ពេល
ទៅណាម្ដងៗជួបមនុស្សផ្សេងៗ
អ្នកប្រាកជាមិនស្រនុកសុខស្រួលក្នុងចិត្ត
ជាពិសេសខ្មាសគេតើមែនទែន បើសិនលើដងខ្លួនអ្នកមានធុំក្លិន។ ក្លិន
លើខ្លួន បណ្ដាលមកពីករណីពីរយ៉ាង គឺមួយ បាក់តេរីលើខ្លួន
ដោយសារគ្មានអនាម័យ និងបែកញើសច្រើន និងទីពីរ
មានជំងឺក្លិនខ្លួនតែម្ដង។
ដើម្បី
បំបាត់កង្វល់ក្លិនខ្លួនរបស់ប្រិយមិត្ត ថ្ងៃនេះ Sabay
សូមបង្ហាញវិធីសាស្ត្រមួយចំនួនងាយៗ ដែលអ្នកអាចសាកល្បងបាន៖
១. ងូតទឹកសម្អាតខ្លួនជាប្រចាំ
វិធី
ដ៏ល្អបំផុតដើម្បីបំបាត់ក្លិនខ្លួនកើតមកពីញើស និងបាក់តេរី
អ្នកត្រូវងូតទឹកសម្អាតខ្លួនយ៉ាងហោចណាស់ ៣ ដងក្នុងមួយថ្ងៃ
ដោយប្រើសាប៊ូដុសខ្លួនសម្លាប់បាក់តេរី។ ពេលងូតទឹក
ត្រូវលាងសម្អាតគ្រប់បរិវេណលើដងខ្លួន ជាពិសេសត្រង់ក្លៀកតែម្ដង។
២. លាងនឹងទឹកឃ្មុំ
ក្រោយ
ងូតទឹក លាយទឹកក្ដៅឧណ្ហៗជាមួយនឹងទឹកឃ្មុំមួយស្លាបព្រាកាហ្វេ
រួចប្រើកន្សែងស្អាតផ្តិតទឹកនោះមកជូតអង្អែលលើខ្លួនប្រាណ
ជាពិសេសបរិវេណក្លៀក។
៣. ប្រើទឹកផ្កាកូឡាប
វិធី
សាមញ្ញាបំបាត់ក្លិន គឺប្រើទឹកផ្កាកូឡាបប៉ុន្មានតំណក់
បន្តក់ចូលក្នុងទឹក មុនពេលងូត។ បែបនេះ
ខ្លួនអ្នកមានក្លិនក្រអូបស្រស់ថ្លា ជាជាងប្រើរ៉ូលអនបំបាត់ក្លិន។
៤. ប្រើទឹកខ្មេះផ្លែប៉ោម
បើ
សិនអ្នកមិនប្រើទឹកផ្កាកូឡាបទេ
អ្នកអាចប្រើទឹកខ្មេះផ្លែប៉ោមជំនួសក៏បាន។
វាអាចជួយបំបាត់ក្លិនក្លៀក។ លាយទឹកមួយកែវជាមួយនឹងទឹកខ្មេះនេះ
ហើយដុសលាងត្រង់ក្លៀក ពេលងូតទឹក។
៥. កុំប្រើប្រាស់រ៉ូលអន
ការ
ប្រើប្រាស់រ៉ូលអនបំបាត់ញើស ឬក្លិនខ្លួន
នឹងធ្វើឲ្យអ្នកកាន់តែធំក្លិនជាងមុន
ខណៈមនុស្សភាគច្រើនមិនបានយល់ដឹងពីបញ្ហានេះឡើយ។ ក្លិនក្លៀក
កើតមកពីបាក់តេរី និងអាចន៍ក្លៀក (ក្អែល)។ រ៉ូលអនបំបាត់ញើស
ឬក្លិនខ្លួន នឹងបង្កើតឲ្យមានក្អែលកាន់តែច្រើន។ វិធីល្អ
ត្រូវលាងសម្អាតក្លៀកអ្នកជាមួយទឹកនិងកន្សែងក្រណាត់ស្អាត។
ប៉ុន្តែ ចំពោះអ្នកដែលបើកញើសក្លៀកច្រើន អ្នកអាចប្រើរ៉ូលអន
ដើម្បីបន្ថយញើស។
៦. ស្លៀកស្អាត
បោក
សំលៀកបំពាក់ ខោអាវក្នុង ស្រោមជើង បន្ទាប់ពីប្រើប្រាស់ម្ដង
ពេលដែលប្រឡាក់ ធំក្លិន និងមានញើស។
អ្នកគប្បីផ្លាស់ប្ដូរសំលៀកបំពាក់ជាប្រចាំ កុំស្លៀកពាក់ដដែលៗ
ជៀសវាងធំក្លិនខ្លួន។ ស្រោមជើង អាចដូរចេញពីរ ឬបីដងក្នុងមួយថ្ងៃ
បើសិនបើកញើសច្រើន។ ម្យ៉ាងទៀត
ស្លៀកពាក់សំលៀកបំពាក់ប្រភេទណាដែលងាយស្ងួតពេលត្រូវខ្យល់
ក្រោយបែកញើស។
៧. ទុកដាក់សំលៀកបំពាក់នៅកន្លែងល្អ
បន្ទាប់
ពីបោកគក់ និងហាលស្ងួត អ្នកគប្បីបត់ ឬព្យួរខោអាវទាំងនោះ
នៅក្នុងទូរស្អាត មិនចង្អៀតខ្លាំង អាចឲ្យខ្យល់ចេញចូលបាន
ដើម្បីសម្លាប់បាក់តេរី។ ដូច្នេះ សំលៀកបំពាក់
នឹងគ្មានធំក្លិនផ្អុះៗនោះទេ។
៨. លាងដៃ
លាង
សម្អាតដៃជាប្រចាំឲ្យបានញឹកញាប់ជាមួយនឹងសាប៊ូសម្លាប់បាក់តេរី
យ៉ាងហោចណាស់ ៣ ឬ ៤ ដងក្នុងថ្ងៃ ដើម្បីសម្លាប់មេរោគបាក់តេរី។
៩. របបអាហារ
ក្លិន
ខ្លួន និងខ្លួនមាត់ ពាក់ព័ន្ធផ្ទាល់នឹងរបបអាហារដែលអ្នកទទួលទាន។
កាកសំណល់អាហារដែលត្រូវរំលាយក្នុងក្រពះអ្នក
នឹងជះឥទ្ធិពលខ្លាំងដល់ក្លិនខ្លួន និងមាត់
ជាពិសេសបើអ្នកទទួលខ្ទឹមបារាំងច្រើន។
គប្បីទទួលទានអាហារសាច់សមស្រប បន្លែបៃតង និងផ្លែឈើ
និងចៀសវាងអាហារកែច្នៃមានជាតិគីមី និងជក់បារី។
១០. ពិគ្រោះជាមួយពេទ្យ
បើ
សិនបញ្ហានេះក្លិននៅតែមិនបាត់ និងមានរហូត
អ្នកត្រូវទៅពិគ្រោះយោបល់ជាមួយគ្រូពេទ្យជំនាញ។
វាប្រហែលជាពាក់ព័ន្ធនឹងបម្រែបម្រួលអរម៉ូន តែជាទូទៅ
គឺបណ្ដាលមកពីបើកញើសច្រើន។
ចុះប្រិយមិត្តវិញ មានវិធីសាស្ត្រអ្វីខ្លះចង់ចែករំលែក ក្រៅពីនេះដែរទេ?





0 Comments:
Post a Comment