Discussion

សូមស្វាគមលោកអ្នកដែលបានមកកាន់​គេហទំព័រយើងខ្ញុំ នៅក្នុងគេហទំព័រនេះ ខ្ញុំបង្កើតឡើងដើម្បីចែករំលែក​ព័ត៏មាន​ នឹងចំណេះ​ដឹងផ្សេងៗ​សំរាប់ចែក​ជូនបងប្អូន​ទាំងអស់គ្នា ដោយ​សប្បាយ​រីករាយ ដូច្នេះ​សូមបងប្អូនទាំងអស់គ្នា រកទទួលទានមានបាន នឹង​ជួប​ប្រ​ទៈតែ​សេចក្តី​សុខ​គ្រប់ប្រការ​កុំបី​ឃ្លា​ង​ឃ្លាត​ឡើយ​​​ ពីម្ចាស់គេហទំព័រទ្រឹស្តីចក្រ។

Photography

Saturday, May 4, 2013

ហេ !!! ហេ !!! ធានាទឹកឃ្មុំសុទ្ធ ១០០% !

0 Comments
អ្នកទិញ : មីងអ្នកលក់ ! ទឹកឃ្មុំនេះយកមកពីណាដែរ?
អ្នកលក់ : អូហ៏ ក្មួយ ! ទឹកឃ្មុំនេះទើបតែយកមកពីព្រៃល្ងាចម្សិលម៉ិញនេះឯង …..!
អ្នកទិញ : អូយ ! ពាក្យនេះខ្ញុំឮគេនិយាយច្រើននាក់ហើយ …. ខ្ញុំចង់ទិញដែរ តែបារម្ភខ្លាច
តែមិនសុទ្ធទេ! អ្នកលក់ឮសូរតែអ្នកទិញរាងអេញអុញ ក៏និយាយកាត់តែម្តងដោយស្រែកឮៗ
ស្ទើរតែបែកក្រដាសត្រចៀក  ឆ្ការដៃឆ្ការជើង មើលតែគេឈ្លោះគ្នា…..
អ្នកលក់ : មីងធានា ១០០ ភាគរយ ថាទឹកឃ្មុំមីងជារបស់សុទ្ធ … មីងមិនរកស៊ីកុហក បោក
ប្រាស់ លក់ផ្លូវ ដូចអ្នកដ៏ទៃទេ …. មីងធានា ….
អ្នកទិញ: អញ្ចឹងមីងលក់មួយលីត្រប៉ុន្មានដែរទៅ?

អ្នកលក់ : មួយលីត្រ ប្រាំម៉ឺនរៀល
អ្នកទិញ: អូយ ថ្លៃណាស់មីងអ្ហើយ ….. គេលក់តែបីម៉ឺនរៀលប៉ុណ្ណោះ ……!
ឮតែបីម៉ឺនរៀល អ្នកលក់ស្រែកឡើងផ្អើលផ្សារ ឡើងចង់បែកក្រដាសត្រចៀកអ្នកជិតខាង …..!
អ្នកលក់ : អូ…! លក់មិនបានទេ ក្មួយអ៊ើយ! …… មេស្ករឥឡូវឡើងថ្លៃខ្លាំងណាស់ ……………!
អ្នកទិញ : ………..

ប្រភព៖ WordPress cambodiapage

0 Comments:

Post a Comment

 
គេហទំព័រទ្រឹស្ដីចក្រ ©5/10/2013 tresdichark.com. Supported by facebook and www.tantrykhmer.blogspot.com