លោកអ្នកប្រហែលជាមិនទាន់បានជ្រាបច្បាស់នៅឡើយទេពី អានុភាពនៃផ្លែឈើនីមួយៗ។ បើតាមជំនឿរបស់ប្រជាជនចិន ការទិញផ្លែឈើយកមក សែន វាពិតជាសំខាន់ខ្លាំងណាស់ ពីព្រោះការ សែនផ្លែឈើនឹងនាំមកនូវអាយុ យឺនយូរ ទ្រព្យសម្បត្តិហូរហៀរ និងមានសុភមង្គល ។ ខាងក្រោមនេះ គឺ ជាផ្លែឈើដែលគេច្រើនយកមកសែន ៖
1-ផ្លែប៉ោម
ផ្លែប៉ោមតំណាងឲសន្តិភាព សុខភាពល្អ និងការជួបជុំគ្នានៅក្នុងគ្រួសារ ។ ផ្លែឈើប្រភេទនេះ គេ និយមសែនខ្លាំងណាស់នៅក្នុងប្រទេសចិន ពីព្រោះពួកគេមានជំនឿថា ផ្លែប៉ោមជានិមិត្តរូបនាំសំណាងដ៏ ស័ក្តិសិទ្ធិបំផុត ។
2-ផ្លែក្រូច
ឫទ្ធីអំណាចនៃផ្លែក្រូច គឺអាស្រ័យទៅលើក្លិន និងពណ៌របស់វា ។ ការសែនឬការដាក់តាំងក្រូច៩ ផ្លែនៅក្នុងបន្ទប់ទទួលភ្ញៀវ ឬនៅចង្រ្កានបាយ សំណាងល្អ នឹងកើតមានឡើងនៅក្នុងគេហដ្ឋានរបស់ លោកអ្នកជាក់ជាពុំខានឡើយ ។ គេមានជំនឿថា ផ្លែក្រូចអាចរារាំងព្រាយបិសាច ឬសត្វចង្រៃ ដែលតាម យាយីអាយុជីវិតលោកអ្នកបានទៀតផង ។
3-ផ្លែទទឹម
ដោយសារផ្លែទទឹមមានគ្រាប់ច្រើនបែបនេះហើយ ទើបបានជាផ្លែឈើប្រភេទនេះតំណាងភោគ ទ្រព្យសម្បូរហូរហៀរ ។ ផ្លែទទឹមក៏តំណាងឲសុភមង្គល និងសំណាងល្អនៅក្នុងគ្រួសារផងដែរ ។ តាម ជំនឿរបស់ប្រជាជនចិន អ្នកដែលរៀបការរួចថ្មីថ្មោង គួរមានគំនូរផ្លែទទឹមនៅក្នុងបន្ទប់ដេក ដើម្បីនាំ សំណាងមកកាន់គ្រួសាររបស់ពួកគេ ។
4-ផ្លែម្នាស់
សំណាងល្អនឹងមកដល់ដោយសារតែអានុភាពដ៏ខ្លាំងក្លារបស់ផ្លែឈើប្រភេទនេះ ។ ផ្លែម្នាស់គឺជា និមិត្តរូបដ៏ស័ក្តិសិទ្ធមួយតំណាងឲទ្រព្យសម្បត្តិជោគវាសនាល្អ និងសុភមង្គល ។
5- ផ្លែទំពាំងបាយជូ
នៅក្នុងជំនឿព្រះហ្វេស៊ួយ ផ្លែទំពាំងបាយជូ ជានិមិត្តរូបតំណាងឲភាពសម្បូរបែប នៃចំណីអាហារ និងសម្ភារប្រើប្រាស់ជាដើម ។ ផ្លែទំពាំងបាយជូរតំណាងឲភាពជោគជ័យនៅក្នុងការងារផងដែរ ហើយ ការដាក់សែនផ្លែឈើប្រភេទនេះនៅក្នុងគេហដ្ឋានរបស់លោកអ្នក វានឹងកែប្រែជោគវាសនាអាក្រក់មកជា ល្អវិញ ។
5-ផ្លែប៉ែស
ផ្លែប៉ែសពេញនិយមបំផុតនៅក្នុងជំនឿព្រះហ្វេងស៊ួយ ។ ផ្លែប៉ែសជានិមិត្តរូបមួយតំណាងភាព អមតៈ ហើយក៏ជាផ្លែឈើបានមកពីឋានសួគ៌ផងដែរ ។ ការដាក់សែនផ្លែឈើប្រភេទនេះនឹងនាំមកនូវ ទ្រព្យសម្បត្តិហូរហៀរ សុខភាពល្អ និងអាយុយឺនយូរ ។ ផ្លែប៉ែសជានិមិត្តរូបតំណាងឲសេចក្តីស្រលាញ់ និងអាពាហ៍ពិពាហ៍ផងដែរ ៕
រៀបចំដោយ: ចាន់ឌី
By : khmeronlinenews





0 Comments:
Post a Comment