Discussion

សូមស្វាគមលោកអ្នកដែលបានមកកាន់​គេហទំព័រយើងខ្ញុំ នៅក្នុងគេហទំព័រនេះ ខ្ញុំបង្កើតឡើងដើម្បីចែករំលែក​ព័ត៏មាន​ នឹងចំណេះ​ដឹងផ្សេងៗ​សំរាប់ចែក​ជូនបងប្អូន​ទាំងអស់គ្នា ដោយ​សប្បាយ​រីករាយ ដូច្នេះ​សូមបងប្អូនទាំងអស់គ្នា រកទទួលទានមានបាន នឹង​ជួប​ប្រ​ទៈតែ​សេចក្តី​សុខ​គ្រប់ប្រការ​កុំបី​ឃ្លា​ង​ឃ្លាត​ឡើយ​​​ ពីម្ចាស់គេហទំព័រទ្រឹស្តីចក្រ។

Photography

Thursday, May 16, 2013

លោកបណ្ឌិត អ៊ិត សំហេង ចូលរួមរំលែកទុក្ខ គ្រួសារសព កម្មករ កម្មការិនី រោងចក្រ វីង ស្តាស៊ូ ដែលរងគ្រោះ ដោយឧបទ្ទវហេតុ បាក់ធ្នើ សង្កត់

0 Comments
កំពង់ស្ពឺ៖ នៅព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៣ បន្ទាប់ពីបានចុះពិនិត្យមើល ទិដ្ឋភាពជាក់ស្តែង នៃការធ្លាក់បាក់ប្លង់សេ នៅរោងចក្រ វីង ស្តាស៊ូ ស្ថិតនៅភូមិអង្គសុគន្ធា ឃុំមហាឫស្សី ស្រុកគងពិសី រួចមក លោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានគណៈកម្មការ សម្រាប់ដោះស្រាយ បញ្ហាកូដកម្ម បាតុកម្មតាមគ្រប់មុខសញ្ញា បានចូលរួម រំលែកទុក្ខ ដល់ក្រុមគ្រួសារ សពកម្មករ-កម្មការិនី ២នាក់ ដែលបានរងគ្រោះ ដោយ ឧបទ្ទវហេតុនេះ ។
លោក អ៊ិត សំហេង បានចុះទៅដល់ លំនៅឋានរបស់សពកម្មករ កម្មការិនី ទាំង ២រូប មាន ៖  ១.សព ឈ្មោះ រឹម រឿន ភេទប្រុស រស់នៅ ភូមិត្រាំបាល់ ឃុំក្រាំងលាវ ស្រុកបាទី ខេត្តតាកែវ និង ២.សព ឈ្មោះ ស៊ឹម ស្រីតូច ភេទស្រី រស់នៅ ភូមិត្រពាំងស្វាយ ឃុំព្រៃវិហារ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ដែលបានបាត់ បង់ជីវិតក្នុងឧបទ្ទវហេតុនេះ ដោយបានចូលរួមរំលែក មរណទុក្ខយ៉ាងក្រៀមក្រំបំផុត ចំពោះគ្រួសារសព ដែល បានបាត់បង់ សាច់ញាតិ បងប្អូន ប្តីសី ជាទីស្រឡាញ់របស់ខ្លួន។
ក្នុងឱកាសនោះផងដែរ លោកបណ្ឌិត អ៊ិត សំហេង ក៏បានឧបត្ថម្ភថវិកាផ្ទាល់របស់លោក ជូនដល់គ្រួសារសពជនរងគ្រោះទាំងពីរនេះ ដោយក្នុង ១គ្រួសារ ថវិកា ៤ លានរៀល និងបានមានប្រសាសន៍ថា ចំពោះការបាត់ បង់ជីវិតរបស់កម្មករ កម្មការិនីនេះផងដែរ ក៏នឹង ការចូលរួមឧបត្ថម្ភ ពីបេឡាជាតិ របបសន្តិសុខសង្គម និងមានការឧបត្ថម្ភពិសេស ពីសំណាក់រាជរដ្ឋាភិបាល បន្ថែមទៀតផងដែរ ហើយគណៈកម្មការ សម្រាប់ដោះស្រាយ បញ្ហាកូដ្មកម្ម បាតុកម្មនៅគ្រប់មុខសញ្ញា បាននិង កំពុង សហការជាមួយ សមត្ថកិច្ច ពាក់ព័ន្ធមាន កងកម្លាំងនគរបាលជាតិ កងរាជអាវុធហត្ថ កងអង្គរក្សសម្តេច តេជោ អាជ្ញាធរដែនដី និងក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បីនឹងធ្វើការស៊ើបអង្កេត ចំពោះករណីនេះជាបន្តទៀត ។
គួររំលឹក ផងដែរថា កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៣ វេលាម៉ោងប្រមាណ ៧:១៥ នាទីព្រឹក នៅ រោងចក្រ វីង ស្តាស៊ូ មានឧបទ្ទវហេតុបាក់ធ្នើនៅ ចន្លោះពីអាគារមួយទៅអាគារមួយ ទំហំ ៩x១២ ម៉ែត្រ ដែលជាផ្នែកលាង បាតស្បែកជើង មានកម្មករធ្វើការក្នុងផ្នែកនេះ ប្រមាណ ២០នាក់ ។
ក្នុងឧបទ្ទវ ហេតុនេះផងដែរ បានបណ្តាលឲ្យកម្មករ កម្មការិនី ក្នុងផ្នែកនេះរងរបួសចំនួន ១២នាក់ និងស្លាប់ ចំនួន ២នាក់ ក្នុងនោះស្រីម្នាក់ ដោយមិនមានការពាក់ព័ន្ធនឹងកម្មករ កម្មការនីនៅផ្នែកផលិតកម្ម ផ្សេងទៀត ឡើយ ។ ពាក់ព័ន្ធនឹងករណីនេះ គណៈកម្មការសម្រាប់ដោះស្រាយបញ្ហាកូដកម្ម បាតុកម្ម នៅតាមគ្រប់មុខ សញ្ញា បានរៀបចំបង្កើតគណៈកម្មការ ស៊ើបអង្កេតករណីនេះ ដើម្បីចាត់វិធានការតាមផ្លូវច្បាប់ សម្របសម្រួល ឲ្យរោងចក្រ បានដំណើរការធម្មតាឡើងវិញ ដើម្បីធានានិរន្តរភាពការងារ ជូនបងប្អូនកម្មករ និងរៀបចំក្រុម អធិការកិច្ចចម្រុះ ដើម្បីពិនិត្យមើល សំណង់អាគាររោងចក្រជាប្រចាំ ជៀសវាងកើតឧបទ្ទវហេតុ ជាយថាហេតុ ដូចករណីនេះ៕
ប្រភពពី ដើមអម្ពិល(DAP)

0 Comments:

Post a Comment

 
គេហទំព័រទ្រឹស្ដីចក្រ ©5/10/2013 tresdichark.com. Supported by facebook and www.tantrykhmer.blogspot.com