សេចក្តីណែនាំរបស់ក្រសួងព័ត៌មានឲ្យម្ចាស់ស្ថានីយវិទ្យុអេហ្វអឹមក្នុងស្រុកផ្អាកការផ្សាយកម្មវិធីបន្តពីវិទ្យុបរទេស។
វ៉ាស៊ីនតោន —
រដ្ឋាភិបាលកម្ពុជាបានអនុញ្ញាតជាថ្មីឱ្យមានការផ្សាយបន្តតាម
ស្ថានីយវិទ្យុអេហ្វអឹមក្នុងស្រុកនូវកម្មវិធីរបស់វិទ្យុបរទេសផ្សាយ
ជាភាសាខ្មែរដែលមានដូចជាវិទ្យុវីអូអេនិងវិទ្យុអាស៊ីសេរី
បន្ទាប់ពីមានការជំទាស់យ៉ាងខ្លាំងក្លាពីសហរដ្ឋអាមេរិកនិងសហគមន៍
អន្តរជាតិ។
នេះជាការសម្រេចដែលបញ្ច្រាសទៅនឹងការហាមឃាត់ដែលបានចេញកាលពី ប៉ុន្មានថ្ងៃមុនដែលដាក់បម្រាមចំនួន៣១ថ្ងៃសម្រាប់អំឡុងពេលឃោសនា បោះឆ្នោតនិងថ្ងៃបោះឆ្នោត។
នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយដែលបានផ្សាយតាមទូរទស្សន៍ជាតិ កម្ពុជានៅយប់ថ្ងៃសៅរ៍បានបញ្ចាក់ថា៖ «យោងតាមសំណូមពរសុំឱ្យ ក្រសួងព័ត៌មានអនុញ្ញាតឱ្យមានការចាក់ផ្សាយឡើងវិញនូវការផ្សាយបន្ត របស់វិទ្យុបរទេសជាខេមរភាសាតាមរយៈវិទ្យុអេហ្វអឹមក្នុងស្រុក ក្រសួងព័ត៌មានសម្រេចអនុញ្ញាតឱ្យវិទ្យុអេហ្វអឹមទាំងអស់ដែលជួលម៉ោង ផ្សាយបន្តឱ្យស្ថានីយវិទ្យុបរទេសបន្តការផ្សព្វផ្សាយតាមធម្មតាដូច ដើមឡើងវិញចាប់ពីពេលនេះតទៅ»។
សេចក្តីប្រកាសនោះក៏បន្ថែមទៀតថា សេចក្តីណែនាំចុះថ្ងៃទី២១ខែមិថុនារបស់លោកខៀវ កាញារិទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានគឺនៅមានសុពលភាពដដែល។
«ទន្ទឹមនឹងនេះ ក្រសួងព័ត៌មានសូមឱ្យប្រព័ន្ធផ្សព្វផ្សាយព័ត៌មានទាំងអស់ត្រូវយក ចិត្តអនុវត្តតាមសេចក្តីណែនាំរបស់ក្រសួងព័ត៌មានលេខ០៤ពមសណន ចុះថ្ងៃទី២១ខែមិថុនាឆ្នាំ២០១៣ដែលចុះហត្ថលេខាដោយឯកឧត្តមខៀវ កាញារិទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន»។
នៅក្នុងសេចក្តីណែនាំរបស់លោក ខៀវ កាញារិទ្ធ បានប្រាប់គ្រប់បណ្តាញឃោសនាឱ្យ«បញ្ឈប់ការផ្សព្វផ្សាយនិងការផ្សាយ បន្តពីវិទ្យុបរទេសទាំងអស់ ពីការស្ទង់មតិ លទ្ធផលនៃការស្ទង់មតិដែលទាក់ទងនឹងដំណើរការបោះឆ្នោតក្នុងរយៈពេល ៥ថ្ងៃមុនថ្ងៃបោះឆ្នោតនិងថ្ងៃបោះឆ្នោត រួមទាំងបញ្ឈប់ការផ្សព្វផ្សាយពីសកម្មភាពឃោសនាអ្វីទាំងអស់អំឡុង ពេល២៤ម៉ោងមុនថ្ងៃបោះឆ្នោតនិងថ្ងៃបោះឆ្នោត»។
