ការពារបញ្ហាខ្មៅក្រោមរង្វង់ភ្នែកដោយខ្លួនឯង និងវិធីព្យាបាលបែបវេជ្ជសាស្រ្ត
ដើម្បីរិះរកនូវវិធីព្យាបាល យើងត្រូវស្វែងយល់ជាមុននូវមូលហេតុនៃការកកើតដុំពណ៌ខ្មៅក្រោម រង្វង់ភ្នែកនេះជាមុនសិន ថាតើវាជាបញ្ហាជំងឺដែលត្រូវការព្យាបាលយ៉ាងចាំបាច់ ឬក៏វាជាបញ្ហាបណ្តាលមកពីការគេងពុំបានគ្រប់គ្រាន់ ឬទាក់ទងនឹងរបបចំណីអាហារ។
មូលហេតុនាំឲ្យក្រោមរង្វង់ភ្នែកខ្មៅ
បញ្ហាឡើងពកក្រោយភ្ញាក់ពីសម្រាន្តច្រើនទាក់ទងផ្ទាល់ទៅនឹងការ ប្រមូលផ្តុំនូវបរិមាណទឹកនៅក្រោមស្បែក។ ដោយហេតុថា ស្បែកក្រោមរង្វង់ភ្នែកមានលក្ខណៈស្តើងយ៉ាងខ្លាំងធៀបនឹងទីតាំង ដទៃទៀតនៃរាងកាយ ដូច្នេះវាបានបណ្តាលឲ្យការកកនូវបរិមាណទឹកក្រោមស្បែកដែលងាយ សម្គាល់ឃើញ។
ទន្ទឹមនឹងនោះ យើងក៏អាចឃើញមានការឡើងពកក្រោមរង្វង់ភ្នែកក្រោយពេលការទទួលទាន នូវម្ហូបអាហារពីពេលល្ងាចដែលមានជាតិប្រៃច្រើនពេក ឬការបរិភោគស្រាបៀរលើសចំណុះផងដែរ។
ការសម្លឹងពីមុខអេក្រង់កំព្យូទ័រយូរក៏អាចបណ្តាលឲ្យរង្វង់ភ្នែកមានសភាពហើមស្ពុល និងពណ៌ខ្មៅផងដែរ។
បញ្ហាមួយទៀតដែលបង្កឲ្យមានកំពកសាច់នៅក្រោមភ្នែក គឺការកើនឡើងនូវទំហំសាច់ដុំរង្វង់ភ្នែក ឬទំហំស្រទាប់ខ្លាញ់ដែលធម្មតាមានតួនាទីការពារគ្រាប់ភ្នែក។ ករណីនេះភាគច្រើនកើតលើអ្នកមានអាយុច្រើនបន្តិច។ ចំណែកឯពណ៌ខ្មៅក្រោមរង្វង់ភ្នែកវិញច្រើនកើតលើមនុស្សវ័យកណ្តាល ដែលភាគច្រើនបណ្តាលមកពីការលេចចេញនូវគ្រាប់ឈាមក្រហម ឬអេម៉ូក្លូប៊ីនមកក្រៅសរសៃឈាម ឬពណ៌បណ្តាលមកពីការប៉ះពាល់ផ្ទាល់ជាមួយពន្លឺព្រះអាទិត្យ។
វិធីសាស្ត្រសាមញ្ញគួរសាកល្បង
វេជ្ជបណ្ឌិតខាងជំនាញសម្ផស្សបានយល់ស្របគ្នាអំពីការការពារនូវ ការហើមស្ពុលនៅក្រោមរង្វង់ភ្នែកតាមរយៈវិធីសាស្រ្តមួយចំនួនដូចជា ការបន្ថយនូវចំណីអាហារដែលមានជាតិប្រៃពេក និងចៀសវាងនូវការប្រើប្រាស់ឱសថដែលមានលក្ខណៈបង្កើនបរិមាណទឹកនៅ ក្នុងរាងកាយជាដើម។ ការសម្រាកពេលយប់ក៏មានឥទ្ធិពលដល់ការកើតបញ្ហានេះដែរ។ យើងគួរព្យាយាមគេងផ្ងារហើយត្រូវដាក់ក្បាលឲ្យខ្ពស់ជាងខ្លួន។ ការស្អំលើត្របកភ្នែកតាមវិធីបុរាណជាមួយចំណិតត្រសក់ជាវិធីសាស្រ្ត សាមញ្ញ ប៉ុន្តែមានប្រសិទ្ធភាពកាត់បន្ថយការហើមត្របកភ្នែកបានមួយភាគធំ ដែរ។
ការការពារនេះមានតួនាទីចាំបាច់សម្រាប់ពន្យឺតការវិវត្តនៃការ ហើមត្របកភ្នែកដែលធម្មតាមានលក្ខណៈបណ្តោះអាសន្ន ប៉ុន្តែបញ្ហានេះក៏អាចបង្កើតទៅជាអចិន្រៃ្តយ៍ត្រឹមតែប៉ុន្មាន ឆ្នាំប៉ុណ្ណោះ។
ការព្យាបាលលក្ខណៈវេជ្ជសាស្ត្រ
ក្នុងករណីការការពារ ឬព្យាបាលតាមវិធីខាងលើពុំបានផ្តល់ផល យើងអាចស្វែងរកការព្យាបាលមានលក្ខណៈវេជ្ជសាស្រ្តមួយចំនួនដូចជា ការប្រើប្រាស់នូវពន្លឺពិសេសម្យ៉ាង (IPL) ដើម្បីបំបាត់ពណ៌ខ្មៅបណ្តាលមកពីពន្លឺព្រះអាទិត្យ ឬការប្រើប្រាស់ម៉ាស៊ីនកាបុកស៊ីតេរ៉ាពីសម្រាប់បំបាត់គ្រាប់ឈាម ក្រហមដែលលេចចេញពីសរសៃឈាមឆ្មារក្រោមស្បែកជាដើម។
ការវះកាត់កែសម្ផស្សលើត្របកភ្នែកតម្រូវឲ្យមានការកាត់យកផ្នែក សាច់ដុំ ដែលរីកធំចេញមួយផ្នែកធ្វើយ៉ាងណាកុំឲ្យប៉ះពាល់ដល់ដំណើរការបិទ បើកភ្នែករបស់យើង។ លើសពីនេះទៀតយើងអាចរៀបចំដុំខ្លាញ់ក្រោមស្បែកឲ្យមានលក្ខណៈស្មើ ដើម្បីកុំឲ្យមានភាពកំពីកកំពកនៅក្រោមស្បែកផងដែរ។
ការវះកាត់បែបនេះទាមទារការពិភាក្សានិងអនុវត្តពីវេជ្ជបណ្ឌិត ឯកទេស។ ព័ត៌មានបន្ថែមស្ដីពីបញ្ហាសម្ផស្ស សូមទាក់ទងគ្លីនិក Pearl Medical Center តាមរយៈទូរស័ព្ទលេខ០៨៨ ៣៣ ៧៧ ៧៧៧ និងវេបសាយ www.pearlmedicalcenter.net៕ភ្នំពេញប៉ុស្តិ៍






0 Comments:
Post a Comment