តើអ្នកដឹងឬទេប្រទេសណាដែល មានតំលៃសាំងថោកជាងគេ |
ទូរទស្សន៏ Bloombergរបស់អាមេរិក បានដកស្រង់របាយការណ៏របស់ អង្គការ(AIRINC), នឹងIMF ដែលបានធ្វើ បញ្ជីឈ្មេាះ តំលៃនៅប្រទេសទាំង៦០លើពិភពលោក។ ប្រទេសដែលមានសាំង ថោកជាងគេគឺ ប្រទេសគុយវែត ដែលសាំង មួយលិត្រថ្លៃ ០,២១ដុល្លា។ ប្រទេសគុយវែតជាប្រទេសដែលប្រើសាំងច្រើនជាងគេលេខ៣គឺបន្ទាប់ពីអាមេរិក នឹងប្រទេសកាណាដា។ប្រាក់ចំណូលប្រចាំថ្ងៃជាមធ្យមរបស់ប្រជាជនគុយវែតគឺ ១២៣ដុល្លា។លេខ២គឺប្រទេសអេហ្សីបសាំងមួយលីត្រតំលៃ 0,3 USD។លេខ៣គឺប្រទេសអារ៉ាប់រួម ដែលសាំងមួយលីត្រថ្លៃ : 0,47 USD។ប្រទេសនេះផលិតប្រេងធំលេខ៨ លើលោក គឺ ជិត៣លានធុងក្នុងមួយថ្ងៃ។ប្រាក់ចំណូលប្រចាំថ្ងៃជាមធ្យមរបស់ប្រជាជនគឺ១៨០ដុល្លា។លេខ៤គឺប្រទេស អ៊ីរ៉ង់ ដែលសាំងមួយលិត្រថ្លៃ0,57 USD។ប្រាក់ចំណូលមធ្យមភាគរបស់ប្រជាជនអ៊ីរ៉ង់គឺ១៨ដុល្លាក្នុងមួយថ្ងៃ។លេខ៥គឺ ប្រទេសនីហ្សេរីយា ដែលមានតំលៃសាំងមួយលីត្រ: 0,62 USD។ប្រទេស នេះជាប្រទេសនាំចេញប្រេងលេខមួយនៅទ្វីបអាហ្វ្រិកតែត្រូវនាំចូល៧០ភាគរយ វត្ថុធាតុដើមនឹងសំភារះសំរាប់ផលិតប្រេង ទៅវិញ។ប្រាក់ចំណូលជាមធ្យមរបស់ប្រជាជនមួយថ្ងៃគឺជិត៥ដុល្លា។លេខ៦គឺប្រទេសម៉ាឡេស៊ី ដែលមានតំលៃសាំងតែ: 0,62ដុល្លាក្នុងមួយលីត្រ។ ប្រាក់ចំណូឡជាមធ្យមរបស់ប្រជាជនមួយថ្ងៃ គឺ ៣២ដុល្លាអាមេរិក។
លេខ៧គឺប្រទេសម៊ិកស៊ិកដែលមានសាំងមួយលីត្រ0,85 USD ។ជាប្រទេសដែលផលិតប្រេងធំលេខ៧នៅលើពីភពលោក ហើយប្រាក់ចំណូលជាមធ្យមរបស់ប្រជាជនមួយថ្ងៃគឺ ២៩ដុល្លា។
លេខ៨គឺសហរដ្ឋអាមេរិក ដែលមានតំលៃសាំង: 0,87 USDក្នុងមួយលីត្រ។ប្រាក់ចំណូលប្រចាំថ្ងៃរបស់ប្រជាជនជាមធ្យមគឺ ១៤០ដុល្លា។លេខ៩គឺប្រទេសរុស្សី ដែលសាំងមួយលិត្រតំលៃ: 0,9 USDហើយប្រាក់ចំណូលរបស់ប្រជាជនមួយថ្ងៃគឺ ៤១ដុល្លា។
លេខ១០គឺប្រទេស Indonesiaដែលសាំងមួយលិត្រមានតំលៃ0,97 ដុល្លា។ប្រាក់ចំណូលជាមធ្យមរបស់ប្រជាជនគឺមួយថ្ងៃ មាន១១ដុល្លាអាមេរិក។
បញ្ជីឈ្មេាះ
តំលៃប្រេងទាំង៦០ប្រទេសនេះមិនឃើញមានប្រទេសកម្ពុជាទេ។តែ
នៅកម្ពុជាសព្វថ្ងៃនេះសាំងមួយលិត្រថ្ងៃប្រមាណ១,៣ដុល្លាអាមេរិក។ ភ្នំពេញដេលីញូវ
|
0 Comments:
Post a Comment