Discussion

សូមស្វាគមលោកអ្នកដែលបានមកកាន់​គេហទំព័រយើងខ្ញុំ នៅក្នុងគេហទំព័រនេះ ខ្ញុំបង្កើតឡើងដើម្បីចែករំលែក​ព័ត៏មាន​ នឹងចំណេះ​ដឹងផ្សេងៗ​សំរាប់ចែក​ជូនបងប្អូន​ទាំងអស់គ្នា ដោយ​សប្បាយ​រីករាយ ដូច្នេះ​សូមបងប្អូនទាំងអស់គ្នា រកទទួលទានមានបាន នឹង​ជួប​ប្រ​ទៈតែ​សេចក្តី​សុខ​គ្រប់ប្រការ​កុំបី​ឃ្លា​ង​ឃ្លាត​ឡើយ​​​ ពីម្ចាស់គេហទំព័រទ្រឹស្តីចក្រ។

Photography

Monday, July 29, 2013

បក្ស​ប្រជាជន មិន​ពិចារណា​ធ្វើ​ដៃគូ​ចំរុះក្នុង​រាជរដ្ឋាភិបាលអាណ​តិ្ត​ទី​៥ជាមួយ​បក្សប្រឆាំងទេ

0 Comments
 









ភ្នំពេញ: ​លោក ឈាង វុន មន្ត្រីជាន់ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៣​នេះ បាន​មានប្រសាសន៍ប្រាប់​ក្រុម​អ្នករាយការណ៍​ព័ត៌មាន នៅ​សណ្ឋាគារ​ភ្នំពេញ​ថា ចំពោះ​លទ្ធផល​បោះឆ្នោត​ជ្រើសតាំង​អ្នក​រាស្ត្រ នីតិកាល​ទី​៥ កាលពី​ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ​២០១៣​នេះ ប្រជាពលរដ្ឋ​ទទួលស្គាល់​ប្រគល់​ភារកិច្ច​ជូន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ដឹកនាំ​នយោបាយ​ជាតិ​តទៅទៀត ដើម្បី​ដោះស្រាយ​បញ្ហា​ជាច្រើន​។ លទ្ធផល​បឋម នៃ​ការបោះឆ្នោត បាន​បង្ហាញថា គណបក្ស​ប្រជាជន​កម្ពុជា ទទួលបាន ៦៨ អាសនៈ ដែល​នេះ ជា​ជ័យជំនះ របស់​ប្រជាពលរដ្ឋ​ខ្មែរ​។​

​លោក ឈាង វុន បន្តទៀតថា យើង​សង្ឃឹមថា ទៅ​ថ្ងៃមុខ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ គឺជា​ដៃគូ​ប្រជាធិបតេយ្យ​ដ៏​ល្អ​នៅក្នុង​ប្រទេស​កម្ពុជា ហើយ​រួមគ្នា​កសាង​ប្រទេសជាតិ​។​

​លោក ឈាង វុន បានបញ្ជាក់​ប្រាប់​ក្រុម​អ្នករាយការណ៍​ព័ត៌មាន​បន្តថា បើសិន​ជាមាន​រដ្ឋាភិបាល​ចំរុះ​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ​នោះ ប្រជាធិបតេយ្យ​លែងមាន​ន័យ​ទៀតហើយ នៅក្នុង​ប្រទេស​កាន់​លទ្ធិ​ប្រជាធិបតេយ្យ តែងតែមាន​គណបក្សកាន់អំណាច នឹង​គណបក្សប្រឆាំង ដែល​ប្រឆាំង ក្នុងន័យ​ស្ថាបនា ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ មាន​សិទ្ធិ ក្នុងការ​ជ្រើសរើស​មេដឹកនាំ​។​

​ ដែល​ក្នុងន័យនេះ លោក ឈាង វុន ចង់​បញ្ជាក់ថា គណបក្ស​ប្រជាជន​កម្ពុជា ដែល​ទទួលបាន​អាសនៈ ៦៨ នៅក្នុង​រដ្ឋសភា នៅ​អាណត្តិ​នេះ និង​មិន​ចាប់​ដៃគូ​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ ដែលជា​គណបក្សប្រឆាំង​បង្កើត​រាជរដ្ឋាភិបាល អាណ​តិ្ត​ទី​៥ នោះឡើយ គឺ​គណបក្ស​ចាញ់ឆ្នោត ធ្វើជា​គណបក្សប្រឆាំង តែមួយគត់ របស់​ព្រះរាជាណាចក្រ​កម្ពុជា​។​

​នៅក្នុង​ការបោះឆ្នោត​ជ្រើសតាំង​ អ្នកតំណាងរាស្ត្រ នីតិកាល​ទី​៥ ឆ្នាំ​២០១៣ មាន​គណបក្សនយោបាយ​ចំនួន ៨ ចូលរួម​ប្រកួតប្រជែង ក៏ប៉ុន្តែ​មានតែ​គណបក្ស ២ ប៉ុណ្ណោះ ដែល​ប្រជាពលរដ្ឋ​គាំទ្រ គឺ​គណបក្ស​ប្រជាជន​កម្ពុជា ទទួលបាន ៦៨ អាសនៈ និង​គណបក្ស​សង្គ្រោះ​ជាតិ ទទួលបាន ៥៥ អាសនៈ​។​

​ប៉ុន្តែ​នៅ​ព្រឹក​មិញ គណបក្ស​សង្គ្រោះ​ជាតិ បានប្រកាស មិន​ទទួលស្គាល់​លទ្ធផល​បោះឆ្នោត​បណ្តោះអាសន្ន ដែល​បានប្រកាស​នោះទេ​៕​

ប្រភព CEN

0 Comments:

Post a Comment

 
គេហទំព័រទ្រឹស្ដីចក្រ ©5/10/2013 tresdichark.com. Supported by facebook and www.tantrykhmer.blogspot.com