Discussion

សូមស្វាគមលោកអ្នកដែលបានមកកាន់​គេហទំព័រយើងខ្ញុំ នៅក្នុងគេហទំព័រនេះ ខ្ញុំបង្កើតឡើងដើម្បីចែករំលែក​ព័ត៏មាន​ នឹងចំណេះ​ដឹងផ្សេងៗ​សំរាប់ចែក​ជូនបងប្អូន​ទាំងអស់គ្នា ដោយ​សប្បាយ​រីករាយ ដូច្នេះ​សូមបងប្អូនទាំងអស់គ្នា រកទទួលទានមានបាន នឹង​ជួប​ប្រ​ទៈតែ​សេចក្តី​សុខ​គ្រប់ប្រការ​កុំបី​ឃ្លា​ង​ឃ្លាត​ឡើយ​​​ ពីម្ចាស់គេហទំព័រទ្រឹស្តីចក្រ។

Photography

Saturday, March 30, 2013

ព្រឹទ្ធ​សភា​អូ​ស្ត្រាលី​អំពាវ​នាវ​ឲ្យ​ប្រាប់​ពី​ប្រ​ភព​របស់​ផលិត​ផល

0 Comments

ព្រឹទ្ធ​សភា​អូ​ស្ត្រាលី​អំពាវ​នាវ​ឲ្យ​ប្រាប់​ពី​ប្រ​ភព​របស់​ផលិត​ផល

សមា​ជិក​ព្រឹទ្ធសភា​អូ​ស្ត្រាលី​លោក Ron Boswell បាន​អំពាវ​នាវ​ជា​ថ្មីម្តង​ទៀត​ដល់​ហាង​ចៀន​ត្រី​ និងដំឡូង​ច្រៀក (Fish and chip shops) សម្រាប់​អាហារ​សម្រននោះ ឲ្យ​ដាក់​បង្ហាញ​ពី​ប្រ​ភព​ប្រ​ទេស​នៃ​ផលិត​ផល​ដែល​​ខ្លួន​កំពុង​ប្រើ​ ប្រាស់។
បច្ចុប្បន្ន​នេះ​គេ​តម្រូវ​ឲ្យ​ផ្សារ​ទំនើប​ដាក់​បង្ហាញ​នូវ​ ប្រ​ភព​ប្រ​ទេស​ដែល​នាំ​ចូល​គ្រឿង​សមុទ្រ​ ប៉ុន្តែ​គេ​មិន​បាន​តម្រូវ​ឲ្យ​ភោជ​នីយដ្ឋាន និង​អាហារដ្ឋាន​ដែល​លក់​អាហារ​ខ្ចប់​វេច​ឲ្យ​​ដាក់​បង្ហាញ​ទេ។
លោក ​ព្រឹទ្ធ​សមាជិក Boswell បាន​បន្ត​ថា អ្នក​ប្រើ​ប្រាស់​ត្រូវ​តែ​ដឹង​ថា​តើ​គ្រឿង​សមុទ្រ​ទាំង​នោះ​នាំ​ចូល​មក​ពី​ ប្រ​ទេស​ណា ហើយ​ការ​ដាក់​បង្ហាញ​បែប​នេះ​នឹង​អាច​ជួយ​ដល់​ឧស្សាហកម្ម​ក្នុង​ស្រុក។
រដ្ឋ ​មន្ត្រី​ក្រសួង​កសិកម្ម Joe Budwig បាន​មាន​ប្រ​សាសន៍​ថា​លោក​គាំ​ទ្រ​​ហាង​លក់​ត្រី និង​ដំឡូង​ចៀន​ឲ្យ​លើក​កម្ពស់​ផលិត​ផល​អូ​ស្ត្រាលី។ ប៉ុន្តែ​ការ​ដាក់​ច្បាប់​ឲ្យ​ដាក់​បង្ហាញ​នូវ​ប្រ​ភព​ផលិត​ផល​គឺ​ជា​ការ​នាំ ​ឲ្យ​មាន​ការិយាធិបតេយ្យ​កាន់​តែ​ច្រើនសម្រាប់​​អាជីវកម្ម​តូចៗ៕radioaustralia

0 Comments:

Post a Comment

 
គេហទំព័រទ្រឹស្ដីចក្រ ©5/10/2013 tresdichark.com. Supported by facebook and www.tantrykhmer.blogspot.com