Discussion

សូមស្វាគមលោកអ្នកដែលបានមកកាន់​គេហទំព័រយើងខ្ញុំ នៅក្នុងគេហទំព័រនេះ ខ្ញុំបង្កើតឡើងដើម្បីចែករំលែក​ព័ត៏មាន​ នឹងចំណេះ​ដឹងផ្សេងៗ​សំរាប់ចែក​ជូនបងប្អូន​ទាំងអស់គ្នា ដោយ​សប្បាយ​រីករាយ ដូច្នេះ​សូមបងប្អូនទាំងអស់គ្នា រកទទួលទានមានបាន នឹង​ជួប​ប្រ​ទៈតែ​សេចក្តី​សុខ​គ្រប់ប្រការ​កុំបី​ឃ្លា​ង​ឃ្លាត​ឡើយ​​​ ពីម្ចាស់គេហទំព័រទ្រឹស្តីចក្រ។

Photography

Wednesday, June 5, 2013

កូរ៉េខាងត្បូង និងចិន ព្រមព្រៀងពង្រឹង ទំនាក់ទំនង យោធា ជាយុទ្ធសាស្រ្ត

0 Comments


ប៉េកាំងៈ ប្រទេស កូរ៉េខាងត្បូង និងចិន កាលពីថ្ងៃអង្គារ កន្លងទៅនេះ បានព្រមព្រៀងគ្នា ពង្រឹងទំនាក់ទំនង យោធាឲ្យកាន់តែស៊ីជម្រៅ តាមរយៈការបង្កើននូវទំនាក់ទំនងបន្ថែម និងបង្កើនកិច្ចប្រតិបត្តិការជាអន្តរជាតិ។
ទីភ្នាក់ងារសារព័ទ៌មាន Yonhap News ចុះថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៣នេះ បានឲ្យដឹងថា លោក Gen Jung Seung-jo បានបំពេញដំណើរទស្សនកិច្ចក្នុងទីក្រុង ប៉េកាំងដើម្បីធ្វើកិច្ចជំនួបជាមួយ សមភាគីរបស់លោក គឺលោក Gen Fang Fenghui ប្រធានកងកម្លាំងយោធាប្រជាជនសេរី ដើម្បីពិភាក្សាពីមធ្យោបាយនានា ក្នុងការ ពង្រឹងទំនាក់ទំនងផ្នែកយោធា រវាងប្រទេសអាស៊ីទាំងពីរ ។
គួរបញ្ជាក់ថា ដំណើរទស្សនកិច្ច របស់លោក Jung មានរយៈពេលពីរថ្ងៃ ដោយបាននាំមកជាមួយនូវ ប្រេសិត ផ្សេងទៀតចំនួន១៥រូប ក្រោមការដឹកនាំរបស់ប្រធានាធិ
បតី កូរ៉េខាងត្បូង លោកស្រី Park Geun-hye ក្នុងទីក្រុង ប៉េកាំងក្នុងខែនេះ ដើម្បីធ្វើកិច្ចជំនួបជាមួយ មេដឹកនាំចិន លោក ស៊ី ជិនពីង ក្នុងពេលដែលមានការធ្វើកិច្ចសន្យា ដ៏ភ្ងាក់ផ្អើលមួយរវាងមន្ត្រីទូតនៃប្រទេសទាំងពីរ៕ប្រែសម្រួលៈ ដើមអម្ពិល

0 Comments:

Post a Comment

 
គេហទំព័រទ្រឹស្ដីចក្រ ©5/10/2013 tresdichark.com. Supported by facebook and www.tantrykhmer.blogspot.com