អូស្ត្រាលី បានផ្តល់ជំនួយឥតសំណង ៥៧៣ លានដុល្លារ អាមេរិក ដល់កម្ពុជា
រដ្ឋាភិបាលអូស្ត្រាលី
បានផ្តល់ជំនួយឥតសំណង នូវទឹកប្រាក់ចំនួន៥៧៣ លានដុល្លារ សហរដ្ឋអាមេរិក
ដល់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការកសាងធនធានមនុស្ស
និងគម្រោងស្ដារឡើងវិញហេដ្ឋារចនាសម្ពន័ផ្សេងៗ កាលពីថ្ងៃទី២៧
ខែមីនា នៅទីស្ដីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
២-គម្រោងស្ដារប្រព័ន្ធផ្លូវដែកនៅកម្ពុជា ពីឆ្នាំ២០១០ ដល់ឆ្នាំ២០១៣ មានចំនួនពីរខ្សែ ដែលខ្សែទីមួយពីភ្នំពេញ-ទូកមាស-កំពត និងខេត្តព្រះសីហនុ ខ្សែទីពីរ ភ្នំពេញ-សំរោង-បាត់ដឹង-បាត់ដំបង-សិរីសោភណ៌និងប៉ោយប៉ែត និងគម្រោងទី៣ គឺគម្រោងស្ដារឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធដែលខូចខាតដោយទឹកជំនន់ ។ លោក គាត ឈន់ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែង នៅក្នុងជំនួបពិភាក្សាជាមួយលោកស្រី Penny Richards ឯកអគ្គរដ្ឋទូតអូស្ត្រាលី ដែលត្រូវចប់អាណត្តិការទូត នៅកម្ពុជា ឯទីស្ដីការក្រសួងការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នាថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៣នេះថា រហូតមកដល់ពេលនេះ ប្រទេសអូស្ត្រាលី បានផ្ដល់ហិរញ្ញប្បទានឥតសំណងដល់កម្ពុជា សរុប ចំនួនប្រមាណ ៥៧៣ លានដុល្លារ សហរដ្ឋអាមេរិក។ ដោយៈ វ.វឍ្ឍតី - សារព័ត៌មានខ្មែរសេរី
0 Comments:
Post a Comment