Discussion

សូមស្វាគមលោកអ្នកដែលបានមកកាន់​គេហទំព័រយើងខ្ញុំ នៅក្នុងគេហទំព័រនេះ ខ្ញុំបង្កើតឡើងដើម្បីចែករំលែក​ព័ត៏មាន​ នឹងចំណេះ​ដឹងផ្សេងៗ​សំរាប់ចែក​ជូនបងប្អូន​ទាំងអស់គ្នា ដោយ​សប្បាយ​រីករាយ ដូច្នេះ​សូមបងប្អូនទាំងអស់គ្នា រកទទួលទានមានបាន នឹង​ជួប​ប្រ​ទៈតែ​សេចក្តី​សុខ​គ្រប់ប្រការ​កុំបី​ឃ្លា​ង​ឃ្លាត​ឡើយ​​​ ពីម្ចាស់គេហទំព័រទ្រឹស្តីចក្រ។

Photography

Tuesday, April 9, 2013

ដាក់​ពន្ធនាគារ ៣០​ឆ្នាំ​លើ​ស្ត្រី​ថៃ​ម្នាក់ ពី​បទ​ជួញ​ដូរ​គ្រឿង​ញៀន

0 Comments

ដាក់​ពន្ធនាគារ ៣០​ឆ្នាំ​លើ​ស្ត្រី​ថៃ​ម្នាក់ ពី​បទ​ជួញ​ដូរ​គ្រឿង​ញៀន


Rod-Siri-Rung-Tiva.-3
ស្រ្តី​ជន​ជាតិថៃ​ Rod ​Siri​ Rung ​Tiva ត្រូវបានបញ្ជូនទៅពន្ធនាគារ កាល​ពី​ព្រឹក​ថ្ងៃ​​អង្គារ​នេះ។ រូប​ថត​ហុង មិនា
ភ្នំពេញៈ ស្រ្តី​ជន​ជាតិ​ថៃ​ម្នាក់ កាល ពីថ្ងៃ​ម្សិល​មិញ ត្រូវ​បាន​​​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ ផ្តន្ទាទោសដាក់​ពន្ធនា​គារ​៣០ឆ្នាំ ​ពី​បទ​ជួញ​ដូរ​​កាកូ​អ៊ីន​ទម្ងន់​ជិត​១៣​គីឡូ​ក្រាម​​ពី​ប្រទេស​ប្រេ​ស៊ីល​ មក​កម្ពុជា​​​កាល​ពី​ឆ្នាំ​មុន​។
លោក ​ស៊ីន ​វិសាល ​​ប្រធាន​ចៅ​ក្រម​ជំនុំ​ជម្រះ​នៃ​សាលា​ដំបូង​រាជ​​ភ្នំពេញ បាន​ផ្តន្ទា​ទោស ​​ឈ្មោះ ​Rod ​Siri​ Rung ​Tiva ​ភេទ​ស្រី​អាយុ២៥​ឆ្នាំ ​ជន​ជាតិ​ថៃ​ ដាក់​ពន្ធ​នាគារ​ ៣០ឆ្នាំ និង​ពិន័យ​ជាប្រាក់​ចំនួន​ ៩០លាន​រៀល ​ពី​បទ​​ដឹក​ជញ្ជូន​សារ​ធាតុ​​គ្រឿង​ញៀន​ខុស​​ច្បាប់ ​តាម​មាត្រា​៤០​នៃ​ច្បាប់​ប្រឆាំង​គ្រឿង​ញៀន​។​ គាត់ ​ត្រូវ​បាន​ចាប់​ខ្លួន​ដោយ​​មន្រ្តី​គយ ​និង​ប៉ូលិស​អន្តោ​ប្រវេសន្ត​នៅ​ឯ​ព្រលាន​​យន្តហោះ​អន្តរ​ជាតិ​ភ្នំពេញ​​ កាល​​ពី​ថ្ងៃ​ទី​១៣ ខែ​សីហា ឆ្នាំ​២០១២។

លោក​ បាន​ថ្លែង​បន្ត​ថា​៖​«​គាត់​បាន​នាំ​​គ្រឿង​ញៀន​ខុស​ច្បាប់​នេះ​ពី​ប្រទេស​ ប្រេស៊ីល​មក​កម្ពុជា​​តាម​ព្រលាន​​យន្ត​ហោះ​អន្តរ​ជាតិ​ភ្នំពេញ​ដើម្បី​ ផ្ទេរ​វា​ទៅ​ប្រទេស​ថៃ​។ ​គាត់​ ត្រូវ​បាន​​សមត្ថ​កិច្ច​នគរ​បាល​​​​កម្ពុជា​​ចាប់​ខ្លួន​ខណៈ ​ពេល​គាត់​ ​ប្រុង​ចេញ​ពី​ព្រលាន​យន្ត​ហោះ»។
លោក​ បន្ថែម​ថា ​បន្ទាប់​​ពី​ចាប់​ខ្លួន​ នគរ​បាល​ បាន​រក​ឃើញ​ និង​រឹប​អូស​បាន​គ្រឿង​ញៀន​កាកូ​អ៊ីន​សរុប​១២៩០០​គ្រាប់ (​ជិត​១៣​គីឡូ​ក្រាម​) ​ដែល​គេ​ខ្ចប់​ក្នុង​ថង​ផ្លា​ស្ទិក ​ហើយ​​លាក់​​ខាង​​ក្នុង​​វ៉ាលី​។ភ្នំពេញប៉ុស្តិ៍

0 Comments:

Post a Comment

 
គេហទំព័រទ្រឹស្ដីចក្រ ©5/10/2013 tresdichark.com. Supported by facebook and www.tantrykhmer.blogspot.com