Discussion

សូមស្វាគមលោកអ្នកដែលបានមកកាន់​គេហទំព័រយើងខ្ញុំ នៅក្នុងគេហទំព័រនេះ ខ្ញុំបង្កើតឡើងដើម្បីចែករំលែក​ព័ត៏មាន​ នឹងចំណេះ​ដឹងផ្សេងៗ​សំរាប់ចែក​ជូនបងប្អូន​ទាំងអស់គ្នា ដោយ​សប្បាយ​រីករាយ ដូច្នេះ​សូមបងប្អូនទាំងអស់គ្នា រកទទួលទានមានបាន នឹង​ជួប​ប្រ​ទៈតែ​សេចក្តី​សុខ​គ្រប់ប្រការ​កុំបី​ឃ្លា​ង​ឃ្លាត​ឡើយ​​​ ពីម្ចាស់គេហទំព័រទ្រឹស្តីចក្រ។

Photography

Sunday, May 12, 2013

អាហារ ៧​ មុខ ជួយ​ប្រឆាំង​ជំងឺគ្រុនផ្ដាសាយ​

0 Comments
សុខភាព៖ ​ ការបរិភោគ​អាហារ​ដែល​ផ្ដល់​អត្ថប្រយោជន៍ ពិសេស​អាហារ​ ៧ ​មុខដូចតទៅ​នេះ ត្រូវ​​បាន​គេ​ជឿថា អាចជួយ​ក្នុងការ​បង្កើន​ប្រព័ន្ធ​ការពារ​មេរោគ ដោយ​អាច​ការពារ​​និង​កាត់បន្ថយ​អាការ​ធ្ងន់ធ្ងរ​របស់​រោគ​ផ្ដាសាយ​បាន​យ៉ាង​ល្អ​​ចំណីអាហារ​ដែល​អ្នក​គួរ​ជ្រើសរើស​បរិភោគ​មានដូចជា​ ៖
- ខ្ទឹមស​ ​ជួយ​កាត់បន្ថយ​អាការ​ផ្ដាសាយ​ដោយ​យើង​អាច​បន្ថែម​ក្នុង​អាហារ ឬ​ទំពា​ស្រស់​។ បើ​​អាច​ទំពា​បាន​មួយថ្ងៃ​ពីរ​កំពឹស គឺ​កាន់តែ​ល្អ​។​
-​ផឹក​ភេសជ្ជៈ​ឲ្យ​ច្រើន​ ​បើ​អ្នក​ធ្លាប់តែ​ ផឹក​កាហ្វេ ទឹកក្រូច ឬ​គ្រឿង​ភេសជ្ជៈ​ដែលមាន​រសជាតិ​ផ្អែម អាច​ ​ធ្វើការ​ផ្លាស់ប្ដូរ​មក​ផឹកទឹក​ទទេ ឬ​ទឹកក្រូច​ច្របាច់​ខ្លះ ដើម្បី​ជួយ​បន្ថែម​វីតាមីន​ C​។ គ្រឿង​ភេសជ្ជៈ​ក្ដៅៗ​ដូចជា តែ ទឹកក្រូច​ឆ្មារ​ក្ដៅ​ឧណ្ហៗ ក៏​អាចជួយ​កាត់​ស្លេស្ម​​បាន​យ៉ាង​ល្អ​ដែរ​។​
-​ស៊ុប​មាន់​ក្ដៅៗ​ ​ជួយ​កាត់បន្ថយ​អាការ​តឹង​ ច្រមុះ​បាន​យ៉ាង​ល្អ​។ ពេល​ស្ងោរ​ទឹក​ស៊ុប អ្នក​អាច​បន្ថែម​​បន្លែ​ចម្រុះ​ឲ្យ​បាន​ច្រើន​មុខ​ដើម្បី​បង្កើន​ អុកស៊ីដកម្ម​ជួយ​ឲ្យ​រាងកាយ​រឹងមាំ​មាន​សុខភាព​​កាន់តែ​ប្រសើរឡើង​។​ ​ស៊ុប​មាន់​ដែល​ឆ្លងកាត់​ការ​រំងាស់​យូរ​ម៉ោង​រហូត​ប្រូតេអ៊ីន​រំលាយ អាចជួយ​ជំរុញ​ឲ្យ​ប្រព័ន្ធ​ ​ការពារ​មេរោគ​រឹងមាំ ជួយ​ឲ្យ​រាងកាយ​ស្រស់ថ្លា​។ ក្រៅពីនេះ វា​នៅ​ផ្ដល់​ផល​ល្អ​​ចំពោះ​រាងកាយទៀតផង​។​
- សារជាតិ​ប្រឆាំង​រ៉ាឌីកាល់​សេរី​ ​មានដូចជា បេ​តា​ឃែ​រ៉ូ​ទីន (​វីតាមីន A) វីតាមីន​C វីតាមីន​E ជួយ​កម្ចាត់​វត្ថុ​កខ្វក់ ជួយ​​កម្ចាត់​មេរោគ ការពារ​ការឆ្លង​មេរោគ​។​ ​ចំពោះ​បន្លែ និង​ផ្លែឈើ​ដែលមាន សារជាតិ​ប្រឆាំង​រ៉ាឌីកាល់​សេរី​ខ្ពស់ ដូចជា ការ៉ុត​​បន្លែ​ស្លឹក​ពណ៌​បៃតងចាស់ ក្រូច ខ្ទឹមបារាំង ទំពាំងបាយជូរ និង​ល្ហុង​ទុំ ជាដើម​។​
- ផ្លែឈើ​ពពួក​ក្រូច​ ​មាន​វីតាមីន​C ជួយ​កាត់បន្ថយ​ការឆ្លង​មេរោគ​ផ្ដាសាយ​យ៉ាង​ល្អ ជាពិសេស​អ្នក​ជក់បារី​​ឬ​នៅក្បែរ​អ្នក​ជក់បារី គួរ​រក​មក​បរិភោគ​ឲ្យ​បាន​ច្រើន​ដើម្បី​ជួយ​កាត់បន្ថយ​ផ្ដាសាយ​។​
- អាហារ​សម្បូរ​វីតាមីន C អាហារ​ដែល​សម្បូរ​ ទៅដោយ​វីតាមីន C ដូចជា ត្របែក ម្ទេស​ប្លោក ស្ត្រ​ប៊ឺ​រី ម្នាស់​ ​ស្ពៃក្ដោប សុទ្ធតែ​ជួយ​បង្កើន​ប្រព័ន្ធ​ការពារ​មេរោគ​។​
-​ខ្ញី​ ​ជួយ​ក្នុងការ​កាត់បន្ថយ​ផ្ដាសាយ និង​ការពារ​ផ្ដាសាយ​។ ទឹក​ក្ដៅ​ឧណ្ហៗ​របស់​ខ្ញី​លាយ​ផ្សំ​​ជាមួយៗ​ខ្ទឹមស​២ ទៅ​៣​កំពឹស ជួយ​ធ្វើ​ឲ្យ​ប្រព័ន្ធ​ដកដង្ហើម​ធ្វើការ​ងារ​ប្រសើរឡើង​៕​
ប្រភពពី ព័ត៏មានទាន់ហេតុការណ៍

0 Comments:

Post a Comment

 
គេហទំព័រទ្រឹស្ដីចក្រ ©5/10/2013 tresdichark.com. Supported by facebook and www.tantrykhmer.blogspot.com