Discussion

សូមស្វាគមលោកអ្នកដែលបានមកកាន់​គេហទំព័រយើងខ្ញុំ នៅក្នុងគេហទំព័រនេះ ខ្ញុំបង្កើតឡើងដើម្បីចែករំលែក​ព័ត៏មាន​ នឹងចំណេះ​ដឹងផ្សេងៗ​សំរាប់ចែក​ជូនបងប្អូន​ទាំងអស់គ្នា ដោយ​សប្បាយ​រីករាយ ដូច្នេះ​សូមបងប្អូនទាំងអស់គ្នា រកទទួលទានមានបាន នឹង​ជួប​ប្រ​ទៈតែ​សេចក្តី​សុខ​គ្រប់ប្រការ​កុំបី​ឃ្លា​ង​ឃ្លាត​ឡើយ​​​ ពីម្ចាស់គេហទំព័រទ្រឹស្តីចក្រ។

Photography

Thursday, April 11, 2013

បើក​ដំណើរ​ការ​គម្រោង​ប្រឆាំង​ជំងឺ​អេដស៍​របស់ USAID

0 Comments

ការសម្ពោធ​ប្រើប្រាស់​ជា​ផ្លូវ​​ការ​​

ការសម្ពោធ​ប្រើប្រាស់​ជា​ផ្លូវ​​ការ​​



​ខេត្ត​សៀមរាប ៖ គម្រោង​ប្រឆាំងជំងឺ​អេដស៍ដែល​មាន​ឈ្មោះថា HIV/AIDSFLAGSHIP សម្រាប់​រយៈពេល​៥ឆ្នាំសរុប​ទឹកប្រាក់​ប្រមាណ​៣០​​លាន​​ដុល្លារ ដែលជា​ថវិកា​របស់ទីភ្នាក់​ងារសហ​រ​ដ្ឋអាមេរិក​សម្រាប់ការ​អភិវឌ្ឍអន្តរ​ជាតិ USAID ត្រូវបាន​ដាក់​សម្ពោធ​ប្រើប្រាស់​ជា​ផ្លូវ​​ការ​​កាល​ពី​ថ្ងៃ​ទី១០ មេសា ២០១៣ នៅវត្តពោធិ​វង្សហៅវត្តថ្មី ស្ថិតនៅ​សង្កាត់ថ្វាយ​ដង្គុំ ក្រុងសៀម​រាប។
កម្មវិធីនេះចូល​រួមដោយលោក​​វីលៀមអីុថត ឯកអគ្គរាជទូត​អាមេរិកប្រចាំ​កម្ពុជា លោកស្រី រីបេកា ប្លេក (Rebecca Black) នាយិកា​បេសក​កម្ម​នៃ​​ទីភ្នាក់ងារ​សហរដ្ឋ​អាមេរិក ដើម្បីអភិវឌ្ឍន៍​អន្តរជាតិ​ប្រចាំនៅ​កម្ពុជា លោកម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខា​ភិបាល និង​លោក​​ស៊ូ ភិរិន្ទ អភិបាល​ខេត្ត​​សៀម​រាប។

គម្រោងគំរូស្តីពី​មេរោគអេដស៍​ដែលជាផ្នែកមួយ​ នៃផែនការគ្រា​អាសន្នក្នុងការ​បន្ធូបន្ថយផ្នែក​ជំងឺអេដស៍របស់​ប្រធានាធិ​ បតីអាមេរិក (PEPFAR) និង​ផ្តោតការយក​ចិត្តទុកដាក់ទៅ​លើមនុស្ស​ដែលប្រឈម​ខ្លាំងនឹងការឆ្លង​ មេរោគអេដស៍​ដោយផ្តល់សេវា ដើម្បីការ​ពារការ​រាល​ដាលនៃជំងឺ​នេះ ហើយកែ​លម្អ​ការថែទាំ និងការព្យា​បាលអ្នកឆ្លង​មេរោគនេះ។ គម្រោងនេះ​អនុវត្តដោយ​អង្គការ​ខាណា អង្គការ FHI​៣៦០ និង PSI ដែល​​ជា​អង្គការ​មិន​ស្វែង​រក​ប្រាក់​​ចំណេញដែលមាន​បទពិសោធន៍ខាង​ វិស័យសុខភាព​សាធារណៈ និងការ​អភិវឌ្ឍ​នៅជុំ​វិញ​ពិភព​លោក៕កោះសន្តិភាព

0 Comments:

Post a Comment

 
គេហទំព័រទ្រឹស្ដីចក្រ ©5/10/2013 tresdichark.com. Supported by facebook and www.tantrykhmer.blogspot.com