Discussion

សូមស្វាគមលោកអ្នកដែលបានមកកាន់​គេហទំព័រយើងខ្ញុំ នៅក្នុងគេហទំព័រនេះ ខ្ញុំបង្កើតឡើងដើម្បីចែករំលែក​ព័ត៏មាន​ នឹងចំណេះ​ដឹងផ្សេងៗ​សំរាប់ចែក​ជូនបងប្អូន​ទាំងអស់គ្នា ដោយ​សប្បាយ​រីករាយ ដូច្នេះ​សូមបងប្អូនទាំងអស់គ្នា រកទទួលទានមានបាន នឹង​ជួប​ប្រ​ទៈតែ​សេចក្តី​សុខ​គ្រប់ប្រការ​កុំបី​ឃ្លា​ង​ឃ្លាត​ឡើយ​​​ ពីម្ចាស់គេហទំព័រទ្រឹស្តីចក្រ។

Photography

Wednesday, April 10, 2013

កម្ពុជា​ចេញ​ដំណើរ​ទៅ​តុលាការ​ឡាអេ​ជាមួយ​ក្តី​សង្ឃឹម

0 Comments

កម្ពុជា​ចេញ​ដំណើរ​ទៅ​តុលាការ​ឡាអេ​ជាមួយ​ក្តី​សង្ឃឹម

លោក​ឧបនាយក​រដ្ឋមន្ត្រី ហោ ណាំហុង ធ្វើ​សន្និសីទ​កាសែត​​ ថ្ងៃ​ទី​ ៩ មេសា
លោក​ឧបនាយក​រដ្ឋមន្ត្រី ហោ ណាំហុង ធ្វើ​សន្និសីទ​កាសែត​​ ថ្ងៃ​ទី​ ៩ មេសា

លោក​ឧបនាយករដ្ឋមន្ត្រី​ហោ ណាំហុង បាន​​ដឹក​នាំ​ប្រតិភូ​​អ្នកច្បាប់​កម្ពុជា​ចេញ​ទៅ​តុលាការ​យុត្តិធម៌​ អន្តរជាតិ​នៃទីក្រុង​ឡាអេ​ហើយ​កាលល​ពី​យប់​ថ្ងៃអង្គារ​ម្សិលមិញ។ នៅ​មុន​ឡើង​យន្តហោះ​ពី​ព្រលាន​យន្តហោះអន្តរជាតិភ្នំពេញ លោក​រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា​បាន​អះអាង​យ៉ាង​មុតមាំ​ថា លោក​មាន​សុទិដ្ឋិនិយម​ចំពោះ​រឿង​ក្តី​ប្រាសាទ​ព្រះវិហារ​នេះ។
 


ប្រសិន​បើ​លោក​ប្រមុខ​ការទូត​កម្ពុជា​មាន​សុទិដ្ឋិនិយម​ចំពោះ​សំណុំរឿង​ បកស្រាយ​សាលក្រម ស្តី​ពី​ប្រាសាទ​ព្រះវិហារ គឺ​ក៏​ព្រោះតែ កម្ពុជា​មាន​មូលហេតុ​ច្បាស់លាស់​របស់​ខ្លួន។ មូលហេតុ​ដែល​ជំរុញ​អោយ​តុលាការ​អន្តរជាតិ​របស់​អង្គការ​សហប្រជាជាតិ​មួយ​នេះ ត្រូវ​តែ​បកស្រាយ​ឡើង​វិញ សាលក្រម​របស់​ខ្លួន​ ហើយ​ដែល​នេះ​គឺ​ជា​ករណី​ដ៏​កម្រ​បំផុត។

កម្ពុជា​ត្រូវការ​អោយ​តុលាការ​យុត្តិធម៌​អន្តរជាតិ​បកស្រាយ​សាលក្រម​នេះ ដើម្បី​ប្រាប់​ពិភពលោក​ឡើង​វិញ​ ពិសេស​ប្រាប់​ភាគី​ថៃ អំពី​ភាព​ជាម្ចាស់​កម្មសិទ្ធិ​នៃ​តំបន់​ប្រាសាទ​ព្រះវិហារ ដែល​ជា​បេតិកភណ្ឌ​របស់​មនុស្ស​ជាតិ។ បើតាម​ការ​បញ្ជាក់​របស់​លោក​ឧបនាយក​រដ្ឋមន្ត្រីនៅ​ក្នុង​សន្និសីទ​កាសែត មុន​ការ​ចាកចេញ​ពី​កម្ពុជា​កាល​ពី​យប់​ថ្ងៃ​អង្គារ​ទី​៩​មេសា កម្ពុជា​ក៏​មាន​ក្តី​សង្ឃឹម​ថា លទ្ធផល​នៃ​ការ​បកស្រាយ​របស់​តុលាការ​យុត្តិធម៌​អន្តរជាតិ​នៅ​ប្រទេស​ហូឡង់​ នោះ នឹង​ផ្តល់​ភាពត្រឹមត្រូវ​មក​អោយ​កម្ពុជា។