ការផ្សាយរបស់វីអូអេត្រូវបានដកចេញពីស្ថានីយដៃគូក្នុងស្រុករបស់ ខ្លួនដែលមានវិទ្យុសំបុកឃ្មុំអេហ្វអឹម១០៥ វិទ្យុរបស់មណ្ឌលព័ត៌មានស្រ្តីអេហ្វអឹម១០២ និងអង្គររដ្ឋាអេហ្វអឹម៩៥,៥នៅថ្ងៃសុក្រនិងថ្ងៃសៅរ៍បន្ទាប់ពីមាន លិខិតមួយចុះថ្ងៃទី២៥ខែមិថុនាដោយលោកអ៊ុក ប្រាថ្នា រដ្ឋមន្ត្រីស្តីទីនៃក្រសួងព័ត៌មានបញ្ជាមិនឱ្យស្ថានីយទាំងនោះ បន្តផ្សាយលើរលកធាតុអាកាសរបស់ខ្លួនហើយគំរាមថាបើមិនអនុវត្តតាមអាច ប្រឈមមុខនឹងវិធានការតាមផ្លូវច្បាប់។
លិខិតនោះត្រូវស្ថានីយវិទ្យុអេហ្វអឹមក្នុងស្រុកនានាទទួលបានយ៉ាង តក់ក្រហល់នៅរសៀលថ្ងៃសុក្រទី២៨ខែមិថុនា ហើយម្ចាស់ស្ថានីយបានបង្ខំចិត្តផ្អាកការផ្សាយបើទោះបីជាត្រូវ ប្រឈមមុខនឹងកង្វះកម្មវិធីដែលត្រូវមកបំពេញម៉ោងនោះ។
ការហាមឃាត់នោះបាននាំឱ្យមានការតវ៉ានិងថ្កោលទោសពីសហគមន៍ អន្តរជាតិ ក្រុមការពារសិទ្ធិមនុស្ស អ្នកស្តាប់វិទ្យុនិងអ្នកដែលប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក (Facebook) ជាដើម រហូតដល់មានការប្រកាសធ្វើយុទ្ធនាការតាមប្រព័ន្ធហ្វេសប៊ុកអំពាវនា សុំមិនឱ្យបោះឆ្នោតឱ្យគណបក្សកាន់អំណាចបើសិទ្ធិសេរីភាពជាមូលដ្ឋាន របស់ពួកគេត្រូវបានដកហូតតាំងពីមុនពេលការបោះឆ្នោតមកដល់។
កាលពីថ្ងៃសុក្រ សហរដ្ឋអាមេរិកបានថ្កោលទោសប្រទេសកម្ពុជាក្នុងការហាមប្រាមមិន ឱ្យផ្សព្វផ្សាយបន្តកម្មវិធីវិទ្យុបរទេសនៅតាមស្ថានីយអេហ្វអឹមក្នុង ពេលយុទ្ធនាការបោះឆ្នោតថាជាការរំលោភធ្ងន់ធ្ងរនឹងសេរីភាពសារព័ត៌មាន និងសេរីភាពបញ្ចេញមតិធ្ងន់ធ្ងរ ហើយបានព្រមានថា ចំណាត់ការនេះនឹងនាំឱ្យការបោះឆ្នោតនេះមិនមានលក្ខណៈគួរឱ្យជឿ ទុកចិត្តបាន។
ក្រសួងការបរទេសសហរដ្ឋអាមេរិកក៏បានទទូចឱ្យរដ្ឋាភិបាលកម្ពុជាពិចារណាឡើងវិញនូវការសម្រេចចិត្តរបស់ខ្លួន។
