Discussion

សូមស្វាគមលោកអ្នកដែលបានមកកាន់​គេហទំព័រយើងខ្ញុំ នៅក្នុងគេហទំព័រនេះ ខ្ញុំបង្កើតឡើងដើម្បីចែករំលែក​ព័ត៏មាន​ នឹងចំណេះ​ដឹងផ្សេងៗ​សំរាប់ចែក​ជូនបងប្អូន​ទាំងអស់គ្នា ដោយ​សប្បាយ​រីករាយ ដូច្នេះ​សូមបងប្អូនទាំងអស់គ្នា រកទទួលទានមានបាន នឹង​ជួប​ប្រ​ទៈតែ​សេចក្តី​សុខ​គ្រប់ប្រការ​កុំបី​ឃ្លា​ង​ឃ្លាត​ឡើយ​​​ ពីម្ចាស់គេហទំព័រទ្រឹស្តីចក្រ។

Photography

Sunday, March 24, 2013

0 Comments

កងទ័ព​ដាក់​ពង្រាយ​ទ័ព​នៅ​Meiktila ​ដែល​ស្ថិត​ក្នុង​ការ​ប្រកាស​ភាព​អាសន្ន​

រូបភាពនៃជំរំជនភៀសខ្លួននៅកីឡាដ្ឋានមួយនៅMeikhtilaថ្ងៃ២៣​មីនា២០១៣
រូបភាពនៃជំរំជនភៀសខ្លួននៅកីឡាដ្ឋានមួយនៅMeikhtilaថ្ងៃ២៣​មីនា២០១៣

នៅ​ថ្ងៃ​សៅរ៍​២៣​មីនា​នេះ​ទាហាន​ភូមា បាន​ប្រតិបត្តិការ​យាម​ល្បាត​គ្រប់​ទិសទី​ក្នុងក្រុងMeiktila ដែល​ស្ថិត​ក្រោម​ការ​ប្រកាស​ភាព​អាសន្ន ក្រោយ​ពី​មាន​អំពើ​ហិង្សា​ដ៏​កាច​សាហាវ​អស់​​៣​​ថ្ងៃ​ជាប់ៗ​គ្នា​និង បណ្តាល​ឲ្យ​មនុស្ស​​ស្លាប់​​អស់​ជា​ច្រើន​នាក់​។ មិនតែប៉ុណ្ណោះ វិហារ​អ៊ីស្លាម​ជា​ច្រើន​កន្លែង ត្រូវ​វិនាស​អន្តរាយ​គ្មាន​សល់​ដោយ​អគ្គីភ័យ​បង្ក​ដោយ​ពួក​បះបោរ​ជា​ច្រើន​ ក្រុម​ប្រដាប់​ដោយ​កាំបិត​និង​ដំបង​ដែល​ចូល​លុកលុយ​និង​ប្លន់​ក្នុង​សង្កាត់ ​នានា​នៃ​ក្រុង Meiktila កាល​ពី​ម្សិលមិញ។



កាម៉្ញុង​យោធា ប្រមាណ​៥០​គ្រឿង ត្រូវ​បាន​បញ្ជូន​ជា​បន្ទាន់ទៅ​កាន់​ទីប្រជុំជន ​​តូចMeiktila ​​ដែល​ស្ថិត​នៅ​ចម្ងាយ​១៣០​គ.ម.​ពី​រដ្ឋធានី​Naypyidaw  ។ នៅ Meiktila នេះហើយ ​ដែល​ពួក​បះបោរ​​ប្រដាប់​​ដោយ​កាំបិត​និង​ដំបង បាន​ចូល​លុក​លុយ​និង​លួច​ប្លន់តាមអំពើចិត្ត​។ សង្កាត់​ទាំង​​អស់​ក្នុង​ក្រុងនិង​​វិហារ​អ៊ីស្ថាម​ជា​ច្រើន​កន្លែង ត្រូវ​អន្តរាយ​ដោយ​អគ្គីភ័យ ហើយ​គេ​ឃើញ​សាកសព ​​ឆេះ​​ខ្លោចនៅ​​ស្តូកស្តឹង​​ លើ​ផ្លូវ។ រហូត​មក​ដល់​យប់​ថ្ងៃ​សុក្រ​ម្សិលមិញ កង​រក្សា​សណ្តាប់​​​ធ្នាប់ ហាក់​ដូច​ជា​ហួស​សមត្ថភាព​ខ្លួន ប្រឈម​មុខ​នឹង​ផល​វិបាក​ដ៏​ធ្ងន់ធ្ងរ ដែល​បន្សល់​ទុក​ដោយ​ឧប្បត្តិហេតុ​ហិង្សា។

ឧប្បត្តិហេតុ​ហិង្សា​ ទាំងនេះ សរ​បញ្ជាក់​ផង​ដែរ ​ពី​ការ​រីករាលដាល​យ៉ាង​ខ្លាំង​នៃ​ភាព​តាន​តឹង​រវាង​សហគមន៍​ អ្នកកាន់សាសនាអ៊ីស្លាមនិង​សហគមន៍អ្នកកាន់​ព្រះពុទ្ធសាសនា​ និង ​ចោទ​ជា​​បញ្ហា​ដ៏​ចម្បង​មួយដែរ​សំរាប់​រដ្ឋាភិបាល​​ថ្មីភូមា ​ដែល​ជា​អ្នក​កំណែ​ទម្រង់។

