Discussion

សូមស្វាគមលោកអ្នកដែលបានមកកាន់​គេហទំព័រយើងខ្ញុំ នៅក្នុងគេហទំព័រនេះ ខ្ញុំបង្កើតឡើងដើម្បីចែករំលែក​ព័ត៏មាន​ នឹងចំណេះ​ដឹងផ្សេងៗ​សំរាប់ចែក​ជូនបងប្អូន​ទាំងអស់គ្នា ដោយ​សប្បាយ​រីករាយ ដូច្នេះ​សូមបងប្អូនទាំងអស់គ្នា រកទទួលទានមានបាន នឹង​ជួប​ប្រ​ទៈតែ​សេចក្តី​សុខ​គ្រប់ប្រការ​កុំបី​ឃ្លា​ង​ឃ្លាត​ឡើយ​​​ ពីម្ចាស់គេហទំព័រទ្រឹស្តីចក្រ។

Photography

Tuesday, April 30, 2013

ពុំ​មាន​អ្នក​ទទួល​ខុស​ត្រូវ ករណី​កាប់​ឈើ ១៦.០០០ ដើម ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ លំផាត់ លើ​ផ្ទៃ​ដី ១៥​​ គីឡូ​ម៉ែត្រ​ការ៉េ

0 Comments


មន្ដ្រី​អង្គការ​ ក្រៅ​រដ្ឋាភិបាល​ និងប្រជាពលរដ្ឋរួមជាមួយ ​អាជ្ញាធរ​ មូលដ្ឋាន​បាន​នាំ​គ្នា​ចុះ​ល្បាត​តាម​ព្រៃ​ ហើយ​បាន​ប្រទះ​ឃើញ​ឈើហុប​ជាង​ ១៦.០០០​ដើម​នៅ​ក្នុង​ដែន​ជម្រក​សត្វ​ ព្រៃ​លំ​ផាត់​ស្ថិត​ក្នុងស្រុក​កូន​មុំ​ត្រូវ​បាន​គេ​កាប់​បំផ្លាញ​និង​បាន​ ដឹក​ចូល​ទៅ​ក្នុង​ក្រុមហ៊ុន​ដី​សម្បទាន​សេដ្ឋកិច្ច​របស់​វៀតណាម​ និង​ចិន​ដែល​មា​នទី​តាំងនៅ​ក្បែរ​នោះ​ ហើយ​ក្រោយ​ពេល​បែកធ្លាយ​រឿង​នេះ​ មិនទាន់ឃើញ​មាន​ចំណាត់ការ​ទៅលើបន្ត្រីជំនាញនិងសមត្ថកិច្ចនាមួយចំនួនទៅ​ ដាក់ពិន័យនៅឡើយ​ទេ ។​
ប្រជាពលរដ្ឋ​បានឱ្យ​ដឹង​ថា​ តំបន់​ព្រៃ​ នោះ​ពួក​គាត់​តែងតែ​នាំ​គ្នា​ចូល​ព្រៃ​ស្វែងរក​អនុ​ផល​ព្រៃឈើ​ដូច​ជា​ ដង​ជ័រ​ទឹកជា​ ដើម​ ហើយ​ក៏​ប្រទះ​ឃើញ​ឈើហុប​ប្រមាណ​ ជាង​១៦.០០០​ដើម​ដែល​ត្រូវ​បាន​គេ​ កាប់​បំផ្លាញ​នៅ​លើ​ផ្ទៃដី​ប្រមាណ​១៥​ គីឡូម៉ែត្រ​ក្រឡា​ ។​ ប្រជាពលរដ្ឋ​បាន​បន្ដ​ ថា​ ឈើហុប​ដែល​គេ​កាប់​បំផ្លាញ​នោះ​មាន​ មុខកាត់​ចាប់ពី​កន្លះ​ម៉ែត្រ​ឡើង​ទៅ​មាន​ដូច​ជា​ គគីរ​,​ ឈើទាល​,​ ត្រាច​,​ ផ្ដៀក​ និង​សុ​ក្រំ​ ហើយ​គេ​អាច​ប៉ាន់​ប្រមាណ​ដឹងថា សកម្មភាព​កាប់បំផ្លាញ​ដើមឈើ​នៅក្នុង​ដែន​ជម្រក​សត្វ​នោះ ធ្វើឡើង​ដោយ​គ្មាន​ការ​ក្រែង​ញញើត​អ្វី​ឡើយ​។​
