Discussion

សូមស្វាគមលោកអ្នកដែលបានមកកាន់​គេហទំព័រយើងខ្ញុំ នៅក្នុងគេហទំព័រនេះ ខ្ញុំបង្កើតឡើងដើម្បីចែករំលែក​ព័ត៏មាន​ នឹងចំណេះ​ដឹងផ្សេងៗ​សំរាប់ចែក​ជូនបងប្អូន​ទាំងអស់គ្នា ដោយ​សប្បាយ​រីករាយ ដូច្នេះ​សូមបងប្អូនទាំងអស់គ្នា រកទទួលទានមានបាន នឹង​ជួប​ប្រ​ទៈតែ​សេចក្តី​សុខ​គ្រប់ប្រការ​កុំបី​ឃ្លា​ង​ឃ្លាត​ឡើយ​​​ ពីម្ចាស់គេហទំព័រទ្រឹស្តីចក្រ។

Photography

Tuesday, April 9, 2013

កម្ពុជានិង​បារាំង​កំពុង​សម្លឹង​មើល​ប្រព័ន្ធ​ភ្លើង​​និង​រថ​ភ្លើង​ប្រើ​ចន្តរ​អគ្គិសនី​នៅ​​ភ្នំពេញ

0 Comments

កម្ពុជានិង​បារាំង​កំពុង​សម្លឹង​មើល​ប្រព័ន្ធ​ភ្លើង​​និង​រថ​ភ្លើង​ប្រើ​ចន្តរ​អគ្គិសនី​នៅ​​ភ្នំពេញ

_MG_9091
ភ្នំពេញៈ រដ្ឋា​​ភិបាលកម្ពុជា និង​បារាំង បាន​​បង្ហាញ​ពី​ការ​តាំង​ចិត្ត​ ដើម្បី​បង្កើន​កិច្ច​សហប្រតិបត្តិការ​ទ្វេ​ភាគី​​ លើ​​ប្រព័ន្ធ​ភ្លើង​ក្នុង​ទី​ក្រុង និង​រថ​ភ្លើង​ប្រើ​ចន្តរ​អគ្គិសនី​​ សម្រាប់​​រាជ​ធានី​ភ្នំពេញ​ ប៉ុន្តែ​បាន​បដិសេធ​មិន​ធ្វើ​អត្ថា​ធិប្បាយ​លម្អិត អំពី​គម្រោង​ទាំង​ពីរ​នេះ​​ទេ។
យោងតាម​​អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​​លោក កុយ គួង បាន​​ឲ្យ​ដឹង​ថា គម្រោង​ទាំង​ពីរនេះ ត្រូវ​បាន​គេ​ប្រកាស​​ឲ្យដឹង​​បន្ទាប់​ពី​កិច្ច​ប្រជុំ​បិទ​ទ្វា​ រវាង​​រដ្ឋ​មន្រ្តី​ក្រសួង​ការ​បរទេស​លោក ហោ ណាំង​ហុង និង​ឯក​អគ្គ​រដ្ឋ​ទូត​បារាំង​ ដែល​ទើប​នឹងតែង​តាំង​គឺ​លោក Serge Mostura​។
លោក កុយ គួង ​បាន​ថ្លែង​បន្ត​​ទៀត​ថា​៖«​ក្រសួង​ពាក់​ព័ន្ធ​​ទាំង​ពីរ បាន​​និង​កំពុង​សិក្សា​ពី​ប្រព័ន្ធ​បច្ចេកទេស ហើយ​ខ្ញុំ មិន​មាន​​ព័ត៌មាន​លម្អិត​ អំពី​គម្រោង​ទាំង​​នេះ​ទេ​»​។

លោក ​បន្ត​ថា​ គម្រោង​ទាំង​នោះ ត្រូវ​បាន​ចុះ​ហត្ថលេខា​ ដោយ​ក្រុម​ហ៊ុន​ឯក​ជន​បារាំង​មួយ ​កាលពី​ខែ​មករា ឆ្នាំ​ ២០១៣​។ លោក ​បន្ថែម​ថា​៖«​ខ្ញុំគិត​ថា នៅ​ពេល​ដែល​គម្រោង​នោះ​ ត្រូវ​បញ្ចប់ ពល​រដ្ឋ​របស់​យើង នឹង​ធ្វើ​ដំណើរ​យ៉ាង​ស្រួល ហើយ​​និង​សម្រួល​ដល់​ចរាចរណ៍​នៅតាម​ផ្លូវ​ផង​ដែរ​»​។
លោក​ បាន​ថ្លែង​បន្ត​ថា ​រដ្ឋា​ភិបាល​កម្ពុជា និង​បារាំង​ បាន​សន្យា​លើក​ស្ទួយ​ទំនាក់​ទំនង​កិច្ច​សហ​ប្រតិ​បត្តិការ​លើ​គ្រប់​វិស័យ​ នៃ​គម្រោង​អភិវឌ្ឍន៍​ជាតិ​៕ ភ្នំពេញប៉ុស្តិ៍NR

0 Comments:

Post a Comment

 
គេហទំព័រទ្រឹស្ដីចក្រ ©5/10/2013 tresdichark.com. Supported by facebook and www.tantrykhmer.blogspot.com