លោក Patrick Ventrell អ្នកនាំពាក្យក្រសួងការបរទេសបានប្រាប់ក្រុមអ្នកសារព័ត៌មានថា៖ «ក្នុងខណៈពេលដែលមន្ត្រីរាជរដ្ឋាភិបាលកម្ពុជានៅកម្រិតកំពូលបាន សម្តែងជាសាធារណៈនូវចេតនាក្នុងការរៀបចំការបោះឆ្នោតមួយដែលសេរីនិង យុត្តិធម៌ ការរឹតត្បិតសារព័ត៌មាននេះនិងការខិតខំប្រឹងប្រែងដទៃទៀតក្នុងការ កំហិតសេរីភាពនៃការបញ្ចេញមតិធ្វើឱ្យមានការសង្ស័យដល់ចេតនានិង ភាពគួរឱ្យជឿទុកចិត្តបាននៃដំណើរការរៀបចំការបោះឆ្នោតនេះ»។
ព័ត៌មានពីការហាមឃាត់នោះបានត្រូវផ្សព្វផ្សាយយ៉ាងរហ័សដោយសារតែ បណ្តាញផ្សព្វផ្សាយឯករាជ្យដែលមានតែពីរបីសម្រាប់កម្ពុជាបានប្រឈមមុខ នឹងការបំបិទមាត់ក្នុងពេលដែលកម្ពុជាកំពុងធ្វើការឃោសនាបោះឆ្នោត ដ៏សំខាន់មួយ។
គណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងអ្នកគាំទ្ររបស់លោកគ្រប់គ្រងបណ្តាញផ្សព្វផ្សាយដែលមានវិទ្យុ និងទូរទស្សន៍ស្ទើរតែទាំងអស់ក្នុងប្រទេស។
ការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រអណត្តិទី៥នឹងប្រព្រឹត្តទៅនៅ ថ្ងៃទី២៨ខែកក្កដាខាងមុខនេះហើយការឃោសនាបានចាប់ផ្តើមកាលពីថ្ងៃ ទី២៧ខែមិថុនាមក។ មានគណបក្សនយោបាយចំនួន៨បានចុះឈ្មោះចូលរួមការបោះឆ្នោតនេះប៉ុន្តែ គេសង្កេតឃើញមានតែគណបក្សពីរប៉ុណ្ណោះដែលមានសំទុះខ្លាំងជាងគេគឺ គណបក្សប្រជាជនកម្ពុជានិងគណបក្សសង្គ្រោះជាតិរបស់លោកសម រង្ស៊ីនិងលោកកឹមសុខា។
លោក ស្ទីវ រ៉េដឌីស (Steve Redish) និពន្ធនាយករបស់វីអូអេបានថ្កោលទោសចំពោះកិច្ចខិតខំប្រឹងប្រែងណាមួយក្នុងការបំបិតមាត់សារព័ត៌មាន។
លោករ៉េដឌីសបានបន្ថែមថា ដំណឹងនិងព័ត៌មានដែលមានតុល្យភាពត្រឹមត្រូវនិងគួរឱ្យទុកចិត្តបាន គឺមានសារៈសំខាន់ណាស់ដែលត្រូវការជាចាំបាច់នៅមុនការបោះឆ្នោត។
លោកបានបន្ថែមថា៖ «ការសម្រេចដកកម្មវិធីរបស់វីអូអេចេញពីស្ថានីយ អេហ្វអឹមក្នុងប្រទេសកម្ពុជាគឺជាការដកហូតនូវសិទ្ធិរបស់អ្នក ស្តាប់មិនឱ្យដឹងនូវព័ត៌មាននិងដំណឹងដ៏សំខាន់នៅមុនពេលការ បោះឆ្នោតជាតិនៅថ្ងៃទី២៨ខែកក្កដា»។
