វ៉ាស៊ីនតោន - ការជាប់គាំងនយោបាយនៅបន្តនៅឡើយ បើទោះបីជាគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងក្រុមប្រឹក្សាធម្មនុញ្ញបានខិតខំប្រឹងប្រែងដោះស្រាយការតវ៉ារបស់ គណបក្សសង្រ្គោះជាតិដែលមិនព្រមទទួលយកលទ្ធផលដែលប្រកាសដោយគ.ជ.ប.។
នៅថ្ងៃសៅរ៍ទី៧ខែកញ្ញានេះ គណបក្សសង្គ្រោះជាតិនឹងធ្វើមហាបាតុកម្មដូចការគ្រោងទុកដដែល។
នៅក្នុងកម្មវិធីហេឡូវីអូអេប្រចាំខែលើប្រធានបទ«សិទ្ធិពលរដ្ឋនិង ការបោះឆ្នោត» លោកអ៊ូ វីរៈនាយកមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាបានបង្ហាញនូវសេណារីយោចំនួន បួនដែលគណបក្សនយោបាយអាចនឹងប្រើជាច្រកមួយដើម្បីចេញពីភាពទាល់ច្រក នេះបាន។
ច្រកចេញទាំងនេះ រួមានការទទួលស្គាល់ជោគជ័យរបស់គណបក្សប្រជាជនកម្ពុជានិងចរចាឱ្យមាន សម្បទានពីគណបក្សកាន់អំណាច ការបង្កើតគណៈកម្មការស៊ើបអង្កេតចម្រុះដឹកនាំដោយគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត និងការបង្កើតគណៈកម្មការឯករាជ្យមួយស៊ើបអង្កេតឱ្យបានពេញលេញ ជាដើម។
ឯកសារយុទ្ធសាស្រ្តនេះត្រូវបានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជារៀបចំកាលពីខែសីហាមុននេះ៕
0 Comments:
Post a Comment