សេចក្តីថ្លែងការណ៍រួម នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៣ បានបង្ហាញថា ក្នុងន័យនេះ បន្ទាប់ពីយើងបានតាមដានដំណើរការនៃការឃោសនាស្វែងរកការគាំទ្ររបស់ គណបក្សនយោបាយទាំងនោះ យើងខ្ញុំទាំងអស់គ្នាសូមអំពាវនាវដូចតទៅ៖
ទីមួយ សូមឲ្យ៖
ក-គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ធានាឲ្យបាននូវភាពត្រឹមត្រូវ យុត្តិធម៌ និងអព្យាក្រឹត
ខ-គណបក្សនយោបាយទាំងអស់ សាធារណៈជនគ្រប់ស្រាទាប់វណ្ណៈ អ្នកប្រតិបត្តិគ្រប់សាសនា អ្នកសារព័ត៌មាន ប្រជាពលរដ្ឋ និងយុវជន យុវនារី គោរពនូវគ្រមសីលធម៌ មានសុចរិតភាព រក្សាភាពថ្លៃថ្នូរ មានការយោគយល់ និងអនុគ្រោះគ្នាទៅវិញទៅមក ដោយឈរលើឧត្តមប្រយោជន៍ជាតិ
គ-អាជ្ញាធរដែន និងកងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ ធានាឲ្យបាននូវបរិយាកាសល្អ អព្យាក្រឹតភាព សន្តិសុខ និងសណ្តាប់ធ្នាប់។
ទីពីរ៖ ក្រោយពីលទ្ធផលបោះឆ្នោត សូមឲ្យគណបក្សនយោបាយទាំងអស់ ដែលជាប់ឆ្នោតមានអាសនៈទាំងចំនួនតិច និងចំនួនច្រើនរៀបចំរដ្ឋាភិបាលថ្មី មេត្តាមានស្មារតីរួបរួមគ្នា ដើម្បីពង្រឹងឯកភាពជាតិ កសាងប្រទេសឲ្យទៅជា “កោះសន្តិភាព” ផ្អែកលើប្រព័ន្ធប្រជាធិបតេយ្យសេរីពហុបក្ស ធានាសិទ្ធិមនុស្ស គោរពច្បាប់ ទទួលខុសត្រូវខ្ពស់ចំពោះវាសនា និងអនាគតជាតិ ដោយធ្វើការរួមគ្នាជាមួយបក្សដែលទទួលបានអាសនៈបន្ទាប់ៗគ្នាក្នុង ការដឹកនាំប្រទេសនៅអាណត្តិក្រោយ៕
ដោយ ៖ CEN/កូឡាប






0 Comments:
Post a Comment