ចំពោះ​លោក​ឧបនាយក​រដ្ឋមន្ត្រី​ អង្គហេតុ និង​អង្គ​ច្បាប់​សុទ្ធ​តែ​បាន​បញ្ជាក់​អំពី​ភាព​ជា​ម្ចាស់​របស់​កម្ពុជា​លើ​ តំបន់​ប្រាសាទ​ប្រាសាទ​ព្រះវិហារ។ អង្គហេតុ និងអង្គ​ច្បាប់​ដែល​បាន​ស្តែង​ចេញ​តាម​រយៈ​សាលក្រម​​ឆ្នាំ​១៩៦២​រួចទៅហើយ។

លោក​ហោ ណាំហុង​បាន​ពន្យល់​ផងដែរ​អំពី​មូលហេតុ​មួយ​ចំនួន​ដែល​ធ្វើ​អោយ​កម្ពុជា​ ត្រូវ​ស្នើ​អោយ​តុលាការ​ទីក្រុង​ឡាអេ​បកស្រាយ​សាលក្រម​ឆ្នាំ​១៩៦២​នោះ។ នោះ​គឺ​ដោយសារ​តែ​ការ​ទាមទារ​របស់​រដ្ឋាភិបាល​ថៃ​ក្រោម​អាណត្តិ​របស់​លោក​ អាប់ភីស៊ីត វេចាជីវ៉ា កាន់កាប់​តំបន់​ជុំវិញ​ប្រាសាទព្រះវិហារ​ទំហំ​៤,៦គម​ និងការ​កាន់កាប់​របស់​យោធាថៃ​នៅ​ក្នុង​តំបន់​ភ្នំទ្រព្យ​ជាដើម។

គួរ​បញ្ជាក់​ថា​ប្រតិភូ​អ្នកជំនាញ និង​អ្នក​ច្បាប់​​តំណាង​ប្រទេស​កម្ពុជា​នៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ​មាន ​ជាង​១០​រូប​ដែល​ដឹកនាំ​ដោយ​លោក​ឧបនាយក​រដ្ឋមន្ត្រី​ហោ ណាំហុង រដ្ឋមន្ត្រី​ការបរទេស។ សមាភាព​ប្រតិភូ​រួមមាន​ លោក​ប្រមុខ​ការទូត​កម្ពុជា លោក ​វ៉ា គឹម​ហុង ទេស​រដ្ឋមន្ត្រី​ទទួល​បន្ទុក​កិច្ចការ​ព្រំដែន លោក​ឡុង វិសាឡូ​ រដ្ឋ​លេខាធិការ​ក្រសួង​ការបរទេស មេធាវី​បរទេស​៣​រូប​មក​ពីបារាំង អាមេរិក និង​អង់គ្លេស​ព្រមទាំង​ជំនួយ​ការ​ច្បាប់​របស់​ពួកគេ។

សវនាការ​ផ្ទាល់​មាត់​ជាសាធារណៈ​ ហើយ​ដែល​នឹង​ត្រូវ​ផ្សាយ​ផ្ទាល់​តាម​គេហទំព័រ​របស់​តុលាការ​យុត្តិធម៌​ អន្តរជាតិ​ផង​នោះ នឹង​ចាប់​ផ្តើម​នៅ​ព្រឹក​ថ្ងៃទី​១៥ ជាមួយ​ការធ្វើ​សក្ខីកម្ម​របស់​ភាគី​កម្ពុជា​តែ​ម្តង។ ពីថ្ងៃ​ទី​១៥​ដល់​ថ្ងៃទី​១៩​មេសា​សប្តាហ៍​ក្រោយ​នេះ កម្ពុជា​និង​ថៃ​ត្រូវ​តតាំង​គ្នា​ចំនួន​២​ជុំ ក្នុង​ដំណើរការ​សវនាការ។ តាម​នីតិវិធី លទ្ធផល​នៃ​ក្តីក្តាំ​នេះ​នឹង​ត្រូវ​ប្រកាស​នៅ​ចុង​ឆ្នាំ​២០១៣​នេះ៕ ប្រភពពី (RFI)

0 Comments:

Post a Comment

 
គេហទំព័រទ្រឹស្ដីចក្រ ©5/10/2013 tresdichark.com. Supported by facebook and www.tantrykhmer.blogspot.com