Discussion

សូមស្វាគមលោកអ្នកដែលបានមកកាន់​គេហទំព័រយើងខ្ញុំ នៅក្នុងគេហទំព័រនេះ ខ្ញុំបង្កើតឡើងដើម្បីចែករំលែក​ព័ត៏មាន​ នឹងចំណេះ​ដឹងផ្សេងៗ​សំរាប់ចែក​ជូនបងប្អូន​ទាំងអស់គ្នា ដោយ​សប្បាយ​រីករាយ ដូច្នេះ​សូមបងប្អូនទាំងអស់គ្នា រកទទួលទានមានបាន នឹង​ជួប​ប្រ​ទៈតែ​សេចក្តី​សុខ​គ្រប់ប្រការ​កុំបី​ឃ្លា​ង​ឃ្លាត​ឡើយ​​​ ពីម្ចាស់គេហទំព័រទ្រឹស្តីចក្រ។

Photography

Friday, May 10, 2013

តារាស្ត្រីគួរគិតគូពីការថែរក្សា

0 Comments
ភ្នំពេញ: ចង់ដឹង​ទេ​ថា តារា​ស្រី​ចូលចិត្ត​ធ្វើ​ក្រចក​ប៉ុន្មាន​ដង​ក្នុង​មួយខែ​? ភាគច្រើន​អ្នកសិល្បៈ​ទាំងនោះ​មានការ​ច្នៃប្រឌិត នូវ​ក្បាច់រចនា​ម៉ូដ ក្រចក គេ​របៀប​ណា ដើម្បី​ឲ្យ​មើលទៅ​សាក​សម​រូបរាង​ដ៏​ស្រស់ស្អាត និង​សាច់​សខ្ចី​របស់​តារា​ទាំងនោះ​។​

​តារា​ខ្លះ​ចូលចិត្ត​បែប សាមញ្ញ តារា​ខ្លះទៀត​ចូលចិត្ត​បែប ឆើតឆាយ​ឬក៏​ភាព​ហ៊ឺហា ទាន់សម័យ​ឲ្យ​តាម​ទាន់សម័យ​អី​ន​ធើ​ណិ​ត​។​

​តែ​ភាព​ហ៊ឺហា​ដែល​ចំណាយ​ក្នុង​ការតុបតែង​ក្រចក បែប​សម័យនេះ​មាន​ខ្ទង់ចំណាយ​អស់​ប៉ុន្មាន​? ចំណាយ​ម្តង​ក្នុង​ការធ្វើ​ក្រចក អស់​តម្លៃ​ត្រឹមតែ ៥​ទៅ ៦ ដុល្លារ​សម្រាប់​ការសម្អាត​ក្រចក​ម្តង​វា​រឿង​ធម្មតា របស់​អ្នកសិល្បៈ ខ្លាច​អី​នឹង​ចំណាយ បើ​ដើម្បី​ភាព​ស្អាត របស់ខ្លួន​នោះ​។​

​ស្តាប់​ការបកស្រាយ​របស់​តារា​ស្រីៗ តើ​គេ​ចូលចិត្ត​ពណ៌​ក្រចក​បែបណា ?

​តារា​ម៉ូ​ឌែ​ល​សាច់​សខ្ចី រាង​ល្វត​ល្វន់ កញ្ញា តូ​តា បាន​ចំណាយ​ថវិការ ត្រឹមតែ​៥ ទៅ ៦ ដុល្លារ ក្នុងការ​សម្អាត ក៏ដូចជា​លាប​ពណ៌​ក្រចក​ម្តង​។​

​នេះ​ជាការ​ឲ្យ​ដឹង​ពី​តារា​សម្តែង​តូ​តា​។ សម្រាប់​តារា​បង្ហាញ​ម៉ូដ​រូបនេះ ហាក់​មិន​ពេញចិត្ត​និង​ម៉ូដ​ក្រចក​ណា ដែល​បង្ការ​ការ​ទើ​សទែ​ង ដល់​នាង​ឡើយ​ព្រោះ​ការចាក់​ជេ​ល ឬក៏​ដាំ​ផ្កា​នៅលើ​ក្រចក​វា​បង្ករ​លំបាក​ម្យ៉ាង​ដែល តែ​នាង​នៅតែ​ធ្វើ​វា​ប្រសិនជា​មានកម្ម​វី​ធី​ណា​ធំៗ​។ 