រីឯគណៈអភិបាលផ្នែកការផ្សាយវិញដែលជាស្ថាប័នគ្រប់គ្រង របស់វិទ្យុវីអូអេនិងអាស៊ីសេរី កាលពីថ្ងៃសុក្រក៏បានថ្កោលទោសការហាមប្រាមនោះដែរហើយក៏បាន ដាក់ចេញ វិធានការបន្ទាន់ភ្លាមៗក្នុងការបន្ថែមរលកធាតុអាកាសផ្សាយ។
លោកវិកទ័រ អែស (Victor Ashe) ដែលជាអភិបាលមួយរូបបានបញ្ជាក់ថា៖
«ការបដិសេធចោលនូវសិទ្ធិពលរដ្ឋក្នុងការទទួលបានដំណឹងនិងព័ត៌មាន ក្នុងពេលដ៏សំខាន់នេះគឺជាការប្រមាថដល់ភាពស្របច្បាប់របស់ខ្លួន ឯងនិងជាការបដិសេធចោលដោយអត់អៀនខ្មាស់នូវលទ្ធិប្រជាធិបតេយ្យដែល កម្ពុជាខ្លួនឯងជាអ្នកសម្រេចយក»។
លោកអភិបាលវិកទ័រ អែស បានបន្ថែមថាពេល ដែលលោកទៅទស្សនកិច្ចប្រទេសកម្ពុជាក្នុងខែឧសភាកន្លងមក លោកបានជួបជាមួយថ្នាក់ដឹកនាំខាងអង្គការសង្គមស៊ីវិលនិងបណ្តាញ ព័ត៌មាន ហើយលោកបានដឹងថា តើអ្នកទាំងនោះពឹងផ្អែកលើការផ្សាយរបស់វីអូអេនិងអាស៊ីសេរីយ៉ាង ណា។
ទោះជាយ៉ាងណាក៏ដោយ ក៏គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) យល់ថា ពលរដ្ឋនៅតែអាចទទួលព័ត៌មានតាមប្រភពផ្សេងៗបានហើយការហាមឃាត់មិន ប៉ះពាល់ដល់លទ្ធផលឆ្នោតទេ។
លោក ទេព នីថា អគ្គលេខាធិការនៃគជបបានបញ្ជាក់ប្រាប់វីអូអេនៅយប់ថ្ងៃសៅរ៍មុន ពេលដែលមានសេចក្តីសម្រេចរបស់ក្រសួងព័ត៌មានថា៖ «ខ្ញុំគិតថាមិនមែន ជាមូលហេតុប៉ុណ្ណឹងដែលអាចវាយតម្លៃការទទួលព័ត៌មានអំពីអ្នកបោះឆ្នោត នៅប្រទេសកម្ពុជាថាខ្វះខាតនោះទេ ព្រោះថាប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកក៏មានច្រើនដែរ ហើយម៉្យាងទៀតការផ្សព្វផ្សាយពីបរទេសគាត់មានគោលនយោបាយរបស់គាត់ដោយ ឡែកអញ្ចឹងទេអាចមួយចំណែកនោះវាប៉ះពាល់ដល់គណបក្សនយោបាយដែលកំពុង ប្រកួតប្រជែងដែលកំពុងធ្វើការឃោសនានៅប្រទេសកម្ពុជា»។
លោកម៉ម សុណង់ដូនាយកវិទ្យុសំបុកឃ្មុំអេហ្វអឹម១០៥បានប្រាប់វីអូអេថាលោក បានដឹងពីការប្រកាសលើកលែងបម្រាមរបស់រដ្ឋាភិបាលហើយ ហើយលោកនឹងដាក់ផ្សាយកម្មវិធីរបស់វីអូអេឡើងវិញដូចធម្មតា៕

ម៉ែន គឹមសេង
ពី VOA

0 Comments:
Post a Comment