Discussion

សូមស្វាគមលោកអ្នកដែលបានមកកាន់​គេហទំព័រយើងខ្ញុំ នៅក្នុងគេហទំព័រនេះ ខ្ញុំបង្កើតឡើងដើម្បីចែករំលែក​ព័ត៏មាន​ នឹងចំណេះ​ដឹងផ្សេងៗ​សំរាប់ចែក​ជូនបងប្អូន​ទាំងអស់គ្នា ដោយ​សប្បាយ​រីករាយ ដូច្នេះ​សូមបងប្អូនទាំងអស់គ្នា រកទទួលទានមានបាន នឹង​ជួប​ប្រ​ទៈតែ​សេចក្តី​សុខ​គ្រប់ប្រការ​កុំបី​ឃ្លា​ង​ឃ្លាត​ឡើយ​​​ ពីម្ចាស់គេហទំព័រទ្រឹស្តីចក្រ។

Photography

Saturday, March 30, 2013

អូស្ត្រាលី​កំពុង​ពិនិត្យ​ឡើង​វិញពី​ដំណោះស្រាយ​ជាមួយ​ប្រទេស​ម៉ាឡេស៊ី​ស្ដីពី​បញ្ហា​ជនស្វែង​សុំ​សិទ្ធិ​ជ្រក​កោន

0 Comments

អូស្ត្រាលី​កំពុង​ពិនិត្យ​ឡើង​វិញពី​ដំណោះស្រាយ​ជាមួយ​ប្រទេស​ម៉ាឡេស៊ី​ស្ដីពី​បញ្ហា​ជនស្វែង​សុំ​សិទ្ធិ​ជ្រក​កោន

លោក​ Brendan O'Connor ​រដ្ឋមន្ត្រី​អន្តោប្រវេសន៍​អូស្ត្រាលី ​មាន​ប្រសាសន៍​ថា​ ការ​មក​ដល់​ថ្មី​ៗ​នៃ​ទូក​ជនស្វែង​សុំ​សិទ្ធិ​ជ្រក​កោន​ គឺ​ជា​ភស្តុតាង​បន្ថែម​ទៀត​ ដែល​ថា​ដំណោះស្រាយ​ជាមួយ​ប្រទេស​ម៉ាឡេស៊ី​ត្រូវ​តែ​យក​មក​ពិនិត្យ​ឡើង​វិញ។
នៅ​ក្នុង​ឆ្នាំ​នេះ​ អាជ្ញាធរ​អូស្ត្រាលី​ចាប់​បាន​ទូក​ជនស្វែង​សុំ​សិទ្ធិ​ជ្រក​កោន​ចំនួន​យ៉ាង​ តិច​ណាស់​ ៥០​ទូក ​ដែល​បាន​ដឹក​ជនស្វែង​សុំសិទ្ធិ​ជ្រក​កោន​យ៉ាង​ហោច​ណាស់​ ៣​ពាន់​នាក់។​
រដ្ឋាភិបាល​អូស្ត្រាលី​ចង់​បញ្ជូន​ជនស្វែង​ សុំសិទ្ធិ​ជ្រកកោន​ដែល​មក​ដល់​តាម​ទូក​ទៅ​កាន់​ប្រទេស​ម៉ាឡេស៊ី។ ​ទោះបី​ជា​យ៉ាង​នេះ​ក្ដី​ គណបក្ស​ប្រឆាំង​ជំទាស់​មិន​គាំទ្រ​គោល​នយោបាយ​នេះ​ ដោយសារ​មាន​ការ​ព្រួយ​បារម្ភ​ពី​បញ្ហា​សិទ្ធិ​មនុស្ស។​
លោក ​O'Connor ​មាន​ប្រសាសន៍​ថា​ រដ្ឋាភិបាល​កំពុង​ធ្វើការ​ជាមួយ​ប្រទេស​ម៉ាឡេស៊ី​ក្នុង​ការ​អនុវត្ត​នូវ​ វិធាន​ការ​ធានា​បន្ថែម​ទៀត។​ ទោះបី​ជា​យ៉ាង​នេះក្ដី​ គោល​នយោបាយ​មួយ​នេះ​ត្រូវ​ការ​ការ​គាំទ្រ​ពី​គណបក្ស​​ប្រឆាំង​​ជាចាំ​បាច់។.radioaustralia

0 Comments:

Post a Comment

 
គេហទំព័រទ្រឹស្ដីចក្រ ©5/10/2013 tresdichark.com. Supported by facebook and www.tantrykhmer.blogspot.com