លោកសុខអានរដ្ឋមន្ត្រីទីស្តីការគណៈរដ្ឋមន្ត្រីដែលសំភាសន៍ជាមួយអ្នកសារព័ត៌មានកន្លងមក។
ក្នុងពិធីអបអរសាទរខួបទី៥ស្តីពីការដាក់បញ្ចូលប្រាសាទព្រះវិហារចូលជាស
ម្បតិ្តបេតិកភណ្ឌពិភពលោក នៅថ្ងៃអាទិត្យម្សិលមិញ
លោកឧបនាយករដ្ឋមន្ត្រី បានថ្លែងថា
ចំណូលដែលកម្ពុជាបានទទួលពីប្រាសាទអង្គវត្ត នោះ
មានតម្លៃតែប្រមាណជា៣០លានដុល្លារប៉ុណ្ណោះក្នុងរយៈពេលមួយឆ្នាំដែល
ផ្ទុយពីការលើកឡើងរបស់គណបក្សប្រឆាំង។ គណបក្សប្រឆាំងដែលតែងនិយាយថា
ចំណូលពីប្រសាទអង្គរវត្តមានចំនួន ប្រមាណជា១៥០លានដុល្លារ។
ហើយថា រដ្ឋាភិបាល អាចយកទៅដំឡើងប្រាក់ខែដល់មន្ត្រីរាជការ ក៏ដូចជាការផ្តល់ដល់ ប្រាក់ឧបត្ថមចំនួន៤ម៉ឺនរៀលក្នុងរយៈពេលខែៗដល់ចាស់ជរាអាយុ៦៥ ឆ្នាំឡើងទៅ ដែលជានេះជាគោលនយោបាយរបស់បក្សសង្គ្រោះជាតិ។
ត្រង់ចំនុចនេះ លោក ឧបនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា ប្រាក់ដែលជាចំណូលទាំង៣០លានដុល្លារនេះ រដ្ឋាភិបាលមិនអាចដកយកមកដំឡើងប្រាក់ខែដល់មន្ត្រីរាជការបានទេ ។
លោក សុខអានបញ្ជាក់ថា ប្រាក់ចំណូលទាំងនេះ ត្រូវប្រើជាជាវិភាគទាន សម្រាប់ការអភិរក្សនិងការអភិវឌ្ឍ តំបន់អង្គរ របស់គណៈកម្មាធិការសម្របសម្រួលអន្តរជាតិ សម្រាប់ការអភិរក្សនិងការអភិវឌ្ឍ តំបន់អង្គរ ហៅកាត់ថា (ICC Angkor)។
បើតាមលោកសុខ អាន ប្រទេសផ្តល់ជំនួយ សម្រាប់ការអភិវឌ្ឍ និងអភិរក្ស នៅអង្គរនោះ នឹងដកខ្លួនវិញ បើរដ្ឋាភិបាលមិនចូលរួមចំណែកអភិរក្ស និងអភិវឌ្ឍន៍ទេនោះ។
ដោយឡែក លោក សុន ឆ័យតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិវិញ បានឱ្យដឹងថា ការថ្លែងរបស់លោក ឧបនាយករដ្ឋមន្ត្រី សុខ អាន ជារឿងមិនពិត និងខ្វះការទទួលខុសត្រូវ ព្រោះចំណូលពីភ្ញៀវទេសចរណ៍អន្តរជាតិដែលមកទស្សនានៅអង្គរវត្ត ប្រមាណជិត ៣លាននាក់នោះ មិនសមាមាត្រទៅនឹងចំណូលនោះទេ។
តែទោះជាយ៉ាងណា លោកសុន ឆ័យ បានបញ្ជាក់ថា ការដែលគណបក្សប្រឆាំងអះអាងថា ចំនូលពីអង្គរវត្ត មានចំនូនប្រមាណជា១៥០លានដុល្លាននោះ គឺមិនមែនគ្មានមូលដ្ឋាននោះទេ។ ហើយគណបក្សប្រឆាំងក៏មិនយកចំណុចនេះធ្វើជានយោបាយផ្ចាញ់ផ្ចាល់ គណបក្សកាន់អំណាចដែរ តែបក្សប្រឆាំងស្នើឱ្យមានការវិនិយោគលើតំបន់អង្គរដោយតម្លាភាព និង អាចយកចំណូលមកបម្រើផលប្រយោជន៍ដល់ពលរដ្ឋពិតប្រាកដ៕
សេចក្តីរាយកាណ៍របស់ ស៊ុន មេសា
ប្រភពពី (RFI)

0 Comments:
Post a Comment