យោងតាម
ការស្រាវជ្រាវ១ថ្មីៗនេះនៅស៊ុយអែត បង្ហាញថាស្ត្រីដែលបាន
និងកំពុងជក់បារីនឹងមានការប្រឈមកើតជំងឺឈឺសន្លាក់ខ្ពស់ជាង២ដង
ប្រៀបនឹងអ្នកមិនជក់ ។
ក្នុងការស្រាវជ្រាវនេះមានស្ត្រីស៊ុយអែត ៣៤.០០០នាក់
(អាយុពី៥៤-៨៩ឆ្នាំ)
ក្នុងនោះមាន២១៩ករណីត្រូវកើតជំងឺសន្លាក់បានចូលរួម ។
លទ្ធផលបង្ហាញថា
ស្ត្រីបានជក់បារីដល់២៥ឆ្នាំមានការប្រឈមរីកចម្រើនជំងឺច្រើនជាង
ហើយការជក់ពី១-៧ដើមក្នុងមួយថ្ងៃ
ក៏ធ្វើឲ្យកើនទ្វេដងគ្រោះថា្នក់កើតជំងឺប្រៀបនឹងអ្នកមិនជក់ ។
ហើយការបោះបង់បារីដល់១៥ឆ្នាំ
នឹងធ្វើឲ្យថយចុះ១/៣ហានិភ័យកើតជំងឺនេះ ។
"នេះជាមូលហេតុ១ដើម្បីស្ត្រីបោះបង់
បារីកាន់តែឆាប់កាន់តែល្អ និងជាពិសេសគឺមិនត្រូវជក់បារី" Daniela Di
Giuseppe ខ្ញុំប្រធានក្រុមស្រាវជ្រាវ មានប្រសាសន៍ ។
ការស្រាវជ្រាវត្រូវបានប្រកាសលើទស្សនាវដ្តី The Journal Aithritis Research និង Therapy ៕ប្រភពពី ខ្មែរស្ថាបនា






0 Comments:
Post a Comment