ប្រជាពលរដ្ឋ​បាន​បញ្ជាក់​ទៀត​ថា​ ក្រុម​ឈ្មួញ​បាន​ដណ្ដើម​គ្នា​កាប់​ឈើ​ និង​ ដឹកឈើ​តាម​ឡាន​ពី​២០​ទៅ​៣០​គ្រឿង​ ចូល​ទៅ​ក្នុង​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច​ របស់​ចិន​ និង​វៀតណាម​ក្នុង​មួយ​ថ្ងៃៗ​ ហើយ​ការ​ដឹក​ជញ្ជូន​ឈើ​ធ្វើ​ឡើង​ទាំង​ យប់​ទាំង​ថ្ងៃ​លាន់ឮ​កងរំពង​ពេញ​ព្រៃ​ ។​ បន្ទាប់​ពី​ប្រជាពលរដ្ឋ​បាន​ប្រទះ​ឃើញ​ ដើមឈើ​ដែល​ត្រូវ​កាប់​បំផ្លាញ​ទ្រង់ទ្រាយ​ ធំ​ក្នុង​ដែនជម្រកសត្វព្រៃ​លំ​ផាត់​មក​មាន​ដំណឹង​ថា​ក្រុម​ឈ្មួញ​បាន​ផ្អាក​ សកម្មភាព​ ជា​បណ្ដោះអាសន្ន​ ហើយ​គំនរ​ឈើ​មួយ​ ចំនួន​ត្រូវ​បាន​ដឹក​ជញ្ជូន​ចូល​ទៅ​ក្នុង​បរិ​ វេ​ណ​របស់​ក្រុមហ៊ុន​អស់​ទៅ​ហើយ​ ។​
ប្រជាពលរដ្ឋ​និង​មន្ដ្រី​អាជ្ញាធរ​ឃុំ​ ស្រែ​អង្គ្រង​ ស្រុក​កូន​មុំ​ ខេត្ដរតនគិរី​ អំពាវនាវ​សុំ​ឱ្យ​អាជ្ញាធរ​ខេត្ដ​ចាត់វិធានការ​ទប់ស្កាត់​ជា​បន្ទាន់​ សកម្មភាព​កាប់​ ឈើ​អនាធិបតេយ្យ​នៅ​ក្នុង​ដែន​ជម្រក​ សត្វព្រៃ​លំ​ផាត់​ ។​ ប្រជាពលរដ្ឋ​ដែល​បានឃើញ​ហេតុ​ ការណ៍​ផ្ទាល់​សុំ​មិន​ឱ្យ​បញ្ចេញ​ឈ្មោះ​បាន​ ឱ្យ​ដឹង​ថា​ ម៉ាស៊ីន​កាត់ឈើ​ស្វ័យប្រវត្ដិ​ រាប់​សិប​គ្រឿង​អម​ដោយ​កម្មករ​ស៊ីឈ្នួល​ច្រើន​ក្រុម​ក្នុង​នោះ​ក៏​មាន​ក្រុម ​ប្រដាប់​ អាវុធ​ និង​មន្ដ្រី​ការពារ​ដែន​ជម្រក​សត្វ​ ព្រៃ​ប្រើប្រាស់​រថយន្ដ​ច្នៃ​ស្ទូច​ឈើ​ដែល​ គេ​និយម​ហៅ​ថា​ ឡាន​រ៉េវ​ អារ​រំលំ​ឈើ​ មូល​ដឹក​ជញ្ជូន​ចូល​រោង​អារឈើ​នៅ​ក្នុង​ ដែនជម្រកសត្វព្រៃ​ហើយ​អារច្រៀក​នាំ​ ចេញ​ចាប់តាំងពី​ដើមឆ្នាំ​២០១៣​រហូត​បច្ចុប្បន្ន​ ។​
