Kizhi
ជាវិហារគ្រឹស្តសាសនា មានទីតាំងស្ថិតនៅកោះតូចមួយ ជាប់ទៅនឹងបឹង Onega
ទីក្រុង Karelia ប្រទេស រុស្ស៊ី។ នៅលើកោះនេះ មានអគារប្រវត្តិសាស្រ្ត
ដែលសាងសង់ឡើងពីឈើ ល្បីៗយ៉ាងច្រើន។
បច្ចុប្បន្ន កោះទាំងមូលត្រូវបានគេ រៀបចំឡើងជាតំបន់សារមន្ទី សំណង់បុរាណ ដែលមានសំណង់ប្រវត្តិសាស្រ្ត ជាង ៨០ ត្រូវបានគេបើកឲ្យភ្ញៀវទេសចរ ចូលទស្សនា ហើយក្នុងចំណោមសំណង់ទាំងនោះ វិហារ Kizhi Pogost គឺជាសំណង់ដែល ភ្ញៀវទេសចរចាប់អារម្មណ៍ខ្លាំងជាងគេ។
វិហារ Kizhi Pogost នេះសាងសង់ឡើងនៅក្នុងសតវត្សទី ១៨ ធ្វើឡើងពីឈើដោយមិន ប្រើប្រាស់ដែកគោល សូម្បីតែមួយដើម។ នេះជាវិហារឈើដ៏ធំសម្បើមមួយ ដែលមានកម្ពស់ប្រមាណជា ៣៧ម៉ែត្រ ហើយត្រូវបាន ក្លាយជាសំណង់ធ្វើឡើងពីឈើ ដែលខ្ពស់ជាងគេបំផុតនៅលើ ពិភពលោក។
បើតាមប្រវត្តិសាស្រ្តបានឲ្យដឹងថា អ្នកសាងសង់វិហារ Kizhi Pogost នេះ ប្រើប្រាស់ ពូថៅតែមួយគត់ ក្នុងការ សាងសង់វិហារទាំងមូល ហើយគាត់បានបោះពូថៅនោះចោល ចូលទៅក្នុង បឹងបន្ទាប់ ពីសាងសង់រួចរាល់ ដោយបាននិយាយពាក្យថា “ពុំមានសំណង់ឈើណាមួយ អាចប្រៀបធៀបជាមួយវិហារនេះបានទេ”។
នៅក្នុងសតវត្សទី ១៩ វិហារ Kizhi Pogost ត្រូវបានគេជួសជុល ផ្នែកមួយចំនួន ដោយប្រើប្រាស់ ក្តារបន្ទះ វែងៗ និងដែកថែប។ នៅក្នុងឆ្នាំ ១៩៥០ រចនាបទពិតប្រាកដ មួយចំនួន ត្រូវបានសាងសង់ឡើងវិញ និង មួយចំនួនទៀតក៏ត្រូវបានបាត់បង់ទៀតផង៕ ប្រែសម្រួលដោយ:LookingTODAY

0 Comments:
Post a Comment