Discussion

សូមស្វាគមលោកអ្នកដែលបានមកកាន់​គេហទំព័រយើងខ្ញុំ នៅក្នុងគេហទំព័រនេះ ខ្ញុំបង្កើតឡើងដើម្បីចែករំលែក​ព័ត៏មាន​ នឹងចំណេះ​ដឹងផ្សេងៗ​សំរាប់ចែក​ជូនបងប្អូន​ទាំងអស់គ្នា ដោយ​សប្បាយ​រីករាយ ដូច្នេះ​សូមបងប្អូនទាំងអស់គ្នា រកទទួលទានមានបាន នឹង​ជួប​ប្រ​ទៈតែ​សេចក្តី​សុខ​គ្រប់ប្រការ​កុំបី​ឃ្លា​ង​ឃ្លាត​ឡើយ​​​ ពីម្ចាស់គេហទំព័រទ្រឹស្តីចក្រ។

Photography

Sunday, March 24, 2013

ដល់ពេល​​គណបក្ស​​ប្រជាជន​​ប្រកាស​​ធ្វើ​​រដ្ឋាភិបាល​​ចម្រុះ​​ ជាមួយ​​ហ៊្វុនស៊ីនប៉ិច​​ ហើយ

0 Comments

នៅ​ពេល​​គណបក្ស​​ប្រជាជន​​ប្រកាស​​ធ្វើ​​រដ្ឋាភិបាល​​ចម្រុះ​​ ជាមួយ​​ហ៊្វុនស៊ីនប៉ិច​​

លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន ​ធ្លាប់​បាន​បញ្ជាក់​​ថា ទោះជា​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ឈ្នះ​តែ​មួយ​អសនៈ​​ក្នុង​​សភា​ ក៏​គណបក្ស​ប្រជាជន​កម្ពុជា​​​នឹង​ធ្វើរដ្ឋាភិបាល​ចម្រុះ​ ជាមួយ​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ដែរ។
លោក ​នាយករដ្ឋមន្ត្រី​ហ៊ុន សែន ​ធ្លាប់​បាន​បញ្ជាក់​​ថា ទោះជា​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ឈ្នះ​តែ​មួយ​អសនៈ​​ក្នុង​​សភា​ ក៏​គណបក្ស​ប្រជាជន​កម្ពុជា​​​នឹង​ធ្វើរដ្ឋាភិបាល​ចម្រុះ​ ជាមួយ​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ដែរ។


ក្នុង​ចំណោម​សេចក្តី​សម្រេច​៨​ចំនុច គឺ​នៅ​ក្នុង​ចំនុច​ទី៣ ដែល​និយាយ​អំពី​ការ​គាំទ្រ​ជា​ឯកច្ឆ័ន្ទ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ​ចំពោះ​បេក្ខភាព​លោក​ ហ៊ុន សែន​ ជា​បេក្ខជន​នាយករដ្ឋមន្ត្រី​សម្រាប់​នីតិកាល​ទី​៥ និង​នីតិកាល​ក្រោយៗ​ទៀត​នោះ គណបក្ស​ប្រជាជន​កម្ពុជា​បាន​ប្រកាស​ជំហរ​​បន្ត​គោលការណ៍​រៀបចំរាជ​ រដ្ឋាភិបាល​ចម្រុះ​​ជាមួយ​គណបក្ស​ហ៊្វុនស៊ីនប៉ិច​ទៀត។ ប៉ុន្តែ​ថា នៅ​ក្នុងនោះ គណបក្ស​ប្រជាជន​កម្ពុជា​ ក៏​បើកចំហរ​ទទួល​យក​មជ្ឈដ្ឋាន​នានា​ផ្សេងទៀត ដែល​គណបក្ស​នេះ​ហៅ​ថា អ្នក​ស្នហា​ជាតិ​ផងដែរ។
ហេតុអ្វី​គណបក្ស​ប្រជាជន​កម្ពុជា ​​នៅ​ប្រកាន់​ជំហរ​យក​គណបក្ស​ហ៊្វុនស៊ីនប៉ិច​​ធ្វើ​ជា​ដៃគូ​ក្នុង​ រាជរដ្ឋាភិបាល​​បន្ត​ទៀត? អ្នក​នាំពាក្យ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ លោក​ខៀវ កាញារីទ្ធ​ បាន​ប្រាប់​វិទ្យុបារាំង​អន្តរជាតិ នៅថ្ងៃ​នេះ​ថា នេះ​គឺ​ជាការ​អនុវត្ត​ន៍​គោលការណ៍​របស់​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​ហ៊្វុនស៊ីនប៉ិច ​ដែល​មាន​តាំង​ពីមុន​មក។ អ្នក​នាំពាក្យ​ដដែល​បន្តថា ការ​ប្តេជ្ញាចិត្ត​របស់​គណបក្ស​ទាំងពីរ​នៅ​តែ​មាន​រហូត​ដល់ពេល​នេះ បើ​ទោះ​ជា​ពេល​ខ្លះ​ថ្នាក់​ដឹកនាំ​នៃ​គណបក្ស​ទាំង២​មាន​ទំនាស់​នឹង​គ្នា​ ខ្លះ​ក៏​ដោយ។

