សូមប្រយ័ត្នលទ្ធផលអាក្រក់នៃបច្ចេកទេសកែសម្ផស្ស
ជាការពិត បច្ចេកទេសនៃការកែសម្ផស្ស បានធ្វើអោយ "ក្អែកជាច្រើនក្លាយជាហង្ស" ប៉ុន្ដែ
ទន្ទឹមនឹងនេះ បច្ចេកទេសនេះក៏បានបណ្ដាលអោយមនុស្សជាច្រើនត្រូវស្ដាយក្រោយយ៉ាងខ្លាំងបន្ទាប់ពីបានទទួលការវះកាត់កែសម្ផស្ស។
នៅមុនពេលទទួលការវះកាត់ តារាចម្រៀង Amanda Lepore មានរូបរាងគួរគាប់ចិត្ត ប៉ុន្ដែ
ក្រោយពេលសម្រេចចិត្ដចំណាយប្រាក់ដើម្បីកែសម្ផស្សអោយបានស្អាតជាងនេះ នាងក៏ត្រូវ
ស្ដាយក្រោយ។
ទម្រង់មុខប៉ោង ថ្ពាល់ក្រាសហួសដោយសារបូមជ្រុលដៃ នេះគឺជាលទ្ធផលអាក្រក់ដែលអ្នក
ស្រី Duquesa De Alba ត្រូវទ្រាំទទួលយកបន្ទាប់ការកែសម្ផស្ស។
កាលពីដើមឡើយ អ្នករចនាដ៏ល្បីឈ្មោះនៃក្រុមហ៊ុនច្នៃម៉ូដសំលៀកបំពាក់ Versace មានរូប
រាងស្រស់ស្អាត ប៉ុន្ដែក្រោយពីមានអន្ដរាគមន៍ពីកាំបិត ស្ដ្រីម្នាក់នេះ មើលទៅដូចជាអាក្រក់
ណាស់។
ដោយសារតែចង់មានបបូរមាត់ក្រាស់ និងសិចស៊ី តែតារាចម្រៀង Dolly Parton មិនបាន
សម្រេចដូចបំណងនោះទេ ដោយសារតែគ្រូពេទ្យបានបូមជ្រុលដៃ។
Heidi Montag ស្រស់ស្អាតមែនកាលពីមិនទាន់កែសម្ផស្ស ប៉ុន្ដែសម្រស់របស់នាងបានអន់
មួយកម្រិតធំ ក្រោយពីបានទទួលការវះកាត់។
ផ្ទៃមុខអ្នកស្រី Jackie Stallone (ម្ដាយរបស់តារាប្រុសល្បីល្បាញ Silvester Stallone ) ត្រូវផ្លាស់
ប្ដូរបន្ទាប់ពីការកែសម្ផស្សជាច្រើនលើក។
តារាសំដែងស្រី Janice Dickinson ក៏ត្រូវបានបញ្ចូលឈ្មោះទៅក្នុងបញ្ជីមហន្ដរាយនៃបច្ចេក
ទេសកែសម្ផស្ស។
ប្រាកដណាស់ថា Joan Van Ark នឹងសោកស្ដាយរង្វង់មុខពីមុនរបស់ខ្លួន។
Jocelyn Wildenstein គឺជាឈ្មោះមួយដែលត្រូវបានគេស្គាល់ច្រើនដោយសារតែរងគ្រោះពី
បច្ចេកទេសកែសម្ផស្ស។
ដូចទៅនឹងបងប្រុស Michael Jackson នោះដែរ ផ្ទៃមុខរបស់តារាចម្រៀង Janet Jackson ត្រូវ
បានផ្លាស់ប្ដូរទាំងស្រុង។
Joan Rivers ជាតារាកំប្លែង តារាទូរទស្សន៍ និងជាពិធីការនីសម្រាប់កម្មវិធីវិភាគផ្នែកម៉ូដែល
សំលៀកបំពាក់របស់តារា Hollywood ក៏ជាជនរងគ្រោះម្នាក់នៃបច្ចេកទេសកែសម្ផស្ស។
មានភាពស្រស់ស្អាតយ៉ាងនេះហើយ នៅតែមិនពេញចិត្ត ចុងក្រោយក៏ត្រូវសោកស្ដាយ។
ទម្រង់មុខត្រូវបានកែលំអបន្ដិច ប៉ុន្ដែ Bruce Jenner ក៏ត្រូវបាត់បង់សម្រស់បែបបុរសរបស់
ខ្លួន។
ផ្ទៃមុខបែបកំប្លែងគួរស្រលាញ់របស់តារាកំប្លែង Carrot Top ត្រូវបាត់បង់ ជំនួសមកវិញ ទម្រង់
មុខរបស់គាត់ ពិតជាគួរអោយខ្លាច ក្រោយពីទទួលការវះកាត់កែសម្ផស្ស។
តារាចម្រៀង Kenny Rogers ក៏មិនទទួលបានជោគជ័យ ក្រោយពីបានកែសម្ផស្សជាច្រើន
លើក។
អតិត "ស្ដេចចម្រៀង Pop" ត្រូវបានគេមើលឃើញថា ជាជនរងគ្រោះលេចធ្លោបំផុតសម្រាប់
វិស័យកែសម្ផស្ស។ ការស្វែងរកចំណុចធម្មជាតិនៅលើផ្ទៃមុខរបស់ Michael Jackson ពិបាក
ជាងការឡើងទៅឋានព្រះច័ន្ទទៅទៀត៕ដោយ camnews
0 Comments:
Post a Comment