ភ្នំពេញ៖
បរុសម្នាក់ត្រូវបានកម្លាំងនគរបាលប៉ុស្ត៏រដ្ឋបាលសង្កាត់ក្រាំងពង្រ
សហការជាមួយប៉េអឹមយាមរោងចក្រមហា២សួនវឌ្ឍនៈធ្វើការចាប់
ឃាត់ខ្លួនបានបន្ទាប់ពីនារីរងគ្រោះទៅដាក់ពាក្យបណ្តឹងនៅប៉ុ
ស្ត៏រដ្ឋបាល
នគរបាលដោយចោទប្រកាន់ពីបទរំលោភសេពសន្ថវៈបានសម្រេច។
ករណីឃាត់ខ្លួនជនសង្ស័យនេះធ្វើឡើងកាលពីវេលា ថៃ្ងទី២៩ខែមីនាឆ្នាំ២០១៣ ស្ថិតនៅបន្ទប់ជួលក្នុងបរិវាណរោងចក្រមហា២ក្នុងសួនវឌ្ឍនៈសង្កាត់ ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
យោងតាមសេចក្តីរាយការ ណ៏បានឲ្យភ្នាក់ងារយកព័ត៌មាន វិទ្យសាស្ត្រខ្មែរឲ្យ ដឹងថា នារីរងគ្រោះខាងលើនេះបានឈ្មោះ អ.ក.អ.ន អាយុ២៧ឆ្នាំ មានស្រុកកំណើត នៅភូមិតាលាន់ ឃុំក្រាំងស្នាយ ស្រុកឈូក ខេត្តកំពត ។ចំណែកជនសង្ស័យដែលបានធ្វើសកម្មភាពឈ្មោះ ស៊ឹម រ៉ាវី អាយុ២៧ ជាកម្មករកាត់ដេរនៅរោងចក្រខាងលើជាមួយនារីរងគ្រោះ ស្នាក់នៅផ្ទះជួល ក្នុងភូមិក្រាំងពង្រ សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោរាជធានីភ្នំពេញ។មុនពេលកើតហេតុបុរសជាជនសង្ស័យបាន ប្រើល្បិចដ៏អាក្រក់របស់ខ្លួនខ្ចីទូរស័ព្ទដៃរបស់នារីរងគ្រោះយកទៅ ក្នុងបន្ទប់ជួលរបស់ខ្លួន ខណៈពេលនោះនារីរងគ្រោះបានទៅទាយកទូរស័ព្ទរបស់ខ្លួនវិញ ស្រាប់តែពេលនោះឪកាសល្អស្ងាត់បុរសខាងលើបានទាញទ្វាបន្ទប់បិទរួច ធ្វើសកម្មភាពចាប់រំលោភទៅលើនារីរងគ្រោះរហូតបានសម្រេច នៅពេលនោះរូបគេជានារីរងគ្រោះពុំហ៊ានស្រែកឲ្យគេជួយទេ ព្រោះខ្លាចជនសង្ស័យម្នាក់នេះធ្វើបាប ដូច្នេះហើយរូបគេក៏បានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្ត៏នគរបាលសង្កាត់ ក្រាំងពង្រដើម្បីចាប់ខ្លួនជនសង្ស័យ លុះដល់ម៉ោង១១និង៣០នាទីក្រុមកម្មករកាត់ដេរបានចេញមកហូបបាយទើប កម្លាំងនគរបាលប៉ុស្ត៏រដ្ឋបាលបានសហការជាមួយប៉េអឹមយាមរោងចក្រទើប ប៉េអឹមធ្វើការឃាត់ខ្លួនជនសង្ស័យល្មោភតណ្ហាខាងលើប្រគល់ឲ្យ សមត្ថកិច្ចនគរបាលប៉ុស្ត៏ក្រាំងពង្រដើម្បីធ្វើការសាកសួរ រួចក៏ធ្វើការបញ្ជូនខ្លួនជនសង្ស័យរូបនេះមកកាន់អធិការដ្ឋាននគរបាល ខណ្ឌដង្កោ។ពេលនោះអ្នកសារព័ត៌មានបានទៅថតរូបភាពជនសង្ស័យដែលត្រូវបាន សមត្ថកិច្ចនគរបាលឃុំខ្លួន ស្រាប់តែនគរបាលព្រហ្មទណ្ឌម្នាក់បានស្តីបន្ទោសទៅលើអ្នកការសែតមិន ឲ្យថតរូបភាពនោះទេ ហាក់បីដូចជារឿងមួយនេះមានអាថ៌កំបាំងអ្វីមួយមិនចង់ឲ្យអ្នកការសែត ដឹង។
បច្ចុប្បន្នជនសង្ស័យត្រូវបានឃុំខ្លួននៅអធិការដ្ឋាន ប៉ូលិសខណ្ឌដង្កោ។បើយោងឪពុកម្តាយរបស់នារីរងគ្រោះបានឲ្យដឹងថា៖ កូនស្រីរបស់គាត់បានមកធ្វើការកាត់ដេរនៅរោងចក្រខាងលើនេះបានរយៈពេល ជាងកន្លះខែតែប៉ុណ្ណោះត្រូវបានអ្នកស្រុកចូលនិយាយស្តីដណ្តឹងកូន របស់គាត់ប៉ុន្តែរូបគាត់ជាឪពុកម្តាយមិនហ៊ានសម្រេចចាំសួរចិត្តកូន ប៉ុន្តែជាអកុសលនៅពេលនេះត្រូវមានរឿងកើតឡើងចំពោះកូនរបស់គាត់។
ទាក់ទិន ទៅនឹងបញ្ហាខាងលើនេះសារព័ត៌មានវិទ្យសាស្ត្រខ្មែរបានទូរស័ព្ទជួប ជាមួយលោកយឹមសារ៉ាន់អធិការនគរបាលខណ្ឌដង្កោលោកបានប្រាប់ថា ករណីរឿងនេះលោកកំពុងធ្វើការកសាងសុំណុំរឿងបញ្ជូនខ្លួនជនសង្ស័យ ទៅឲ្យតុលាការសាលាដំបូងរាជធានីភ្នំពេញ ចាត់ការចំពោះជនសង្ស័យទៅតាមនីតិវិធីច្បាប់៕ ព័ត៌មានថ្មី ទាន់ហេតុការណ៍

0 Comments:
Post a Comment