ស្របគ្នានេះ ទីកន្លែង​សំរាប់​ធ្វើ​កីឡា​មួយ​នៅ​ក្នុង​ក្រុង​ ត្រូវ​បាន​គេ​យក​មកធ្វើ​ជា​កន្លែង​ទុក​សម្រាប់​ទទួល​ប្រជាជន​កាន់​សាសនា​ អ៊ីស្លាម​ ចំនួន ២ ទៅ​​៣០០០​នាក់​ដែល​បាន​ភៀសខ្លួន​ដើម្បី​គេចពី ​អំពើ​ហិង្សា។ អ្នក​ដឹក​នាំ​សាសនា​អ៊ីស្លាម​ម្នាក់អាយុ​២៧ឆ្នាំ ដែលរស់នៅក្នុងក្រុងMeiktila​តាំង​ពី​វ័យ​កុមារ បាន​ប្រាប់​ដល់​ទីភ្នាក់ងារ​ព័ត៌មាន AFP ថា ក្រុម​ព្រះសង្ឃ​ពុទ្ធសាសនា​និង​ប្រជាជន​​រស់នៅក្នុង​ក្រុង មួយចំនួន ​ បាន​ជួយ​ជ្រោម​ជ្រែង​គាត់​ក្នុង​ការ​រត់​ភៀស​ចេញ​ពី​ផ្ទះ​របស់​​គាត់​ដោយ​ គ្មានយកបានអ្វីទាំងអស់។ គាត់​បាន​សារភាពទៀត​ថា “គាត់​បាន​រស់​នៅ​ជា​យូរ​ឆ្នាំ​មក​ហើយ​ជាមួយប្រជាជន​អ្នក​កាន់​សាសនា​ ព្រះពុទ្ធ​សាសនា ហើយ​ក៏​​ពុំយល់​ទាល់​តែ​សោះ ​ ថា​​តើ​ហេតុអ្វី  បាន​ជា​កើត​ការ​វាយប្រហារ​ដោយ​​ការ​ស្អប់​គំ​គួនគ្នាយ៉ាងដូច្នេះ -ដែល​ធ្វើ​ឲ្យ​គាត់ភ័យស្លុតយ៉ាងខ្លាំងក្លា។
រូបភាពនៃជំរំជនភៀសខ្លួននៅកីឡាដ្ឋានមួយនៅMeikhtilaថ្ងៃ២៣​មីនា២០១៣


កាលពីម្សិលមិញ អ្នកកាសែតមួយក្រុម ដែល​ធ្វើ​ការ​ឲ្យសារព័ត៌មានបរទេសនិងភូមា ត្រូវ​បាន​ព្រះសង្ឃពុទ្ធសាសនានិងពួកយុវជនប្រដាប់ដោយ​កាំបិតនិងដំបង គំរាម​កំហែង​ដកហូត យក​ រូបថតទាំងអស់ ពី memory card​ របស់ពួកគេ។​ តែ​អ្នកកាសែតខ្លះ​ ត្រូវបានកង​រក្សា​សន្តិសុខ​​​ ភូមា ជួយ​ជម្លៀសចេញពីតំបន់កើតហេតុ និងបាន រួចផុតពីការឆែកឆេរ​ពីសំណាក់​ពួក​បះបោរដែរ។

អាជ្ញាធរភូមា បានចាត់តាំង គណកម្មការអង្កេតមួយ  ដើម្បី ស្រាវជ្រាវនិងកំណត់​ឲ្យ​បាន​ច្បាស់​លាស់ ​ពី​មូលហេតុ​ដែលបានបណ្តាល​ឲ្យ​មានអំពើ​ហិង្សា​​ដ៏កាចសាហាវបែប​នេះ​កើត​ឡើង​​ នៅ​ក្នុងក្រុងមួយ​ដែលធ្លាប់តែបានទទួលសេចក្តីសុខសាន្តជានិច្ច។

គួរបញ្ជាក់ថា ប្រជាជនកាន់សាសនាអ៊ីស្លាម ជាផ្លូវការ មាន​ចំនួន​​៣% នៃប្រជាជនភូមាសរុប​៦០លាននាក់​ ។​ ក៏ប៉ុន្តែ តាំងពី៣០ឆ្នាំមកហើយ អាជ្ញាធរភូមា​ពុំដែលធ្វើការជំរឿនអ្វី​ទៀត​ឡើយ ហើយ​ភាគច្រើន ប្រជាជនអ៊ីស្លាមនេះ មាន​ដើមកំណើតឥណ្ឌា ចិន​ឬ ក៏បង់ក្លាដែស៕​(rfi)

0 Comments:

Post a Comment

 
គេហទំព័រទ្រឹស្ដីចក្រ ©5/10/2013 tresdichark.com. Supported by facebook and www.tantrykhmer.blogspot.com