Discussion

សូមស្វាគមលោកអ្នកដែលបានមកកាន់​គេហទំព័រយើងខ្ញុំ នៅក្នុងគេហទំព័រនេះ ខ្ញុំបង្កើតឡើងដើម្បីចែករំលែក​ព័ត៏មាន​ នឹងចំណេះ​ដឹងផ្សេងៗ​សំរាប់ចែក​ជូនបងប្អូន​ទាំងអស់គ្នា ដោយ​សប្បាយ​រីករាយ ដូច្នេះ​សូមបងប្អូនទាំងអស់គ្នា រកទទួលទានមានបាន នឹង​ជួប​ប្រ​ទៈតែ​សេចក្តី​សុខ​គ្រប់ប្រការ​កុំបី​ឃ្លា​ង​ឃ្លាត​ឡើយ​​​ ពីម្ចាស់គេហទំព័រទ្រឹស្តីចក្រ។

Photography

Saturday, March 30, 2013

អាមេរិកៈ ការគម្រាម កំហែងរបស់ កូរ៉េខាងជើង ធ្វើឲ្យប្រទេស នេះកាន់តែឯកោ

0 Comments

អាមេរិកៈ ការគម្រាម កំហែងរបស់ កូរ៉េខាងជើង ធ្វើឲ្យប្រទេស នេះកាន់តែឯកោ


វ៉ាស៊ីនតោន៖ មន្រ្តីសេតវិមាន អាមេរិក បាននិយាយនៅថ្ងៃសុក្រ ទី២៩ ខែមីនា ឆ្នាំ២០១៣ថា ការគម្រាមកំហែង ដែលធ្វើឡើងដោយ ប្រទេសកូរ៉េខាងជើង ដោយបាញ់គ្រាប់ មីស៊ីលវាយ ប្រហារសហរដ្ឋអាមេរិក នោះ នឹងធ្វើឲ្យ ប្រទេសមួយនេះ កាន់តែឯកោថែមទៀត។
យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ បានឲ្យដឹងនៅថ្ងៃសៅរ៍ ទី៣០ ខែមីនា ឆ្នាំ២០១៣ ដោយស្រង់សម្តី អ្នកនាំ ពាក្យសេតវិមាន អាមេរិកលោក ចូស អឺននេស ក្នុងសន្និសីទសារ ព័ត៌មានខ្លីមួយថា «វោហារសាស្រ្ត ដែល មិនចេះរីងស្ងួតស្តីពីការវាយប្រហារ របស់កូរ៉េខាងជើង នឹងធ្វើឲ្យប្រទេសកុម្មុយនីសមួយនេះ កាន់តែនៅ ដាច់ឆ្ងាយ ពីគេថែមទៀត»។
លោកបានប្រាប់បណ្តាអ្នកសារព័ត៌មានថា «សហរដ្ឋអាមេរិក ប្តេជ្ញានឹងការពារសន្តិសុខ ប្រទេសសម្ព័ន្ធមិត្តក្នុង តំបន់ និងផលប្រយោជន៍របស់យើងក្នុង ប្រទេសទំាងនោះ ថែមទៀតផង»។
ពាក់ព័ន្ធនឹងការគម្រាមកំហែងនេះដែរ ទីភ្នាក់ងារព័ត៌មាន រដ្ឋកូរ៉េខាងជើង KCNA បានផ្សាយកាលពី ថ្ងៃសុក្រ ទី២៩ ខែមីនាថា លោក គីម ជុងអ៊ុន មេដឹកនាំកំពូល របស់កូរ៉េខាងជើង ប្តេជ្ញាថា នឹងវាយប្រហារយន្តហោះ ដោយប្រើប្រាស់កម្លំាង យុទ្ធសាស្រ្តមីស៊ីល ខណៈយន្តហោះ ទម្លាក់គ្រាប់បែក របស់អាមេរិក ប្រភេទ B-2 បាន ហោះហើរមក ដល់ឧបទ្វីបកូរ៉េ។
ជាមួយគ្នានោះដែរ រដ្ឋមន្រ្តីការពារជាតិអាមេរិកលោក ឆាក់ ហាហ្គែល បានបដិសេធថា យន្តហោះទម្លាក់ គ្រាប់ បែកប្រភេទ B-2 ចំនួនពីគ្រឿងនេះ បានបញ្ជូន មកឧបទ្វីបកូរ៉េ កាលពីថ្ងៃព្រហស្បតិ៍ ដើម្បីចូលរួមធ្វើសមយុទ្ធ មិនមែនជាការឈ្លានពាន ស្ថានការណ៍ក្នុង តំបន់នោះទេ ៕ដើមអម្ពិល
Photo by DAP-News

0 Comments:

Post a Comment

 
គេហទំព័រទ្រឹស្ដីចក្រ ©5/10/2013 tresdichark.com. Supported by facebook and www.tantrykhmer.blogspot.com