ក្បួនកូនក្រមុំចាប់ផ្តើមដើរពីទីលាន Guildhall ដល់ទីលាន Ebrington
ពួកគេរួមគ្នាអនុវត្តបំណងប្រាថ្នា
បង្កើតឯកត្តទកម្មពិភពលោក អំពីបរិមាណអ្នកចូលរួម
ហើយប្រការគួរឲ្យស្ងើចសរសើរនោះ
គឺចង់បានប្រាក់ឲ្យមូលនិធិសប្បុរសធម៌ Foyle។
វាក៏ជាការសំដែងអំណរគុណ ចំពោះមូលនិធិ Foyle ដែលតែងផ្តល់នូវសេវាកម្មជួយឧបត្ថម្ភដល់បុរសជាស្វាមី ពេលមានជំងឺ
នាងៗកូនក្រមុំត្រូវបានផ្តល់សម្លៀកបំពាក់រៀបការ សំអាងក្នុងតម្លៃត្រឹមតែ ១០ ផោនដ៍ប៉ុណ្ណោះ បង់ចូលមូលនិធិ Foyle
ពួកគេមកពីគ្រប់ទិសទីនៅអង់គ្លេសដូចជា Liverpool, London, Manchester និងសូម្បីតែ Dublin រដ្ឋ Ireland
ក្នុងចំណាយនោះ
មានកូនក្រមុំដែលអាយុដល់ទៅ...៩១ ឆ្នាំ ហើយក្នុងចំណោមនោះ
មានអ្នកជ្រើសយកព្រឹត្តិការណ៍នេះរៀបការមែនទែនតែម្តង៕ប្រភពពី ខ្មែស្ថាបនា





0 Comments:
Post a Comment