Discussion

សូមស្វាគមលោកអ្នកដែលបានមកកាន់​គេហទំព័រយើងខ្ញុំ នៅក្នុងគេហទំព័រនេះ ខ្ញុំបង្កើតឡើងដើម្បីចែករំលែក​ព័ត៏មាន​ នឹងចំណេះ​ដឹងផ្សេងៗ​សំរាប់ចែក​ជូនបងប្អូន​ទាំងអស់គ្នា ដោយ​សប្បាយ​រីករាយ ដូច្នេះ​សូមបងប្អូនទាំងអស់គ្នា រកទទួលទានមានបាន នឹង​ជួប​ប្រ​ទៈតែ​សេចក្តី​សុខ​គ្រប់ប្រការ​កុំបី​ឃ្លា​ង​ឃ្លាត​ឡើយ​​​ ពីម្ចាស់គេហទំព័រទ្រឹស្តីចក្រ។

Photography

Saturday, May 25, 2013

គន្លឹះ​ងាយៗ​ក្នុងការ​សម្រក​ទម្ងន់​

0 Comments


ជាមួយ​នឹង​ការរក្សា​ទម្លាប់​ក្នុងការ​ហាត់ប្រាណ អោយបាន​ជា​ប្រចាំ ការជ្រើសរើស​យក​រប​ប​អាហារ មក​ទទួល​ទាន​អោយបាន​ត្រឹមត្រូវ ក៏​ជា​គន្លឹះ​ចំបង ក្នុង​ការជួយ​អ្នក អោយ​សម្រក​ទម្ងន់​បាន​ជោគជ័យ​ផងដែរ ។​
​ខាងក្រោម​នេះ គឺជា​វិធី​ងាយៗ ដែល​អ្នក​អាចអនុវត្ត​បាន​ដើម្បី កាត់បន្ថយ​នូវ​ទម្ងន់​រាងកាយ ដែល​អ្នក​មិន​ចង់បាន ចេញពី​ក្នុង​ខ្លួន​របស់​អ្នក​៖
  1. ទឹកឃ្មុំ គឺជា​ឱសថ​ក្នុងការ​សម្រក​ទម្ងន់​ដ៏​មាន​ប្រសិទ្ធិភាព​មួយ​។ អ្នក​ត្រូវ​ផឹក​វា អោយបាន​យ៉ាងហោច​ណាស់ ១០​ក្រាម ដោយ​ធ្វើកា​រលាយ​ជាមួយ​នឹង​ទឹក​ក្តៅឧណ្ណៗ​។​
  2. ធ្វើការ​ទទួលទាន​បន្លែ​ស្ពៃក្តោប​អោយបាន​ច្រើន​។​
  3. ធ្វើការ​ញាំ​ផ្លែ​ប៉េងប៉ោះ​ឆៅ​នៅក្នុង​ពេល​ព្រឹក​ព្រលឹម អោយ​បាន​រយៈពេល ៣​ខែ និង រង់ចាំ​មើល​ពី ប្រសិទ្ធិភាព​របស់​វា ក្នុង​ការជួយ​អ្នក អោយ​ស្រក​នូវ​ទម្ងន់​ដែល​លើស​នេះ​។​
  4. ធ្វើការ​ផឹក​ទឹកតែ​ក្រូចឆ្មារ ដោយ​ដាក់​ទឹក​ក្រូចឆ្មារ​ស្រស់​ចំនួន ៣​ស្លាបព្រា​កាហ្វេ​ចូល​ទៅក្នុង​ទឹក ណិង បន្ថែម​ម្រេចខ្មៅ និង ទឹកឃ្មុំ​បន្តិច​ចូលទៅ​ក្នុង​នោះ​ផង​ដែរ​។ ចូរ​ព្យាយាម​ផឹក​វា​អោយបាន​យ៉ាងហោចណាស់ ក្នុង​រយៈពេល​៤​ខែ​។​
  5. ទន្ទឹមនឹងនេះ ការ​ផឹក​ទឹកតែ​បៃតង​ជាប្រចាំ ក៏​អាច​ជួយ​អោយ​អ្នក​សម្រក​ទម្ងន់​បាន​ផង​ដែរ​។​
  6. ធ្វើការ​ស្ងោរ​ខ្ងី ដោយ​បន្ថែមនឹង​ក្រូចឆ្មារ​ប៉ុន្មាន​ចំណិត ចូលទៅ​ក្នុង​នោះ រួច​ធ្វើការ​ផឹក​វា​នៅពេល​ក្តៅឧណ្ណៗ​។ វិធី​នេះ គឺ​អាច​ជួយ​ទប់ស្កាត់​នូវ​ទម្លាប់​នៃ​ការ​ញាំ​ច្រើន និង ការពារ​ការឡើង​គីឡូ​បន្ថែម​។​
  7. ជី​អង្កាម​ក៏​អាច​ជួយ​អ្នក​ក្នុង​ការដោះស្រាយ នូវ​បញ្ហា​នេះ​បាន​ផងដែរ​។ ព្យាយាម​ធ្វើការ ញាំ​ជី​អង្កា​ម អោយបាន​ច្រើន ជាមួយនឹង​អាហារ​របស់​អ្នក​។​
  8. ការផឹក​ទឹក​ការ៉ុត​ជាប្រចាំ ក៏​នឹង​ជួយ​អោយ​អ្នក​ស្រក​ទម្ងន់ បាន​គួរអោយកត់សម្គាល់​ផងដែរ​៕ ប្រភពព័ត៌មាន ៖ Health.com.kh

0 Comments:

Post a Comment

 
គេហទំព័រទ្រឹស្ដីចក្រ ©5/10/2013 tresdichark.com. Supported by facebook and www.tantrykhmer.blogspot.com