​ប្រជាពលរដ្ឋ​ឃើញ​ហេតុការណ៍​ដដែល​ បន្ដ​ថា​ ក្រុមហ៊ុន​ពាក់ព័ន្ធ​កាប់​ឈើ​នេះ​ មាន​ក្រុមហ៊ុន​ហង​អា​ញ់​លំ​ផាត់​,​ ក្រុមហ៊ុន​ វិ​ន​ម៉ា​ដេ​ត​ និង​ក្រុម​កម្មករ​ឧកញ៉ា​ថៃ​។​ ប្រភព​និយាយ​ថា​ “​គេ​យក​ឈើ​ផ្ដៀក​,​ ឈើទាល​ចាប់​ពីមុខ​៥០​ឡើង​ដល់​មុខ​ ១០០,​ ១២០,​ ១៥០​ឡើង​ គេ​យក​ទាំង​ អស់​ ។​ ត្រង់​សឺ​ន័​រ​ប្រហែល​២៥​គ្រឿង​ ចូល​កាត់ឈើ​ហ្នឹង​ ។​ គេ​ថា​ឧកញ៉ា​ថៃ​ ។​ អ្នក​ដែល​ចុះ​មក​ប្អូន​ឧកញ៉ា​ថា​គេ​ចុះ​មក​មើល​កូនចៅ​កាប់​ឈើ​ ។​ ខ្ញុំ​ឃើញ​កាំ​ ភ្លើង​ហ្នឹង​២​ដើម​ អា​មួយ​កាំភ្លើង​ស្វាយ​ បត់​ អា​មួយ​កាំភ្លើង​វែង​មិនដឹង​កាំភ្លើង​ ស្អី​គេ​មើល​កូនចៅ​ធ្វើ​ស្ពាន​ គេ​កាត់​គេ​ ដឹក​ស្អីហ្នឹង​ណា​”​ ។​
ប្រជាពលរដ្ឋ​រស់នៅ​ឃុំ​ស្រែ​អង្គ្រង​ ស្រុក​កូន​មុំ​ ខេត្ដរតនគិរី​ អ្នក​ប្រកប​របរ​ ផលិត​ជ័រទឹក​ពី​ដើមឈើ​ក្នុង​ព្រៃ​ជម្រក​ សត្វព្រៃ​លំ​ផាត់​ប្រមាណ​២០​គ្រួសារ​ឱ្យ​ ដឹង​ថា​ ពួក​អ្នក​កាប់​ឈើ​បាន​បង់ប្រាក់​ទៅ​ ឱ្យ​ប្រជាពលរដ្ឋ​ម្ចាស់​ដើមឈើ​ផលិត​ជ័រ​ ឬ​ដើម​ច្បោះ​ណា​ដែល​បាន​ទៅ​ទាន់​ឃើញ​សកម្មភាព​កាប់​ដើមឈើ​របស់​អ្នក​ភូមិ​ ក្នុង​មួយ​ដើម​៨​ពាន់​រៀល​ ។​ ប្រជាពលរដ្ឋ​ ទាំងនោះ​ឱ្យ​ដឹង​ថា​ ដើម​ច្បោះ​អ្នក​ភូមិ​ រួម​ទាំង​ឈើមូល​មាន​តម្លៃ​ផ្សេង​ទៀត​ រាប់​ម៉ឺន​ដើម​នៅ​ចំណុច​គុម្ពោត​ដាច់​អន្លង់​ ទូក​,​ គុម្ពោត​ឃ្លៃ​លើ​,​ គុម្ពោត​តាន​វ៉ា​ន​,​ អូរ​ខ្សាច់​,​ គុម្ពោតឈើ​ធំ​ ក្នុង​ដែន​ជម្រក​ សត្វព្រៃ​ត្រូវ​បានកា​ប់យក​អស់​គ្មាន​សល់​ និង​កំពុង​បន្ដ​អារ​រំលំ​ឈើ​ទ្រហឹង​ពេញ​ព្រៃ​រហូត​បច្ចុប្បន្ន​ ។​
