លោកអ៊ឹម សួស្ដី ប្រធាន គ.ជ.ប នៅក្នុងកិច្ចប្រជុំឯទីស្ដីការ គ.ជ.ប នាពេលកន្លងមក
គ.ជ.ប បានចេញមុខមកប្រកាសនៅថ្ងៃទី២៣ ខែសីហានេះថា
ការបើកកញ្ចប់សុវត្ថិភាព «ក» នឹងប្រព្រឹត្តទៅ នៅថ្ងៃអាទិត្យ
ទី២៥សីហា ឯទីស្ដីការ
គ.ជ.ប។ ចំណាត់ការនេះ ធ្វើឡើងភ្លាមៗបន្ទាប់ពីក្រុមប្រឹក្សា
ធម្មនុញ្ញចេញសេចក្ដីសម្រេច អនុញ្ញាតឲ្យ គ.ជ.ប បើកកញ្ចប់សុវត្ថិភាព
«ក» មួយចំនួន នៅមណ្ឌលខេត្តក្រចេះ ដើម្បីធ្វើការផ្ទៀងផ្ទាត់។
ឆ្លើយតបនឹងបញ្ហានេះ គណបក្សសង្គ្រោះជាតិបានវាយតម្លៃថា
នេះគឺជាសញ្ញាណល្អ ដើម្បីស្វែងរកការពិត
ពីភាពមិនប្រក្រតីនៃការបោះឆ្នោត។
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត
នឹងបើកកញ្ចប់សុវត្ថិភាព «ក» នៅថ្ងៃទី២៥សីហា ខាងមុខនេះ។
នេះបើយោងតាមសេចក្ដីជូនដំណឹងរបស់ គ.ជ.ប ចុះថ្ងៃទី២៣ សីហានេះ។
គួរបញ្ជាក់ថា ការបើកកញ្ចប់សុវត្ថិភាព «ក» របស់ គ.ជ.ប នេះ
ធ្វើឡើងក្រោយពីមានសេចក្ដីសម្រេចពី ក្រុមប្រឹក្សាធម្មនុញ្ញ។
ក្រុមប្រឹក្សាធម្មនុញ្ញ ដែលនៅទីបំផុតទៅ បានសម្រេចអនុញ្ញាតឲ្យ គ.ជ.ប បើកកញ្ចប់សុវត្ថិភាព «ក» មួយចំនួន នៅមណ្ឌលខេត្តក្រចេះ ដើម្បីផ្ទៀងផ្ទាត់។ នៅក្នុងសេចក្ដីសម្រេច ចុះថ្ងៃទី២៣ ខែសីហា ដែលមានទាំងវាយត្រា «ប្រញាប់បំផុត» ផងនោះ បានបញ្ជាក់បន្ថែមថា ក្រុមប្រឹក្សាធម្មនុញ្ញ នឹងចាត់តាំងតំណាងឲ្យទៅចូលរួមស្រាវជ្រាវ ស៊ើបអង្កេត ការបើកកញ្ចប់សុវត្ថិភាព «ក» នៅទីស្ដីការ គ.ជ.ប ផងដែរ។
លោក គួច ប៊ុនរឿន មន្ដ្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ ទទួលបន្ទុកកិច្ចការបោះឆ្នោត មានប្រសាសន៍ប្រាប់វិទ្យុបារាំងអន្ដរជាតិ នៅថ្ងៃទី២៣សីហានេះថា ការបើកកញ្ចប់សុវត្ថិភាព «ក» នេះ នឹងអាចរកឃើញការពិត ពីភាពមិនប្រក្រតីនៃការបោះឆ្នោត។ លោកបានអះអាងថា គណបក្សសង្គ្រោះជាតិរបស់លោក មានភស្ដុតាងគ្រប់គ្រាន់ដើម្បីផ្ទៀងផ្ទាត់ជាមួយនឹងឯកសារនៅក្នុង កញ្ចប់សុវត្ថិភាព «ក» ទាំងនោះ។
យ៉ាងណាក៏ដោយ លោកគួច ប៊ុនរឿន វាយតម្លៃថា នេះគឺជាសញ្ញាណមួយល្អ ដើម្បីលាតត្រដាងការពិត ផ្ដល់យុត្តិធម៌និងជំនឿដល់ប្រជាពលរដ្ឋ ព្រមទាំងសហគមន៍ជាតិនិងអន្ដរជាតិផង។ មន្ដ្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិរូបនេះ សង្ឃឹមថា ក្រុមប្រឹក្សាធម្មនុញ្ញ នឹងបន្តយន្តការរបៀបនេះ នៅបណ្ដាខេត្តផ្សេងៗទៀត ជាពិសេសគឺខេត្តដែលអាចនឹងមានផលប៉ះពាល់ដល់អាសនៈរដ្ឋសភា៕
ដោយ អ៊ឹម រចនា/Siv Channa

ពី RFI
0 Comments:
Post a Comment