ក្បួនម៉ូតូធំរាប់រយគ្រឿងធ្វើដំណើរមកពីច្រកប៉ោយប៉ែតតាមផ្លូវជាតិលេខ៥កាលពីឆ្នាំ២០១២។ រូបថត ផា លីណា
សម្រាប់ឆ្នាំនេះគឺរឹតតែពិសេសជាងឆ្នាំមុនទៅទៀតនោះ គឺ Naga World បានរៀបចំព្រឹត្តិការណ៍ បៃហ្វេសត៍លើកទី២ ដែលមានអ្នកជិះម៉ូតូធំមកពីបណ្តាប្រទេសក្នុងតំបន់អាស៊ានដូចជា ថៃ ម៉ាឡេស៊ី ប្រ៊ុយណេ និងវៀតណាម ជាដើមរួមជាមួយនឹងបណ្តាប្រទេសជាច្រើននៅលើពិភពលោកចូលរួមប្រមាណ ជា២០នាក់ផ្សេងទៀតផង។ សម្រាប់កម្មវិធីក្នុងឆ្នាំនេះគេរំពឹងថានឹងទាក់ទាញអ្នកស្នេហា ម៉ូតូធំ និងទស្សនិកជនប្រមាណជា៥០០០០នាក់ក្នុងការទស្សនាការតាំងពិព័រណ៍ ម៉ូតូធំនេះ។
លោក ហោ សារុន អនុរដ្ឋលេខាធិការក្រសួងទេសចណ៍ បានមានប្រសាសន៍ថា គោលបំណងដែលបង្កើតកម្មវិធីនេះឡើង គឺចង់ជំរុញយុទ្ធនាការឃោសនាផ្សព្វផ្សាយទេសចណ៍កម្ពុជាព្រះរាជា ណាចក្រអច្ឆរិយៈ។ ក្រសួងទេសចរណ៍បានសហការជាមួយក្រុមហ៊ុនណាហ្គាវើលនឹងរៀបចំ ព្រឹត្តិការណ៍បង្ហាញម៉ូតូធុនធំអាស៊ានលើកទី២ ឆ្នាំ២០១៣ នៅបរិវេណសួនច្បារសម្តេចហ៊ុន សែន ចាប់ពីថ្ងៃទី៩ ដល់ទី១២ ឧសភា ឆ្នាំ២០១៣ដោយមានក្បួនម៉ូតូធំៗនៃបណ្តាប្រទេសអាស៊ានចូលរួម។ កម្មវិធីនេះក៏ជួយជំរុញដល់សកម្មភាពជិះម៉ូតូ និងការធ្វើដំណើរប្រកបដោយសុវត្តិភាពដើម្បីកាត់បន្ថយគ្រោះថ្នាក់ ចរាចរណ៍ផង។
លោកបានបន្តទៀតថា តាមរយៈព្រឹត្តិការណ៍នេះដែរ ក្រសួងទេសចរណ៍រំពឹងថានឹងទទួលបានភ្ញៀវទេសចរណ៍មកពីក្នុងតំបន់និង ពិភពលោកមកទស្សនាព្រះរាជាណាចក្រកម្ពុជាកាន់តែច្រើនឡើងថែមទៀតជា មិនខាន។
លោក Philip Lee ប្រធានហិរញ្ញវត្ថុប្រចាំក្រុមហ៊ុន Naga World ឲ្យដឹងថា Naga World បានចំណាយថវិកាក្នុងការធ្វើកម្មវិធីនេះអស់ប្រមាណជា៣០ម៉ឺន ដុល្លារហើយកម្មវិធីនេះនឹងមានការចូលរួមពីសំណាក់អ្នកជិះម៉ូតូធំ ចំនួនជាង៥០០នាក់ដែរមកពីប្រទេសម៉ាឡេស៊ី ថៃ ប៊្រុយណេ ឥណ្ឌូណេស៊ី វៀតណាម និងអ្នកជិះម៉ូតូធំមកពីបណ្តាប្រទេសផ្សេងៗទៀតព្រមទំាងមានការ ចូលរួមពីអ្នកជិះម៉ូតូធំៗក្នុងស្រុកមួយចំនួនទៀតដោយពួកគេនឹង ធ្វើដំណើរចូលតាមច្រកព្រំដែនប៉ោយប៉ែតដោយមានការជួយអន្តរាគមន៍ពី ក្រសួងទេសចរណ៍។
កម្មវិធីនេះមានរយៈពេលបួនថ្ងៃគឺចាប់ពីថ្ងៃទី៩ដល់ថ្ងៃទី១២ ឧសភា ដោយមានកម្មវិធីជាច្រើនដូចជាការប្រកួតក្បាច់គុនបុរាណខ្មែរ ដ៏ពេញនិយមការប្រគំតន្ត្រីផ្ទាល់មានការចូលរួមពីសំណាក់តារា ចម្រៀងល្បីៗទាំងជាតិនិងអន្តរជាតិហើយក៏មានការប្រកួតកីឡា កាយវប្បកម្មការប្រឡងបវរកញ្ញាម៉ូតូនិងមានការដាក់តាំងស្តង់បង្ហាញ ទំនិញជាច្រើននិងការប្រមូលផ្តុំពីម៉ូតូម៉ាកល្បីៗជាច្រើន។
លោកបានបន្តទៀតថា ក្នុងឆ្នាំនេះយើងមានគោលបំណងផ្តល់ជូនលោកអ្នកនូវយុទ្ធនាការធំ និងទូលំទូលាយជាងមុនក្នុងការផ្សព្វផ្សាយការយល់ដឹងអំពីការបើក បរប្រកបដោយសុវត្តិភាព និងការទទួលខុសត្រូវ៕www.postkhmer.com





0 Comments:
Post a Comment