Discussion

សូមស្វាគមលោកអ្នកដែលបានមកកាន់​គេហទំព័រយើងខ្ញុំ នៅក្នុងគេហទំព័រនេះ ខ្ញុំបង្កើតឡើងដើម្បីចែករំលែក​ព័ត៏មាន​ នឹងចំណេះ​ដឹងផ្សេងៗ​សំរាប់ចែក​ជូនបងប្អូន​ទាំងអស់គ្នា ដោយ​សប្បាយ​រីករាយ ដូច្នេះ​សូមបងប្អូនទាំងអស់គ្នា រកទទួលទានមានបាន នឹង​ជួប​ប្រ​ទៈតែ​សេចក្តី​សុខ​គ្រប់ប្រការ​កុំបី​ឃ្លា​ង​ឃ្លាត​ឡើយ​​​ ពីម្ចាស់គេហទំព័រទ្រឹស្តីចក្រ។

Photography

Monday, May 6, 2013

ខ្យល់ព្យុះយក្សនៅភពព្រះសៅរិ៍ ធំជាងព្យុះនៅផែនដី ២០ដង

0 Comments


ក្រឡេកមើលមួយសន្ទុះស្មានតែជាកុលាបយក្សដែលឡោមព័ទ្ធដោយស្លឹកឈើពណ៌បៃតងខ្ចីក៏ប៉ុន្តែការពីតទៅវាគឺជាព្យុះយក្សដ៏ធំមួយដែលផុសចេញពីភពព្រះសៅរិ៍ហើយវានឹងកើតឡើងពេញមួយឆ្នាំ។រូបភាពនិងវីដេអូដែលបានថតចេញពីភពព្រះសៅរិ៍ផ្ទាល់នេះ ត្រូវបានអ្នកវិទ្យាសាស្រ្ដបកស្រាយថា ខ្យល់កំបុតត្បូងរាងដូចភ្នែកនេះ មានទំហំ ២,០០០គីឡូម៉ែត្រ បើប្រៀបទៅនឹងព្យុះនៅភពផែនដីយើង គឺធំជាង២០ដងឯនោះ។

Nasa បានឲ្យអ្នកវិទ្យាសាស្រ្ដនៅក្នុងយាន្ដអាវកាស ប្រើប្រាស់កាមេរ៉ាដ៏ទំនើប ថតយកប៉ូលខាងជើងនៃភពព្រះសៅរិ៍។ គេបានរកឃើញថា ពពកនៅតំបន់ដែលមានព្យុះ មានល្បឿន១៥០ម៉ែត្រក្នុង១វិនាទី ហើយវាមានរាងជាឆកោណ (៦ជ្រុង)។
នៅភពព្រះសៅរិ៍ អ្នកវិទ្យាសាស្រ្ដក៏បានប្រទះឃើញ ពពករាងស្រកាត្រីដ៏ធំ ហើយពពកទាំងនោះបានមកពីចំហាយទឹក ក្នុងបរិយាកាសនៃឧស្ម័នអ៊ីដ្រូសែន។ អ្នកវិទ្យាសាស្រ្ដឆ្ងល់ថា តើព្យុះនៅពភនេះយកចំហាយទឹកមកពីណា?
តើប្រិយមិត្តយល់យ៉ាងណាចំពោះ ព្រឹត្តិការណ៍នេះ?




កែសម្រួលដោយ អៀង
ខ្មែរឡូត

0 Comments:

Post a Comment

 
គេហទំព័រទ្រឹស្ដីចក្រ ©5/10/2013 tresdichark.com. Supported by facebook and www.tantrykhmer.blogspot.com