ប្រធាន​ប្រតិបត្តិ​របស់​គណបក្ស​ហ៊្វុនស៊ីនប៉ិច លោក​ញឹក ប៊ុនឆៃ ​វិញ បានពន្យល់​ថា នេះ​គឺ​ជា​ការ​បន្ត​ស្មារតី​នៃ​ការ​រក្សា​ស្ថិរភាព សន្តិភាព ដើម្បី​ការអភិវឌ្ឍន៍​​ប្រទេស ​​ដែល​គណបក្ស​ដៃគូ​ទាំងពីរ​បាន​អនុវត្ត​ជាច្រើន​ឆ្នាំ និង​ច្រើន​អណត្តិ​មក​ហើយ។ ហើយ​ថា​ការរួបរួម​គ្នា​រវាង​គណបក្ស​ទាំងពីរ​នេះ​ ក៏​ជា​ផ្នែក​មួយ​នៃ​ការ​ការពារ​របប​រាជា​និយម​ផងដែរ ដោយសារ​តែ​គណបក្ស​ហ៊្វុនស៊ិនប៉ិច​គឺ​ជា​ចលនា​នយោបាយ​មួយ​ដែល​ត្រូវបាន​ បង្កើត​ឡើង​ដោយ​សម្តេច​ឪ ​នរោត្តម សីហនុ។

ប្រសិន​បើ​គេ​សួរ​ថា តើ​ការ​ប្រកាស​ភាព​ជា​ដៃ​គូជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ អាច​ធ្វើ​អោយ​ប៉ះពាល់​ដល់​ប្រជាប្រិយភាពហ៊្វុនស៊ីនប៉ិច​ដែរ​ឬទេ​នោះ លោក​ឧបនាយករដ្ឋមន្ត្រី​ ញឹក ប៊ុនឆៃ ​បាន​ឆ្លើយ​តប​ថា គណបក្ស​ហ៊្វុនស៊ីនប៉ិច​របស់​លោក​គិត​ប្រយោជន៍​ជាតិ​ និង​ប្រយោជន៍​ប្រជារាស្ត្រ​ជា​ធំ បើ​ទោះជា ពេលខ្លះ​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ត្រូវរង​ផល​ប៉ះពាល់ និង​ការ​បាត់បង់​ខ្លះ​ក៏ដោយ​នោះ។ លោក​ញឹក ប៊ុនឆៃ​ បញ្ជាក់​ថា នេះ​ក៏​ជា​នយោបាយ​របស់​សម្តេច​ឪ នរោត្តម សីហនុ ស្ថាបនិក​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ ដែលចង់ឃើញ​ការ​បង្រួបបង្រួម និង​ការ​ផ្សះផ្សារ​ជាតិ​ជា​សំខាន់​នោះ។

លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន ​ធ្លាប់​បាន​បញ្ជាក់​ហើយ​ថា បើទោះជា​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ឈ្នះ​តែ​មួយ​អសនៈ​នៅ​ក្នុង​រដ្ឋសភា​ ក៏​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នឹង​ធ្វើរដ្ឋាភិបាល​ចម្រុះ​ ជាមួយ​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ដែរ។

គួរ​បញ្ជាក់​ថា ដោយសារ​តែ​ការ​ចង​សម្ព័ន្ធភាព​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​នេះ បាន​ជា​មន្ត្រី​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ខ្លះ ​អាច​មាន​តំណែង​និង​តួនាទី​នៅ​ក្នុង​រាជរដ្ឋាភិបាល​សព្វថ្ងៃ​នេះ៕RFI

0 Comments:

Post a Comment

 
គេហទំព័រទ្រឹស្ដីចក្រ ©5/10/2013 tresdichark.com. Supported by facebook and www.tantrykhmer.blogspot.com