស់អាមេរិកមួយគ្រឿង
ដែលសំដៅដាក់ឲ្យប្រយុទ្ធនៅតាមតំបន់ឆ្នេរសមុទ្របានមកដល់ប្រទេស
សិង្ហបុរីកាលពីថ្ងៃព្រហស្បតិ៍ទី១៨ ខែមេសា
ដើម្បីដាក់ពង្រាយនៅអាស៊ីអាគ្នេយ៍
និងបានគូសបញ្ជាក់អំពីការផ្ដោតការយកចិត្តទុកដាក់ខាងយុទ្ធសាស្ត្រ
ថ្មីរបស់ប្រធានាធិបតីបារ៉ាក់ អូបាម៉ានៅអាស៊ី។
ការដាក់ពង្រាយនាវាUSS Freedom បាន
កើតឡើងក្នុងពេលដែលភាពតានតឹងកើនឡើងនៅឧបទ្វីបកូរ៉េ
និងនៅពេលដែលចិនបានដំឡើងសាច់ដុំនាវារបស់ខ្លួននៅសមុទ្រចិន
ខាងត្បូង
ជាកន្លែងដែលចិនមានការប្រកួតប្រជែងទាមទារទឹកដីជាមួយប្រទេសនៅ
អាស៊ីអាគ្នេយ៍មួយចំនួន។
មន្ត្រីកងទ័ពជើងទឹករបស់អាមេរិកបាននិយាយថា នាវាចម្បាំងFreedom ជាប្រភេទនាវាថ្មី ដែលគេហៅថា នាវាប្រយុទ្ធនៅតាមឆ្នេរសមុទ្រ(LCS) បានបើកទៅកាន់មូលដ្ឋានកងទ័ពជើងទឹក Changi នៅវេលាម៉ោង១១ព្រឹក (ម៉ោងនៅសិង្ហបុរី) ដែលជាសម្ព័ន្ធមិត្តដ៏យូរលង់របស់អាមេរិក ដែលបានជួយខាងភស្តុភារ និងការធ្វើលំហាត់យោធា នៅអាស៊ីអាគ្នេយ៍។
នាវានេះជានាវាLCSលើកដំបូង
របស់កងទ័ពជើងទឹកអាមេរិកដែលសំដៅធ្វើការប្រយុទ្ធនៅជិតៗឆ្នេរសមុទ្រ
នឹងត្រូវបានដាក់ពង្រាយរយៈពេល៨ខែ នៅក្នុងតំបន់នេះ
ហើយនិងចូលរួមនៅក្នុងការធ្វើសមយុទ្ធខាងនាវា
ព្រមទាំងនៅទស្សនាកំពង់ផែផ្សេងៗទៀត។ ជំនាញការខាងសន្តិសុខតំបន់លោក
អ៊ាន ស្ទ័ររី បាននិយាយថា ការដាក់ពង្រាយនាវាFreedom បាន
បង្ហាញអំពីការសន្យារបស់ក្រុងវ៉ាស៊ីងតោនដើម្បីធានាសេរីភាព
នៃការធ្វើនាវាចរនៅក្នុងតំបន់ ដែលបម្រើឲ្យខ្សែដឹកជញ្ជូនតាមនាវា
ដ៏រវល់បំផុតនៅលើពិភពលោក។
លោកស្ទ័ររីបានបន្តទៀតថា«វា
បានបង្ហាញចំពោះសម្ព័ន្ធមិត្ត និងមិត្តភក្ដិអាមេរិកថា
បានសន្យាដើម្បីរក្សាវត្តមានដ៏ខ្លាំងនៅក្នុងតំបន់ដើម្បីធានា
ស្ថិរភាព។
នៅក្នុងក្របខ័ណ្ឌនាវាក៏គូសបញ្ជាក់នូវការគាំទ្រការសន្យារបស់
អាមេរិក ដើម្បីធានាសេរីភាព នៃការធ្វើនាវាចរ»។
លោក
ស្ទ័ររីបន្ថែមថា ការដាក់ពង្រាយនៅពេលខាងមុខនេះ
នូវនាវាទាំងនេះគឺជាផ្នែកមួយនៃការវិលរបស់អាមេរិកក្នុងការធ្វើ
ឲ្យមានតុល្យភាពឡើងវិញ ចេញពីអ៊ីរ៉ាក់
និងអាហ្វហ្គានីស្ថានឆ្ពោះមកកាន់អាស៊ី។
រដ្ឋមន្ត្រី
ការពារប្រទេសលោក ឡេអន ប៉ាណេតា បានប្រកាសកាលពីឆ្នាំកន្លងមកថា
ក្រុងវ៉ាស៊ីងតោននឹងប្ដូរកងនាវារបស់ខ្លួនទៅកាន់តំបន់
ប៉ាស៊ីហ្វិកនៅក្នុងឆ្នាំ២០២០
ដែលជាផ្នែកនៃការផ្ដោតការយកចិត្តទុកដាក់ខាងយុទ្ធសាស្ត្រថ្មីនៅ
អាស៊ី ដែលចិនគឺជាមហាអំណាចមួយ ដែលកំពុងងើបឡើងនោះ៕ប្រភពពី កម្ពុជាថ្មី






0 Comments:
Post a Comment