Discussion

សូមស្វាគមលោកអ្នកដែលបានមកកាន់​គេហទំព័រយើងខ្ញុំ នៅក្នុងគេហទំព័រនេះ ខ្ញុំបង្កើតឡើងដើម្បីចែករំលែក​ព័ត៏មាន​ នឹងចំណេះ​ដឹងផ្សេងៗ​សំរាប់ចែក​ជូនបងប្អូន​ទាំងអស់គ្នា ដោយ​សប្បាយ​រីករាយ ដូច្នេះ​សូមបងប្អូនទាំងអស់គ្នា រកទទួលទានមានបាន នឹង​ជួប​ប្រ​ទៈតែ​សេចក្តី​សុខ​គ្រប់ប្រការ​កុំបី​ឃ្លា​ង​ឃ្លាត​ឡើយ​​​ ពីម្ចាស់គេហទំព័រទ្រឹស្តីចក្រ។

Photography

Wednesday, May 8, 2013

ការ​ពន្យារ​អាយុ​មនុស្ស​ឲ្យ​កាន់​តែ​វែង​កំពុង​មាន​សង្ឃឹម

0 Comments


130508_21
នៅ​ពេល​នេះ​អ្នក​វិទ្យាសាស្ត្រ​កំពុង​រក​ឃើញ​ពន្លឺ​ដែល​អាច​ឲ្យ​មនុស្ស​មាន​អាយុ​កាន់​តែ​វែង​ជាង​មុន​។
ក្រុង ប៉ារីសៈ ក្រុម​អ្នក​វិទ្យាសាស្ត្រ​បាន​បង្ហាញ​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​ពុធ​ថា សំណុំ​ខួរ​ក្បាល​មនុស្ស​គឺជា​តំបន់​នៃ​ការ​ត្រួតត្រា​មួយ​អាច​មាន​ឥទ្ធិពល​ ដល់​អាយុ​កាល​និង​គោល​ដៅ​នានា​បាន។ នេះ​បើ​តាម​ការ​សិក្សា​ពិសោធ​លើ​សត្វ​កណ្តុរ។
ការ​រក​ឃើញ​លើ​ការ​ពិសោធ​សត្វ​កណ្តុរ​នេះ​អាច​នឹង​ជា​គន្លឹះ​មួយ​សម្រាប់ ​វិធី​នៃ​ការ​ពន្យារ​អាយុ​កាល​មនុស្ស​ដែរ តែ​ទោះ​ជា​យ៉ាង​ណា​គេ​នៅ​មិន​ទាន់​ធ្វើ​តេស្ត​ចំពោះ​មនុស្ស​នៅ​ឡើយ។
ការ​សិក្សា​ស្រាវ​ជ្រាវ​នេះ​ត្រូវ​បាន​គេ​បោះ​ពុម្ពផ្សាយ​នៅ​លើ​ ព្រឹត្តិបត្រ Nature ដែល​វា​គឺជា​សម្មតិកម្ម​មួយ​ក្នុង​ការ​បង្ហាញ​សម្រាប់​សិក្សា​លើ​សំណុំ​ខួរ​ ក្បាល​មនុស្ស​ស្តី​ពី​កម្រិត​នៃ​ការ​លូត​លាស់ ការ​ផលិត​គំនិត​និង​ដំណើរ​ការ​ពាក់​ព័ន្ធ​នឹង​ប្រព័ន្ធ​រំលាយ​អាហារ​ផ្សេងៗ នៃ​សព៌ាង្គកាយ​មនុស្ស​ដើម្បី​ឲ្យ​មាន​អាយុ​កាល​យូរ​នោះ​ផង​ដែរ។
ភ័ស្តុតាង​ដំបូង​នៃ​ការ​ពិសោធ​នេះ​មាន​លទ្ធផល​ស្តែង​ចេញ​ពាក់​ព័ន្ធ​នឹង​ដំណើរ​ការ​វិវត្ត​នៃ​សំណុំ​ខួរ​ក្បាល​ផ្នែក​សិល្បៈ​ភ្លេង។
ក្រុម​អ្នក​ស្រាវជ្រាវ​បាន​បញ្ជាក់​ថា ដំណើរ​លឿន ឬ​យឺត​នៃ​សំណុំ​ខួរ​ក្បាល​របស់​កណ្តុរ​ដែល​គេ​បាន​ធ្វើ​ពិសោធ​តាម​រយៈ​ ម៉ូលេគុល NF-kB ជា​សម្មតិកម្ម​បង្ហាញ​ឲ្យ​ដឹង​អំពី​ការ​វិវត្ត​នេះ​។ វា​ក៏​មាន​កម្រិត​ទាក់​ទង​ទៅ​អ័រម៉ូន GnRH ដែល​មាន​តួ​នាទី​សំខាន់​សម្រាប់​បញ្ជូន​នូវ​រាល់​ព័ត៌មាន​តាម​សរសៃ​ប្រសាទ​ ទៅ​កាន់​សំណុំ​ខួរ​ក្បាល​ផង​ដែរ។
