Discussion

សូមស្វាគមលោកអ្នកដែលបានមកកាន់​គេហទំព័រយើងខ្ញុំ នៅក្នុងគេហទំព័រនេះ ខ្ញុំបង្កើតឡើងដើម្បីចែករំលែក​ព័ត៏មាន​ នឹងចំណេះ​ដឹងផ្សេងៗ​សំរាប់ចែក​ជូនបងប្អូន​ទាំងអស់គ្នា ដោយ​សប្បាយ​រីករាយ ដូច្នេះ​សូមបងប្អូនទាំងអស់គ្នា រកទទួលទានមានបាន នឹង​ជួប​ប្រ​ទៈតែ​សេចក្តី​សុខ​គ្រប់ប្រការ​កុំបី​ឃ្លា​ង​ឃ្លាត​ឡើយ​​​ ពីម្ចាស់គេហទំព័រទ្រឹស្តីចក្រ។

Photography

Saturday, March 30, 2013

រកឃើញ​មូលហេតុ​ពិត ដែលនាំឱ្យ​ផែនដី ទទួល​ការវាយប្រហារ​ពី​អាចម៍ផ្កាយ ជា​បន្ដបន្ទាប់

0 Comments
គេរកឃើញ​មូលហេតុ​ពិត ដែលនាំឱ្យ​ផែនដី ទទួល​ការវាយប្រហារ​ពី​អាចម៍ផ្កាយ ជា​បន្ដបន្ទាប់
   
ការស្រាវជ្រាវថ្មីៗនេះ​របស់​ក្រុម​អ្នកវិទ្យាសាស្ដ្រ​អាមេរិក បាន​បកស្រាយ​នូវ​មូលហេតុ​ដែល​ផែន​របស់​យើង ត្រូវ​រងគ្រោះ​ដោយសារ​អាចម៍ផ្កាយ ហើយ​ក្នុងចំណោម​នេះ​អាច​បង្កឱ្យមាន​មហា​គ្រោះទឹកជំនន់។


ពី​ដើមឡើយ ក្រុម​អ្នកវិទ្យាសាស្ដ្រ​បានលើកឡើង​នូវ​ការ​សន្និដ្ឋានថា មូលហេតុ​នៃ​ការមកដល់​របស់​អាច​ម៍​ផ្កាយ​គឺ​ដោយសារ​បំលាស់​ទី​ចេញពី​គន្លង​ គោចរ​របស់​បណ្ដា​ភព។ ភព​ព្រ​ហ​ស្ប​ត្តិ៍ និង​ភព​ព្រះ​សៅរ៍( Jupiter and Saturn) បាន​រំកិល​ខ្លួន​ចូលទៅ​ក្បែរ​ព្រះអាទិត្យ នៅពេលដែល​ភព​កេតុ (Neptune) និង​ភព អ៊ុយ​រ៉ា​នុស ដកថយ​ឆ្ងាយ​ពី​ព្រះអាទិត្យ។ ការដកថយ​នេះ​របស់ ភព​កេតុ និង​ភព អ៊ុយ​រ៉ា​នុស បង្កើតបានជា​ទំនាញ​មួយ​ដ៏​ធំ ដែល​អូសទាញ​អាចម៍ផ្កាយ​ជាច្រើន​ចូលក្នុង​ប្រព័ន្ធ​ព្រះអាទិត្យ។

ប្រការ​ខាងលើនេះ បណ្ដាលឱ្យមាន​អាចម៍ផ្កាយ​ធ្លាក់​មកលើ​ភព​នានា​ក្នុង​ប្រព័ន្ធ​ព្រះអាទិត្យ ក្នុងនោះ​មាន​ផែនដី​ជាដើម។
earth
មូលហេតុ​នៃ​មហា​គ្រោះទឹកជំនន់​ក្នុង​ប្រ​វ​ត្ដិ​សាស្ដ្រ​មនុស្សជាតិ
ត្រូវបាន​បង្ហើប​ឱ្យដឹង

មកដល់ពេលនេះ សាស្ដ្រាចារ្យ Simone Marchi និង​សហការី នៅ​មន្ទីរ​ស្រាវជ្រាវ​ក្រុង Boulder (Colorado អាមេរិក) បានប្រកាស​ពី​គម្រោង​វិទ្យាសាស្ដ្រ​របស់ខ្លួន​ទាក់​ទឹ​ន​នឹង​ការសន្និដ្ឋាន​ ខាងលើ។
ក្រុម​អ្នកវិទ្យាសាស្ដ្រ​ខាងលើ​បានប្រកាសថា ៖ ការផ្លាស់ប្ដូរ​គន្លង​គោចរ​របស់​ភព​ដូចជា​ព្រ​ហ​ស្ប​ត្តិ៍​ជាដើម បាន​បង្ក​ជា​ព្យុះ​អាចម៍ផ្កាយ​ធំ​ក្នុង​ប្រវត្តិ​នៃ​ប្រព័ន្ធ​ព្រះអាទិត្យ។

សាស្ដ្រាចារ្យ Simone Marchi បានលើកឡើង​ការសន្និដ្ឋាន​ខាងលើ​នៅពេលដែល​ធ្វើការ​ពិសោធ​ទៅលើ​ថ្ម​ព្រះ​ច័ន្ទ ​ដែល​ត្រូវបាន​យានអវកាស Apollo 16 នាំមក​ផែនដី​កាលពី ឆ្នាំ ១៩៧២ និង​ប្រភេទ​អាចម៍ផ្កាយ​មួយចំនួន។ភ្នំពេញដេលីញូវ   

earth1
ប្រព័ន្ធ​ព្រះអាទិត្យ

0 Comments:

Post a Comment

 
គេហទំព័រទ្រឹស្ដីចក្រ ©5/10/2013 tresdichark.com. Supported by facebook and www.tantrykhmer.blogspot.com