Discussion

សូមស្វាគមលោកអ្នកដែលបានមកកាន់​គេហទំព័រយើងខ្ញុំ នៅក្នុងគេហទំព័រនេះ ខ្ញុំបង្កើតឡើងដើម្បីចែករំលែក​ព័ត៏មាន​ នឹងចំណេះ​ដឹងផ្សេងៗ​សំរាប់ចែក​ជូនបងប្អូន​ទាំងអស់គ្នា ដោយ​សប្បាយ​រីករាយ ដូច្នេះ​សូមបងប្អូនទាំងអស់គ្នា រកទទួលទានមានបាន នឹង​ជួប​ប្រ​ទៈតែ​សេចក្តី​សុខ​គ្រប់ប្រការ​កុំបី​ឃ្លា​ង​ឃ្លាត​ឡើយ​​​ ពីម្ចាស់គេហទំព័រទ្រឹស្តីចក្រ។

Photography

Sunday, May 19, 2013

ផ្កា​ចម្លែក​អ្នក​រុក្ខសាស្ត្រ​ដាក់​ឈ្មោះ​ផ្កា​បបូរ​មាត់​ស្រី​ខូច

0 Comments

130515_22b
តើ​លោក​អ្នក​ស្គាល់​ឈ្មោះ​ផ្កា​នេះ​ទេ? មាន​ការ​ចោទ​សួរ​ជា​ច្រើន​ចំពោះ​បុប្ផា​ម្យ៉ាង​ដែល​មាន​រូប​រាង​ដ៏​ចម្លែក​ នេះ ខណៈ​មាន​អ្នក​រុក្ខសាស្រ្ត​នានា​បាន​ដាក់​ឈ្មោះ​វា​ថា ផ្កា​បបូរ​មាត់​ស្រី​ខូច​ឬ បបូរ​មាត់​ក្រហម​ឆ្អៅ​ដោយ​សារ​តែ​ផ្កា​នោះ​មាន​ស្រទាប់​ផ្កា​ទាំង​ពីរ​របស់​ វា​មាន​ពណ៌​ក្រហម​ឆ្អៅ​ដូច​បបូរ​មាត់​មនុស្ស​ស្រី​ពេល​លាប​ក្រែម​នោះ​ឯង។
បុប្ផា​នេះ​បើ​យើង​មើល​ទៅ​វា​ហាក់​ដូច​ជា​ការ​រចនា​កែខៃ​នូវ​រូបភាព​តាម​ ប្រព័ន្ធ​កុំព្យូទ័រ​អ៊ីចឹង តែ​តាម​ពិត​ទៅ​មិន​មែន​ឡើយ​។ វា​គឺ​ជា​បុប្ផា​មួយ​ប្រភេទ​មាន​ស្រទាប់​ផ្កា​រីក​ចេញ​មក​គួរ​ឲ្យ​ចង់​ថើប​ ណាស់។ ផ្កា​ប្រភេទ​នេះ​គេ​បាន​ប្រទះ​ឃើញ​វា​នៅ​តំបន់​ព្រៃ​ត្រូពិក​ដែល​ស្ថិត​នៅ​ ទឹក​ដី​អាមេរិក​ភាគ​កណ្តាល​និង​អាមេរិក​ខាង​ត្បូង ក្នុង​នោះ​មាន​នៅ​ប្រទេស​កូឡុំប៊ី កូស្តារីកា ប៉ាណាម៉ា និង​អេក្វាទ័រ​ជាដើម។ បុប្ផា​នេះ​វា​មិន​ត្រឹម​តែ​ទាក់​ទាញ​ចំណាប់​អារម្មណ៍​មនុស្ស​ប៉ុណ្ណោះ​ទេ វា​ក៏​បាន​ឆក់​យក​ការ​ចាប់​អារម្មណ៍​ពី​ហ្វូង​សត្វ​បក្សី​បក្សា​និង​មេអំបៅ​ ជា​ច្រើន​ទៀត​ផង​ដែរ។
ទោះ​ជា​យ៉ាង​ណា​ប្រភេទ​បុប្ផា​ដ៏​កម្រ​នេះ​ក៏​កំពុង​តែ​រង​ការ​បាត់​បង់​ ពូជ​របស់​វា​ដែរ​ដោយ​សារ​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​នៅ​បណ្តា​ប្រទេស​ខាង​លើ​ ។ ដូច្នេះ​ប្រសិន​បើ​ចង់​ឃើញ​ឬ​ចង់​ថើប​វា​នោះ​គឺ​មាន​តែ​ឱកាស​ដែល​នៅ​សេសសល់​ ពេល​នេះ​ប៉ុណ្ណោះ៕ប្រភពពី ភ្នំពេញប៉ុស្តិ៍

0 Comments:

Post a Comment

 
គេហទំព័រទ្រឹស្ដីចក្រ ©5/10/2013 tresdichark.com. Supported by facebook and www.tantrykhmer.blogspot.com