Discussion

សូមស្វាគមលោកអ្នកដែលបានមកកាន់​គេហទំព័រយើងខ្ញុំ នៅក្នុងគេហទំព័រនេះ ខ្ញុំបង្កើតឡើងដើម្បីចែករំលែក​ព័ត៏មាន​ នឹងចំណេះ​ដឹងផ្សេងៗ​សំរាប់ចែក​ជូនបងប្អូន​ទាំងអស់គ្នា ដោយ​សប្បាយ​រីករាយ ដូច្នេះ​សូមបងប្អូនទាំងអស់គ្នា រកទទួលទានមានបាន នឹង​ជួប​ប្រ​ទៈតែ​សេចក្តី​សុខ​គ្រប់ប្រការ​កុំបី​ឃ្លា​ង​ឃ្លាត​ឡើយ​​​ ពីម្ចាស់គេហទំព័រទ្រឹស្តីចក្រ។

Photography

Friday, July 12, 2013

ម្ដាយចិត្តអប្រិយ ចាក់កូនជាង ៩០កន្ត្រៃ ដោយសារតែកូនខាំពេលបំបៅទឹកដោះ

0 Comments


ក្មេងប្រុសអាយុ ៨ខែដ៏គួរឲ្យអាណិតម្នាក់ សំណាងល្អណាស់អាចរស់រានមានជីវិត បន្ទាប់ពីម្ដាយចិត្តអប្រិយ បានយកកន្ត្រៃចាក់គេជាង៩០ដង ហើយច្រើនបំផុតគឺនៅលើមុខ ដោយសារតែគេបានខាំដោះនាង ពេលដែលកំពុងបំបៅដោះ។យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា ក្មេងប្រុសដ៏គួរឲ្យអាណិតនេះមានឈ្មោះថា សៀវប៉ាវ បានដេរមិនតិចជាង ១០០ថ្នេរនោះទេ ក្នុងឧប្បត្តិហេតុ នៅទីក្រុង ស៊ូចូវ (Xuzhou) ភាគខាងកើតនៃខេត្ត ជាំងស៊ូ (Jiangsu) ប្រទេសចិន។ ទារកម្នាក់នេះ រស់នៅជាមួយនឹងម្ដាយ និងឪពុកមាររបស់គេពីរនាក់ទៀត ដែលធ្វើការនៅកន្លែងកែច្នៃសំរាមឡើងវិញ។
នៅថ្ងៃកើតហេតុ ឪពុកមាររបស់ សៀវប៉ាវ បានប្រទះឃើញគេដេកនៅក្នុងថ្លុកឈាម ខាងមុខផ្ទះ ក៏បានប្រញ៉ាប់បញ្ជូនទៅមន្ទីរពេទ្យ។ ក្រោយមកម្ដាយចិត្តអប្រិយ ក៏បានសារភាពថា នាងបានយកកន្រ្តៃចាក់កូនរបស់នាង ដោយសារតែ គេបានខាំដោះរបស់នាង ពេលដែលបំបៅដោះ។
តាមសម្ដីរបស់អ្នកជិតខាង បាននិយាយថា ស្រ្ដីរូបនេះទំនងជាកើតជំងឺរោគចិត្ត ហេតុដូចនេះហើយក៏បានអង្វរ សុំរដ្ឋាភិបាលក្នុងស្រុក ឲ្យយកកូននោះចេញពីម្ដាយអប្រិយ តែពួកគេបែរជាបដិសេធ ព្រោះគ្មាន ភស្តុតាងណា ដែលបានបញ្ជាក់ថា ម្ដាយរបស់ សៀវប៉ាវ មានជំងឺផ្លូវចិត្តនោះទេ ហើយនៅមានឪពុកមារពីរនាក់ នៅមើលថែរក្សារ។
បញ្ជាក់ តាមប្រភពព័ត៌មានមិនបាន បញ្ចេញឈ្មោះរបស់ស្រ្ដីជាម្ដាយនោះទេ ហើយក៏មិនបានប្រាប់ពីទោស ក្រោយពីនាងបានប្រព្រឹត្តអំពើដ៏សាហាវនេះដែរ។
តើប្រិយមិត្តយល់យ៉ាងណាចំពោះករណីនេះ? តើគួរដាក់ទោសបែបណា ចំពោះម្ដាយអប្រិយរូបនេះ ទើបសមនឹងទង្វើដែលនាងបានធ្វើ?





កែសម្រួលដោយ អៀង
ខ្មែរឡូត

0 Comments:

Post a Comment

 
គេហទំព័រទ្រឹស្ដីចក្រ ©5/10/2013 tresdichark.com. Supported by facebook and www.tantrykhmer.blogspot.com