​នាង​បាន​ឲ្យ​ដឹងថា “​និយាយ​ពី​រឿងនេះ​បើសិន​ជាមាន​ពេល​ខ្ញុំ​ធ្វើ​ក្រចក​មួយខែ ពី​៣-៤ ដង​។ ភាគច្រើន​ខ្ញុំ​ចូលចិត្ត​លាប​ពណ៌​ក្រហម ពណ៌ណា​ដែល​ក្រ​ម៉ៅ ពណ៌​ប្រផេះ​ក្រ​ម៉ៅ ពណ៌​ខ្មៅ​”​។​

​សម្រាប់​តារា​ទឹកភ្នែក មិនចេះ​រីងស្ងួត នី មុន្នីនាថ​ហាក់​មិនមាន​ចំណូល​លាប​ពណ៌​ក្រចក ដូច​តារា​ផ្សេង​ឯទៀត​ទេ​ព្រោះ​វា​ជា​ចំណូលចិត្ត​ផង និង​តម្រូវការ​របស់​អ្នកដឹកនាំ​រឿង​ផង​។​

​តារា​ទឹកភ្នែក​ស្ទើរតែ​គ្រប់​សាច់រឿង​រូបនេះ​បាន​បញ្ជាក់ថា “​មួយ​សប្តាហ៍​កាត់​សាច់​ក្រចក​ម្តង តែ​ខ្ញុំ​មិន​លាប​ពណ៌​ទេ ព្រោះ​ខ្ញុំ​ត្រូវ​ថត​រឿង ហើយ​មួយទៀត​ពេលដែល​យើង​លាប​ពណ៌ វា​ធ្វើ​ឲ្យ​លឿង​ក្រចក ខ្ញុំ​លាប​ក្រចក​លុះត្រា​ណា​តែមាន​ការចាំបាច់​។ ខ្ញុំ​លាប​ពណ៌​ក្រចក តែ​ពីរដង​ទេ ក្នុង​មួយខែ​។​

​ចំណែក​ការចំនាយ​ក្នុង​ការធ្វើ​ក្រចក តារា​រូបនេះ​មិនបាន​បញ្ជាក់​ទេ​គ្រាន់តែ​និយាយថា តំលៃ​ធ្វើ​ក្រចក ដែល​តារា​រូបនេះ ធ្វើ​មានតម្លៃ ដូច​គេ​ដូច​ឯង​។​

​ចំណែក​ពិធីករ ជី​ជី បាន​ចំណាយ​ថវិកា​រាង​ថ្លៃ​គួរសម​ដែល​ក្នុង​ការតុបតែង​ក្រចកដៃ​-​ជើង របស់​នាង ជួប​ជាមួយ ស៊ី​អ៊ី​អិន តាម​ទូរស័ព្ទ​តួអង្គ​ក្នុង​រឿង​អាប​ពាក់មួក​សុវត្ថិភាព​រូប​នេះ​បាន​ឲ្យ​ដឹងថា “​តាម​ខែ​ដែល​រវល់​បើសិនជា​រវល់​មួយអាទិត្យ កាត់​សាច់​ក្រចក​ធម្មតា​តែបើ​អត់​រវល់​ខ្ញុំ​ទៅ​ចាក់ ជេ​លពីរ​សប្តាហ៍​ម្តង​ចំណែក​ការចំណាយ​លើ​ការចាក់​ជេ​ល​ក្រចក​អាច​ចំណាយ​ខ្ទង់ ១៥ $ តែ​សម្រាប់តែ​ក្រចកដៃ​ទេ​”​រីឯ ការ​លាប​ពណ៌​ក្រចក​វិញ​តារា​ស្រី​រូបនេះ​មិនសូវ​ចំណូល​នូវ​ពណ៌​ដែលមាន​សភាព​ក្រាសក្រែល ឬ​ច្បាស់ៗ​ទេ​នាង​ចូលចិត្ត​តែ​ពណ៌​ក្រចក​ធម្មជាតិ ជាពិសេស​ពណ៌​ស ដែល​សុភាពនារី​ទាំងឡាយ​ចូលចិត្ត​លាប​នៅ​ចុង​ក្រចក​ប៉ុណ្ណោះ​៕​




ប្រភពពី  http://cen.com.kh

0 Comments:

Post a Comment

 
គេហទំព័រទ្រឹស្ដីចក្រ ©5/10/2013 tresdichark.com. Supported by facebook and www.tantrykhmer.blogspot.com