ម៉ូលេគុល NF-kB នេះ​ជា​មូល​ហេតុ​បង្ក​ឲ្យ​មាន​ការ​ធ្លាក់​ចុះ​កោសិកា​អ័រម៉ូន GnRH តាម​រយៈ​ការ​ចុះ​ខ្សោយ​នៃ​ប្រព័ន្ធ​សរសៃ​ប្រសាទ​នានា​នៅ​ត្រង់​សាច់​ដុំ​ ស្បែក​ឆ្អឹង និង​អង្គ​ចង​ចាំ​ជា​ដើម​ដែល​វា​សុទ្ធ​តែ​មាន​ការ​ពាក់​ព័ន្ធ​ដោយ​ផ្ទាល់​ទៅ​ នឹង​លទ្ធផល​នៃ​អាយុ​កាល​របស់​វា។
ម៉ូលេគុល NF-kB នេះ​ដែរ ជា​ទូទៅ​វា​មាន​មុខងារ​សម្រាប់​កំណត់​លើ​ការ​រីក​ធំ​ធាត់​នៃ​សព៌ាង្គកាយ​ផង​ ដែរ។ នេះ​បើ​តាម​ការ​បង្ហាញ​របស់​ក្រុម​ស្រាវ​ជ្រាវ​នៅ​ទី​ក្រុង​ញូវយ៉ក។
ដុងសេង កៃ សាស្រ្តាចារ្យ​មក​ពី​សាកល​វិទ្យាល័យ​វេជ្ជសាស្រ្ត​អាល់បឺត អេនស្តីន ប្រាប់​សារ​ព័ត៌មាន​AFP ថា៖«ការ​សិក្សា​របស់​យើង​បាន​ផ្តល់​នូវ​វិធីសាស្រ្ត​កែ​ច្នៃ​មួយ​ក្នុង​ការ​ ជួយ​ពន្យារ​ពេល​អាយុ​កាល​មនុស្ស​និង​សម្មតិកម្ម​នានា​ទៀត»។
លោក​បន្ត​ថា៖«វា​អាច​ជួយ​ឲ្យ​យើង​ដឹង​ពី​វិធី​ពន្យារ​អាយុ​កាល​បាន ដោយ​នេះ​គឺ​ជា​សមិទ្ធផល​មួយ​ធំ​ណាស់។ ជា​ពិសេស​វា​មាន​វិធី​ពាក់​ព័ន្ធ​នឹង​ការ​ពន្យារ​អាយុ​កាល​សម្រាប់​ជំងឺ​មាន ​មេរោគ​នានា​បាន​ផង​ដែរ។ ខ្ញុំ​មិន​គិត​ថា យើង​គ្មាន​វិធី​ដើម្បី​ពន្យារ​អាយុ​បាន​នោះ​ទេ»។
លោក​វេជ្ជបណ្ឌិត​មាន​ជំនឿ​ថា៖«លទ្ធផល​នៃ​ការ​ពិសោធ​សត្វ​កណ្តុរ​នេះ​វា​ នឹង​ត្រូវ​គេ​ប្រើ​ជា​វិធីសាស្រ្ត​សម្រាប់​អនុវត្ត​លើ​មនុស្ស ទោះ​បី​ជា​វា​ត្រូវ​គេ​អភិវឌ្ឍ​បន្ថែម​នា​ពេល​អនាគត​ក៏​ដោយ»។
ដោយ​ឡែក​នៅ​សាកល​វិទ្យាល័យ​សុខាភិបាល​ហាវ៉ាត ឯណោះ​វិញ អ្នក​ឯកទេស​ខាង​សុខាភិបាល​លោក​ដាណា ហ្គាបូសដា និង​ប្រូស យ៉ាងណឺរ បាន​ឲ្យ​ដឹង​ថា វា​ជា​គន្លឹះ​មួយ​នៃ​សុពលភាព​ដ៏​សំខាន់​សម្រាប់​ជួយ​ព្យាបាល​ឬ ពន្យារ​អាយុ​កាល​នៃ​ការ​រីក​លូត​លាស់​របស់​ជំងឺ»។
ជាមួយ​នឹង​ក្តី​សង្ឃឹម​ចំពោះ​ពន្លឺ​នៃ​ការ​ពន្យារ​អាយុ​មនុស្ស​នេះ ពួក​គេ​បាន​បន្ត​ថា៖«គំនិត​នេះ​ជា​សម្មតិកម្ម​មួយ​អាច​ធ្វើ​ទៅ​រួច​សម្រាប់​ ការ​សិក្សា​ជាមួយ​នឹង​មនុស្ស​សម្រាប់​កំណត់​លើ​លទ្ធផល​នៃ​ការ​ពន្យារ​អាយុ​ កាល​មនុស្ស​នេះ​តែ​ម្តង»៕ ប្រភពពី ភ្នំពេញប៉ុស្តិ៍

0 Comments:

Post a Comment

 
គេហទំព័រទ្រឹស្ដីចក្រ ©5/10/2013 tresdichark.com. Supported by facebook and www.tantrykhmer.blogspot.com