ក្រុមប្រឹក្សាធម្មនុញ្ញដែលបានបើកសម័យប្រជុំរបស់ខ្លួនកាលពីពេលកន្លងទៅ។
នេះ ជាលើកទី១ហើយដែលក្រុមប្រឹក្សាធម្មនុញ្ញ
បានបើកសវនាកាលើកទី១របស់ខ្លួនដើម្បីដោះស្រាយបណ្តឹងស្តីពីភាពមិន
ប្រក្រតីនៃការបោះឆ្នោត
និងបណ្តឹងទាស់នឹងលទ្ធផលបោះឆ្នោតរបស់គណបក្សសង្គ្រោះជាតិ
នៅមណ្ឌលខេត្តក្រចេះ
បន្ទាប់ការពិនិត្យលើនិតិវធីស្រាវជ្រាវលើភាពមិនប្រក្រតីបានបិទ
បញ្ចប់កាលពីថ្ងៃទី២៥ សីហា។ ការបើកសវនាជាលើកទី១នេះ មានការចូលរួមពីក្រុមប្រក្សាធម្មនុញ្ញ ដើមបណ្តឹងគណបក្សសង្គ្រោះជាតិ និង ចុងចោទ គ.ជ.ប។
លោក កែត ឃី មេធាវី របស់គណបក្សសង្គ្រោះជាតិ បានឡើងអានពីបណ្តឹងរបស់គណបក្សសង្គ្រោះជាតិ ដោយស្នើឱ្យក្រុមប្រឹក្សាធម្មនុញ្ញបដិសេធសេចក្តីសម្រេចរបស់គណៈកម្មា ធិកាជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)ដែលសម្រេចមិនដោះស្រាយបណ្តឹងរបស់គណបក្សសង្គ្រោះជាតិនៅ មណ្ឌលខេត្តក្រចេះ និងការរាប់សន្លឹកឆ្នោតទាំងអស់នៅទូទាំងមណ្ឌលខេត្តក្រចេះឡើងវិញ រួមទាំងការបើកកាស៊ើបអង្កេតលើការបង្កភាពមិនប្រក្រតី និងការផ្តន្ទាទោសដល់អ្នកប្រព្រឹត្តិដោយយោងទៅតាមច្បាប់ជាដើម។
លោក មេធាវីដដែល បានសំអាងលើហេតុផលចំនួន១០ចំនុចក្នុងនោះ រួមមានកញ្ចប់សុវត្ថិភាព “ក”ត្រូវបានបើកចំហ គ.ជ.ប ចេញទម្រង់១១០៤ ពីរផ្សេងគ្នាឱ្យគណបក្សនយោបាយ ក្រដាសធំកត់ត្រាសម្លេងឆ្នោតមាន ភាពផ្ទុយគ្នាទៅនឹង ទិន្នន័យរបស់គណបក្សសង្គ្រោះជាតិដែលទទួលបាន ជាដើម។
យ៉ាងណាក៏ដោយ កែវ ផល្លា មន្ត្រីអ្នកច្បាប់របស់ គ.ជ.ប ឆ្លើយតបក្នុងសវនាការថា ការចេញទម្រង់១១០៤ ចំនួនពីរដងនៅថ្ងៃទី២៨ និងថ្ងៃទី៣០ផ្សេងគ្នានោះ រួមទាំងកញ្ចប់សុវត្ថិភាព “ក”ត្រូវបានបើកចំហរនោះ គឺជាការធ្វេសប្រហែសផ្នែកបច្ចេកទេសរបស់ក្រុមការងារ គជប នៅថ្នាក់មូលដ្ឋានតែប៉ុណ្ណោះ។
ប៉ុន្តែលោក នី ចរិយា ប្រធានផ្នែកស៊ើបអង្កេតរបស់អង្គការអាដហុក ដែលបានចូលរួម ស្តាប់សវនារបស់ក្រុមប្រឹក្សាធម្មនុញ្ញដែរនោះ បានឱ្យដឹងថា បើទោះបីជាក្រុមប្រឹក្សាធម្មនុញ្ញផ្តល់ឱកាសដល់ដើមចោទ និងចុងចោទ ឡើងបកស្រាយក៏ដោយ ក៏ការសាកសួររបស់ក្រុមប្រឹក្សាធម្មនុញ្ញ មិនបានឆ្លុះបញ្ចាំងទៅនឹងអង្គហេតុនៃបណ្តឹងនោះទេ។
សម្រាប់លោក នី ចរិយា ក្រុមប្រឹក្សាធម្មនុញ្ញ គួរតែយកចិត្តទុកដាក់លើកំហុសឆ្គងរបស់គ.ជ.ប ហើយដាក់ទោសទណ្ឌលើអ្នកប្រព្រឹត្តកំហុសតាមមាត្រា១២៥ថ្មីស្តីពី កាបោះឆ្នោត ព្រោះកំហុសដែលប្រព្រឹត្តិទាំងនោះ បានប៉ះពាល់ដល់សម្លេងឆ្នោតគណបក្សនីមួយ។
គួរបញ្ជាក់ឱ្យដឹងដែរថា គិតត្រឹមម៉ោង១រសៀលថ្ងៃសៅរ៍ទី៣១ សីហានេះ សវនាក្រុមប្រឹក្សាធម្មនុញ្ញ មិនទាន់បានបិទបញ្ចប់នៅឡើយទេ។ យ៉ាងណាក៏ដោយគេនៅរង់ចាំមើលសេចក្តីសម្រេចបិទផ្លូវតវ៉ាចុងក្រោយរបស់ ក្រុមប្រឹក្សាធម្មនុញ្ញលើបណ្តឹងរបស់គណបក្សសង្គ្រោះជាតិ៕
0 Comments:
Post a Comment