តែការប្រើទេពកោសល្យពិសេសដូចជាលោកតាអេន ដ្រេសហ្គាឌីនដោយយកធ្មេញខាំបកដូងបែបនេះ លោកអ្នកគិតថាខ្លួនឯងហ៊ានធ្វើបានដូចគាត់បានទេ?
លោកតាអេន ដ្រេសហ្គាឌីននេះត្រូវបានគេស្គាល់តាមរយៈកម្មវិធីសម្តែងទេពកោសល្យ របស់ទូរទស្សន៍អាមេរិកមួយ ហើយត្រូវគេហៅថា«អ្នកលេងធ្មេញឬMr T»។ តែលោកក៏មិនទាន់ត្រូវគេគិតថាការប្រើធ្មេញបកដូងនេះជាជំនាញនៅ ឡើយដែរ ទោះជាលោកតានិយាយថា ខ្លួនបានហ្វឹកហាត់ប្រើធ្មេញបកសម្បកដូងនេះតាំងពីមានវ័យ១១ឆ្នាំ ក៏ដោយ។
គិតទៅលោកតាអេន ដ្រេសហ្គាឌីនបានហ្វឹកហាត់ប្រើធ្មេញបកដូងនេះអស់រយៈពេលជាង៥ ទសវត្សរ៍ទៅហើយ។ គេបានដឹងថាគាត់បានបកដូងដោយធ្មេញគាត់មានចំនួនមួយសែនផ្លែដូង មកហើយដែរ។
លោកតានិយាយថា គាត់អាចបកសម្បកដូងបានចំនួន៥០០ផ្លែបានក្នុងរយៈពេល៦ម៉ោងដោយ ប្រើធ្មេញនិងដៃទទេរបស់គាត់។ ដូច្នេះទេពកោសល្យបែបនេះវាដូចជាទំនងនឹងទទួលបានការចាត់ចំណាត់ ថ្នាក់កំណត់ត្រាពិភពហ្គីណេសហើយ។ តែគួរឲ្យស្តាយនៅពុំទាន់មានអ្នកណាជួយផ្សព្វផ្សាយពីភាពអស្ចារ្យ របស់លោកតានៅឡើយ។
ភាពអស្ចារ្យនេះត្រូវបានគេប្រទះឃើញការបកដូងរបស់លោកតាដោយការ ប្រើធ្មេញនោះនៅឯទីលានកីឡាបាល់បោះមួយស្ថិតនៅតំបន់ឆ្នេរសមុទ្រ ការរីប៊ីនក្នុងប្រទេសប៉ាណាម៉ា ដោយគាត់បកដូងមួយចំណាយពេលតែ៨វិនាទីប៉ុណ្ណោះ។ ក្រុមភ្ញៀវទេសចរបានភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះការប្រើធ្មេញខាំ បកសម្បកដូងដោយឥតខ្លាចបាក់ធ្មេញរបស់គាត់យ៉ាងអឺងកងតែម្តង។
លោកតាស្រែកប្រាប់អ្នកទស្សនាថា៖«ការបកសម្បកដូងដោយប្រើធ្មេញ វាពុំមែនជាការងាយស្រួលដូចការគិតរបស់លោកអ្នកបានឃើញនោះឡើយ។ ដើម្បីបកដូងប្រើធ្មេញបែបនេះបាននោះ អ្នកត្រូវតែមានធ្មេញនិងថ្គាមរឹងមាំ ហើយអ្នកក៏ត្រូវមានកម្លាំងពីព្រះផងដែរ»។
គួរបញ្ជាក់ថាអ្នកស្រុកភូមិជិតខាងលោកតាអេន ដ្រេសហ្គាឌីននិយាយថា ទេពកោសល្យរបស់គាត់មានជាយូរមកហើយនោះមិនទាន់មានអ្នកណាផ្តល់ រង្វាន់ឲ្យគាត់នៅឡើយទេ។ លោកតាអេន ដ្រេសហ្គាឌីនបាននិយាយថាគាត់បានព្យាយាមទៅកាន់ការិយាល័យក្រុម ការងារពាក់ព័ន្ធកំណត់ត្រាហ្គីណេសច្រើនដងហើយ តែគ្មានសំណាងឡើយ។
អេន ដ្រេសហ្គាឌីនប្រាប់AFPថា៖«ខ្ញុំពិតមានបំណងចង់មានឈ្មោះនៅក្នុង សៀវភៅកំណត់ត្រាហ្គីណេសព្រោះខ្ញុំដឹងថាខ្ញុំមានអ្វីមួយដ៏ អស្ចារ្យជាងគេដែរ»។
តើមានអ្នកណាម្នាក់នឹងហ៊ានបញ្ឈប់ចំពោះមហិច្ឆតារបស់តាចាស់នេះ បានទៅ? ស្តាប់មើលទៅពិតជាគួរឲ្យអាណិតអាសូរគាត់ណាស់!៕ PRប្រភពពី ភ្នំពេញប៉ុស្តិ៍





0 Comments:
Post a Comment