អាហារមិនល្អចំពោះមាតាឲ្យកូនបៅ
ពេលកំពុងឲ្យកូនបៅ មាតាទាំងឡាយត្រូវយកចិត្តទុកដាក់ចៀសវាងពពួកអាហារបង្កអាលែកហ្ស៊ី ឲ្យកូន ឬធ្វើឲ្យបាក់ទឹកដោះ ។
ខាងក្រោមជាអាហារមួយចំនួនដែលមាតាត្រូវយកចិត្តទុកដាក់ ជាពិសេសពេលទទួលទាន ។
១.ផ្លែប៊័រ
២.ផ្លែឈើសម្បូរក្រូច
ពពួកផ្លែឈើមានក្លិនច្រើនផ្គត់ផ្គង់យ៉ាងច្រើននូវវីតាមីនC និងសារជាតិរ៉ែចាំបាច់ ល្អសម្រាប់សុខភាពមាតាទាំងឡាយ ។ ប៉ុន្តែសមាសធាតុមួយចំនួនមាននៅក្នុងផ្លែឈើសម្បូរក្រូចអាចបង្កឲ្យ រមាស់ ធ្វើឲ្យកុមារយំរំអុក ក្អួតចង្អោរ មិនតែប៉ុណ្ណោះគឺចេញកន្ទួលក្រហមលើស្បែក ។
៣.សូកូឡា
ស្ត្រីសឹងតែគ្រប់រូបសុទ្ធតែចូលចិត្តសូកូឡា ប៉ុន្តែនេះអាហារមួយប្រភេទមានផ្ទុកកាហ្វេអ៊ីន ហេតុនេះងាយធ្វើឲ្យកុមារទល់ខ្យល់ ។ ប្រសិនមាតា "ញៀន" សូកូឡា នោះអាចជ្រើសយកសូកូឡាស ទឹកដោះគោ ព្រោះវានឹងមិនបង្កការពិបាករលាយដូចសូកូឡាត្នោត ។ ប៉ុន្តែមិនត្រូវទទួលទានច្រើន ដើម្បីធានាសុខភាពឲ្យខ្លួន និងកូនតូច ។ ក្នុងករណីកូចតូចយំរំអុកច្រើនចូរឈប់ទទួលទានសូកូឡាប៉ុន្មានថ្ងៃ សិន ប្រសិនឃើញរោគសញ្ញារបស់កូនវិវឌ្ឍន៍ល្អជាង នោះប្រហែលជាមាតាត្រូវចៀសវាងទទួលទានជាប្រចាំ ។
៤.ដំឡូងបារាំងចៀន
៥.អាហារហឹរក្តៅ
មនុស្សជាច្រើនមានទម្លាប់ទទួលទានហឹរ រាប់ទាំងពេលចិញ្ចឹមកូនដោយទឹកដោះម្តាយ ។ រឿងនេះអាចធ្វើឲ្យកុមាររមាស់ស្កៀប និងយំរំអុករំអៃរាប់ម៉ោង ។ មិនតែប៉ុណ្ណោះប្រសិនទទួលទានច្រើនពេកនឹងបណ្តាលឲ្យកូនតូចត្រូវរាករូស ឈឺក្រពះកន្ទួលរមាស់ ចេញពងទឹកពាសពេញខ្លួនប្រាណ អាក្រក់ជាងនេះគឺក្អួតចង្អោរ ឬឈឺពោះខ្លាំង ។
៦.សណ្តែកដី
កុមារតូចៗត្រូវអាលែកហ្ស៊ី ជាមួយសណ្តែកដី ឬផលិតផលធ្វើពីសណ្តែកដី ។ ក្នុងករណីមាតាទទួលទានអាហារធ្វើពីសណ្តែកដី ហើយកូនមានរោគសញ្ញារំញោច ឬអាលែកហ្ស៊ី ដូចជាចេញកន្ទួលក្រហមពងទឹក ឬដកដង្ហើមឃុកខកៗ នោះត្រូវផ្អាកទទួលទានភ្លាម ។
៧.ពពួកគ្រឿងសមុទ្រមានសំបករឹង
៨.ខ្ទឹមស
អាហារមានដាក់ខ្ទឹមសអាចឆ្លងក្លិនចូលក្នុងទឹកដោះរបស់មាតា "ក្លិនខ្ទឹមអាចទន្ទ្រានចូលទឹកដោះម្តាយ២ម៉ោងក្រោយពេលទទួលទាន) ។ ទារកមួយចំនួនអាចពិបាកទ្រាំឬក្រោយពេលបៅដោះប្រសិនមានក្លិនខ្ទឹម ក្នុងទឹកដោះ ។ មិនតែប៉ុណ្ណោះ មានទារកមួយចំនួនដាច់ខាតមិនព្រមបៅពេលទឹកដោះមាតាមាន "ក្លិនពិបាកទ្រាំ" ។ ដូច្នេះហើយតាមបទពិសោធន៍ពីបុរាណ មាតាដែលចង់ផ្តាច់ទឹកដោះកូនតែងទទួលទានខ្ទឹមស ដើម្បីឲ្យវាខ្លាចមិនហ៊ានបៅដោះម្តាយទៀត ៕ខ្មែរស្ថាបនា
0 Comments:
Post a Comment