មេដឹកនាំ យូអិន ត្រូវការកម្លាំង របស់មនុស្ស វ័យក្មេង
យូអិន៖ យោងតាមទីភ្នាក់ងារ ព័ត៌មានចិនស៊ិនហួ
បានចេញផ្សាយ នៅថ្ងៃព្រហស្បតិ៍ ទី ២៨ ខែមីនា ឆ្នាំ២០១៣ នេះថា
លោកអគ្គលេខាធិការ នៃអង្គការសហប្រជាជាតិ បាន គីមូន បានអំពាវនាវឲ្យយុវវ័យ
ទាំងឡាយ ចូលរួមជាដៃគូ ជាមួយស្ថាប័ន កំពូលអន្តរជាតិ មួយនេះ
ដើម្បីឆ្លើយតបចំពោះ បញ្ហាចម្បងៗទាំងឡាយ នៅលើសកលលោក។
លោក បាន គីមូន បានលើកឡើងនៅក្នុងសន្និសីទរបស់ក្រុមប្រឹក្សាសង្គម និង សេដ្ឋ កិច្ចរបស់យូអិន (ECOSOC) ដែលនិយាយអំពីការបង្កើតថ្មីសម្រាប់ថ្ងៃស្អែកនោះថា “មេដឹកនាំវ័យក្មេងទាំងឡាយ មានថាមពល និង គំនិតប្រាជ្ញា ដែលយើងត្រូវការដើម្បី ផ្លាស់ប្តូរពិភពលោករបស់យើង។ យើងត្រូវការ ការដឹកនាំប្រកប ដោយជំនាញរបស់អ្នក ដើម្បីដោះស្រាយបញ្ហាលំបាកលំបិន ទាំងឡាយនៅលើសកលលោកនេះ។”
អគ្គលេខធិការយូអិនរូបនេះបានបន្តទៀតថា “ដើម្បីបង្ហាញចេញនូវថាមពលរបស់ មនុស្សវ័យក្មេងនោះ អ្នកត្រូវតែជួយដឹកនាំការងាររបស់យើង ហើយអង្គការសហ ប្រជាជាតិបានត្រៀមខ្លួនរួចជាស្រេចហើយ ក្នុងទទួលយកអ្នកជាដៃគូ។” ការលើក ឡើងរបស់លោក បាន នៅពេលនេះ គឺចង់បង្ហាញអំពី សារៈសំខាន់ នៃការអប់រំ និង បច្ចេកវិទ្យាដើម្បី ដឹកនាំការភិវឌ្ឍន៍ ព្រមទាំងលើកស្ទួយគុណភាពនៃជីវិតសម្រាប់ មនុស្សវ័យក្មេងជំនាន់ក្រោយទាំងអស់ឲ្យបានប្រសើរឡើង។
ចំពោះសន្និសីទខាងលើនេះគឺត្រូវបានផ្តោតសំខាន់ទៅលើ អនុភាពនៃវិទ្យសាស្ត្រ, បច្ចេកវិទ្យា, ការបង្កើតថ្មី និង វប្បធម៌ ក្នុងការលើកស្ទួយសង្គម។ អ្នកចូលរួមទាំងអស់ ត្រូវផ្តោតទៅលើគំនិតនៃការបង្កើតថ្មីសម្រាប់ថ្ងៃស្អែក “tomorrow’s innovators” ដោយ មានតំណាងពីយុវជនចូលរួម មកពីបណ្តាប្រទេស, និស្សិត និង ម្ចាស់ សហគ្រិនវ័យ ក្មេង ដែលមានបទពិសោធន៍ ខាងវិទ្យាសាស្ត្រ និង បច្ចេកវិទ្យា ព្រមជាមួយនឹងយុវជន ដែលដឹកនាំអង្គការក្រៅរដ្ឋាភិបាលមួយចំនួនចូលរួមផងដែរ៕ដើមអម្ពិល

0 Comments:
Post a Comment