Discussion

សូមស្វាគមលោកអ្នកដែលបានមកកាន់​គេហទំព័រយើងខ្ញុំ នៅក្នុងគេហទំព័រនេះ ខ្ញុំបង្កើតឡើងដើម្បីចែករំលែក​ព័ត៏មាន​ នឹងចំណេះ​ដឹងផ្សេងៗ​សំរាប់ចែក​ជូនបងប្អូន​ទាំងអស់គ្នា ដោយ​សប្បាយ​រីករាយ ដូច្នេះ​សូមបងប្អូនទាំងអស់គ្នា រកទទួលទានមានបាន នឹង​ជួប​ប្រ​ទៈតែ​សេចក្តី​សុខ​គ្រប់ប្រការ​កុំបី​ឃ្លា​ង​ឃ្លាត​ឡើយ​​​ ពីម្ចាស់គេហទំព័រទ្រឹស្តីចក្រ។

Photography

Wednesday, April 10, 2013

ផ្តាសាយ​បក្សី​នៅ​ចិន​ធ្វើ​ឲ្យ​ការ​លក់​បក្សីធ្លាក់​ចុះ​យ៉ាង​គំហុក​

0 Comments


ផ្តាសាយ​បក្សី​នៅ​ចិន​ធ្វើ​ឲ្យ​ការ​លក់​បក្សីធ្លាក់​ចុះ​យ៉ាង​គំហុក​




ក្រុង​ស៊ាងហៃៈ ការ​ផ្ទុះ​ជំងឺ​ផ្តាសាយ​បក្ស​នៅ​ប្រទេស​ ចិន​​​កំពុង​បង្ហិន​បង្ហោច​​​អាជីវ​កម្ម​បក្សី​​ ខណៈចំនួន​អ្នក​ស្លាប់​ដោយ​វីរុស H7N9 ដែល​ជា​វីរុស​​នៃ​ជំងឺ​ផ្តា​សាយ​បក្សី​ប្រភេទ​ថ្មី​ឡើង​ដល់៩​នាក់​។
ចាប់​តាំង​ពី​ចិន​បាន​ប្រកាស​កាល​ពី​មួយ​សប្តាហ៍​មុន​ថា វីរុស H7N9 ត្រូវ​បាន​គេ​រក​ឃើញ​នៅ​ក្នុង​ខ្លួន​មនុស្ស​ជា​លើក​ដំបូង​មក ចំនួនអ្នក​ឆ្លង​វីរុស​នេះ​បាន​កើន​ឡើង​ដល់​២៨​នាក់ហើយ​។​
ទី​ភ្នាក់​ងារ​ព័ត៌មាន​រដ្ឋ​ស៊ិនហួ​បាន​ផ្សាយ​យោង​​តាម​អាជ្ញាធរ​ សុខាភិបាល​ថា អ្នក​ជំងឺ​ពីរ​នាក់​ទៀត​បាន​ស្លាប់​កាល​ពី​ថ្ងៃ​អង្គារ​នៅ​​ខេត្ត​ អាន់ហួរ និង​ជៀនស៊ូ​ ភាគ​ខាង​កើត​ប្រទេស​ចិន ហើយ​ត្រូវ​បាន​គេ​បញ្ជាក់​ហើយ​គឺ​ដោយ​សារ​វីរុសនេះ​។
អាជ្ញាធរ​ចិន​បាន​និយាយ​ថា ពួកគេ​មិន​ទាន់​ដឹង​ទេ​ថា​តើ​វីរុស​នេះ​ឆ្លង​ដោយ​របៀប​ណា ទោះ​ជា​ត្រូវ​​គេ​ជឿ​ថា វីរុស​នេះ​​កំពុង​ឆ្លង​ពី​បក្សី​ទៅ​​មនុស្ស​ក៏​ដោយ​​។
អង្គការ​សុភាព​ពិភព​លោក​បាន​ឲ្យ​ដឹង​ថា មិន​មាន​មាន​ភស្តុងតាណាមួយ​ដែល​ថា​វីរុស​ H7N9 កំពុងឆ្លង​ពី​មនុស្ស​ទៅ​មនុស្ស​ឡើ​យ​ដែល​បើ​ការ​ឆ្លង​មែន​នោះ​អាច​កាន់​តែ​ ឥទ្ធិពល​ពោល​គឺ​ឆ្លង​មួយ​ទ្វីប​។​​ប្រភពពី ភ្នំពេញប៉ុស្តិ៍

0 Comments:

Post a Comment

 
គេហទំព័រទ្រឹស្ដីចក្រ ©5/10/2013 tresdichark.com. Supported by facebook and www.tantrykhmer.blogspot.com