Discussion

សូមស្វាគមលោកអ្នកដែលបានមកកាន់​គេហទំព័រយើងខ្ញុំ នៅក្នុងគេហទំព័រនេះ ខ្ញុំបង្កើតឡើងដើម្បីចែករំលែក​ព័ត៏មាន​ នឹងចំណេះ​ដឹងផ្សេងៗ​សំរាប់ចែក​ជូនបងប្អូន​ទាំងអស់គ្នា ដោយ​សប្បាយ​រីករាយ ដូច្នេះ​សូមបងប្អូនទាំងអស់គ្នា រកទទួលទានមានបាន នឹង​ជួប​ប្រ​ទៈតែ​សេចក្តី​សុខ​គ្រប់ប្រការ​កុំបី​ឃ្លា​ង​ឃ្លាត​ឡើយ​​​ ពីម្ចាស់គេហទំព័រទ្រឹស្តីចក្រ។

Photography

Saturday, March 30, 2013

អាមេរិក៖ ការ​ផ្តាច់​បណ្តាញ​ទាន់​ហេតុ​ការណ៍​ពី​កូរ៉េ​ខាង​ជើង​ ជា​ការ​បង្ក​ហេតុ

0 Comments

អាមេរិក៖ ការ​ផ្តាច់​បណ្តាញ​ទាន់​ហេតុ​ការណ៍​ពី​កូរ៉េ​ខាង​ជើង​ ជា​ការ​បង្ក​ហេតុ


130329_17a
រដ្ឋ​មន្ត្រី​ការ​ពារ​ជាតិ​អាមេរិក លោក​ឆាក់ ហាហ្គែល​ ថ្លែង​សុន្ទរ​កថាបន្ទាប់​ពី​អនុ​​​ប្រ​ធានាធិបតីអាមេរិក នាំស្បថ​ចូល​កាន់​តំណែង​​ថ្ងៃ​ទី​១៤ មីនា។ AFP
 ​វ៉ាស៊ីន​តោនៈ រដ្ឋ​មន្ត្រី​ការពារ​ជាតិ​អាមេរិក ឆាក់​ ហាហ្គែល កាល​ពី​ថ្ងៃ​ព្រហស្បត៍ ​បាន​​សន្យា​គាំ​ទ្រ​ឥត​ងាក​រេរបស់​អាមេរិក​​ចំពោះ​សម្ព័ន្ធមិត្ត​កូរ៉េ​ខាង ​ ត្បូង របស់​ ខ្លួន បន្ទាប់​ពី​កូរ៉េ​ខាង​ជើង​បាន​កាត់​ផ្តាច់​​ប្រព័ន្ធ​ទូរស័ព្ទ​ទាន់​ហេតុ​ ការណ៍ យោធា​ជាមួយ​ក្រុង​សេអ៊ូល។
នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ លោក ចច លីតថល អ្នក​នាំ​ពាក្យ​មន្ទីរ​បញ្ចកោណ​ បាន​និយាយ​​ថា ក្នុង​អំឡុង​ពេល​ការហៅ​ទូរ​ស័ព្ទ​​មួយ​ជា​មួយ​សមភាគី​​កូរ៉េ​ខាង​ត្បូង លោកគីម ក្វាន់ជីន លោក ហាហ្គែល ​បាន​អះ​អាងជា​ថ្មី​អំពី​ភាព​រឹង​មាំ​នៃ​សម្ព័ន្ធ​ភាព​ដែល​បាន​និង​​កំពុង​​ ​បន្ត​មាន ជា​ឧបករណ៍​ក្នុង​ការ​រក្សា​ស្ថិរភាព​នៅ​ឧបទ្វីប​កូរ៉េ​។
លោក ក៏​បាន​ពិភាក្សា​អំពី «ការ​ប្តេជ្ញា​ចិត្ត​ឥត​ងាករេ​របស់​អាមេរិក​ចំពោះ​សម្ព័ន្ធ​ភាព​របស់​យើង ជា​មួយ​សាធារណ​រដ្ឋ​កូរ៉េ ជា​ពិសេស​ក្នុង​អំឡុង​ពេល​ភាព​តាន​តឹង​ខ្ពស់​ ​នៅ​ឧបទ្វីប​កូរ៉េ​»។
សម្ព័ន្ធ​មិត្ត​ទាំង​ពីរ​ បាន​ចុះ​ហត្ថលេខា​លើ​កតិកា​សញ្ញា​យោធា​ថ្មី​មួយ​ពី​សប្តាហ៍​មុន​ ដើម្បី​លើក​ស្ទួយ​ការ​ឆ្លើយ​តប​រួមគ្នា​ចំពោះ​ការ​ឈ្លាន​ពាន​ណាមួយ​ពី កូរ៉េ​ខាង​ជើង​។ ទាហាន​អាមេរិក​ប្រមាណ ២៨៥០០​នាក់​ កំពុង​ឈរ​ជើង​នៅ​កូរ៉េ​ខាង​ត្បូង​ដើម្បី​តទល់​ការ​គំរាម​កំហែង​ណា​មួយពី​ កូរ៉េ​ខាង​ជើង។​
មុន​នេះ​លោក លីតថល បាន​រិះគន់​ការ​សម្រេច ចិត្ត​របស់​កូរ៉េ​ខាង​ជើង​ដើម្បី​កាត់​ផ្តាច់​ប្រព័ន្ធ​ទូរស័ព្ទ​ទាន់​ ហេតុការណ៍​ថា ជា​វិធានការ​បង្ក​ហេតុ​និង​គ្មាន​ប្រយោជន៍។
លោក​បាន​និយាយ​ ថា៖ ​«​វា​ពិត​ជា​សំខាន់​ណាស់​សម្រាប់​របប​​នេះ​ផ្តោតការ​យក​ចិត្ត​ទុក​ដាក់​ ទៅលើ ​អ្វី​ដែល​យើង​គិត​ថា ​ជា​ផ្លូវ​នៃ​ទង្វើ​ត្រឹមត្រូវ ហើយ​នោះ​គឺ​ជា​សន្តិភាព និង​ស្ថិរភាព នៅ​ឧបទ្វីប​កូរ៉េ ហើយ ​ការ​បង្កហេតុ និង​វោហារអុជ​អាល​គឺ​ពុំ​អាច​ជួយ​ដល់​ស្ថានភាព​ទេ​​»។
ការ​សម្រេច​ចិត្ត​ កាត់​ផ្តាច់​ប្រព័ន្ធ​ទូរស័ព្ទ​ផ្ទាល់​ទាន់​ហេតុ​ការណ៍​នេះ ជាមួយ​កូរ៉េ​ខាង​ត្បូង គឺ​ជួន​គ្នា​នឹង ​ការប្រ​កាស​ថា ថ្នាក់​ដឹក​នាំ​កំពូល កូរ៉េ​ខាង​ជើង​​នឹងជួប​ប្រ​ជុំ​គ្នា​ក្នុង​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​ដើម្បី​ ពិភាក្សា លើ​«បញ្ហា​សំខាន់​មួយ​»​និង​បង្កើត​«របត់​ខ្លាំង​ក្លាមួយ​»។​ ការផ្តាច់​ទំនាក់​ទំនងទូ​រស័ព្ទ​នេះ​បាន​ធ្វើ​ឡើង​ បន្ទាប់​ពី​គំរាម​ជា​ច្រើន៕ភ្នំពេញប៉ុស្តិ៍ CC

0 Comments:

Post a Comment

 
គេហទំព័រទ្រឹស្ដីចក្រ ©5/10/2013 tresdichark.com. Supported by facebook and www.tantrykhmer.blogspot.com