មន្ដ្រីខេត្ដ​មួយ​រូប​សុំ​មិន​បញ្ចេញ​ឈ្មោះ​ ទទួលស្គាល់​ថា​ ពិតជា​មាន​ករណី​កាប់​យក​ ឈើ​ពី​ក្នុង​ដែន​ជម្រក​សត្វ​ក្រៅ​តំបន់​ដី​ សម្បទាន​សេដ្ឋកិច្ច​ក្រុមហ៊ុន​នោះ​មែន​ ។​ មន្ដ្រី​ជំនាញ​ដដែល​ឱ្យ​ដឹង​ថា​ មន្ដ្រី​បរិស្ថាន​ ការពារ​ដែនជម្រកសត្វព្រៃ​បានដឹង​និង​ចូល​ រួម​សកម្មភាព​កាប់​ឈើមូល​នេះ​ទៀត​ផង​។​
ប្រជាពលរដ្ឋ​ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា​ គេ​ឃើញ​ជនជាតិ​វៀតណាម​ដើរ​ប្រមូល​ឈើ​ដែល​បាន​កាប់​នោះ​ដឹក​ជញ្ជូន​ចូល​ ទៅ​ក្នុង​ក្រុមហ៊ុន​សម្បទាន​របស់​វៀត​ ណា​ម​មួយ​កន្លែង​ឈ្មោះ​ក្រុមហ៊ុន​ហុង​អា​ញ់​ អណ្ដូង​មាស​ ហើយ​ជនជាតិ​វៀតណាម​ អស់ទាំង​នោះ​មិន​ចេះ​ភាសា​ខ្មែរ​មួយ​ម៉ាត់​ ដែល​មិន​អាច​និយាយ​ទាក់ទង​គ្នា​បាន​ ប៉ុន្ដែ​ ពួក​គេ​បាន​ធ្វើ​សកម្មភាព​កាប់​បំផ្លាញ​ ព្រៃឈើ​និង​ដឹក​ជញ្ជូន​ឈើ​ក្នុង​ដែនជម្រកសត្វព្រៃ​លំ​ផាត់​មិន​ដែល​ក្រែង​ ញញើត​អ្វី​ឡើយ​ ។​ មន្ដ្រី​មួយ​ចំនួន​មិន​ហ៊ាន​និយាយ​ រឿង​ពិត​ពី​ភាព​អនាធិបតេយ្យ​នៃ​ការ​ កាប់​បំផ្លាញ​ព្រៃឈើ​ក្នុង​ដែន​ជម្រក​សត្វ​ ព្រៃ​លំ​ផាត់​នោះ​ទេ​ ។​
បើ​យោង​តាម​អនុក្រឹត្យ​គឺ​ក្រុមហ៊ុន​ហុង​អា​ញ​ អណ្ដូង​មាស​ទទួល​បាន​ដីស​ម្ប​ ទាន​សេដ្ឋកិច្ច​ពី​រដ្ឋាភិបាល​ទំហំ​៩.៧៨៥​ហិ​កតា​កាលពី​ឆ្នាំ​២០១១​ ហើយ​សកម្ម​ ភាព​របស់​ក្រុមហ៊ុន​នេះ​គ្មាន​អ្វី​ជា​ដុំ​កំភួន​នោះ​ទេ​។ រីឯតំបន់​ជម្រក​សត្វព្រៃ​ លំ​ផាត់​ស្ថិត​នៅ​ព្រំប្រទល់​ខេត្ដរតនគិរី​ មណ្ឌលគិរី​ និង​ខេត្ដស្ទឹងត្រែង​ ដែល​មាន​ ទំហំ​ប្រមាណ​២.៥០០​គីឡូ​ម៉ែត្រការ៉េ​ ៕ប្រភពពី សារពត៍មាន សេរី
កាប់ឈើ១៦.០០០ដើម ក្នុងដែនជម្រកសត្វព្រៃលំផាត់ពុំមានអ្នកទទួលខុសត្រូវ

0 Comments:

Post a Comment

 
គេហទំព័រទ្រឹស្ដីចក្រ ©5/10/2013 tresdichark.com. Supported by facebook and www.tantrykhmer.blogspot.com