Discussion
Photography
Thursday, April 11, 2013
យោធា ជប៉ុន ប្រកាសអាសន្ន កម្រិតខ្ពស់
ប៉េកាំង៖ យោងតាម ទីភ្នាក់ងារ ព័ត៌មានចិន ស៊ិនហួ បានចេញផ្សាយ នៅថ្ងៃព្រហស្បតិ៍ ទី១១ ខែមេសា ឆ្នាំ២០១៣ នេះថា ប្រទេសជប៉ុន ប្រកាសអាសន្ន ក្នុងកម្រិត ខ្ពស់ ចំពោះយោធារបស់ខ្លួន ឆ្លើយតបទៅនឹង ការព្រួយបារម្ភដែលថា ប្រទេសកូរ៉េខាងជើង នឹងធ្វើការបាញ់គ្រាប់មីស៊ីល រយៈចម្ងាយមធ្យម ក្នុងថ្ងៃព្រហស្បតិ៍ នេះតែ ម្តង។
សេចក្តីរាយការណ៍ កាលពីពេលថ្មីៗនេះ បានឲ្យដឹងថា កូរ៉េខាងជើង បានបង្ហាញសញ្ញា អំពីការបាញ់គ្រាប់មីស៊ីល រយៈចម្ងាយជិតរបស់ខ្លួន នៅថ្ងៃព្រហស្បតិ៍នេះ ក៏ ព្រោះតែរូបភាព ពីផ្កាយរណបបង្ហាញថា ទីតាំងបាញ់ ព្រមទាំងគ្រាប់មីស៊ីលផងដែរ ត្រូវបាន ក្រុមបច្ចេកទេស រដ្ឋកុម្មុយនិស្តមួយនេះ រៀបចំទៅតាមកន្លែង អស់ ហើយ។
កងកម្លាំង ការពារជាតិរបស់ជប៉ុន បានដាក់ការព្រមាន កម្រិតខ្ពស់នេះ បន្ទាប់ពីខ្លួន បានសង្ស័យ ចំពោះការបាញ់គ្រាប់មីស៊ីល របស់កូរ៉េខាងជើង ដែលត្រូវតែមាន ការត្រៀមខ្លួន ទុកជាមុនគ្រប់ពេលវេលា និង បន្ទាប់ពីមេដឹកនាំ កូរ៉េខាងជើង គឺលោក គីម ចុងអ៊ុន បាន ប្រកាសថា នឹងមិនទទួលខុសត្រូវ ចំពោះសុវត្ថិភាព ជនបរទេសទាំងឡាយ នៅ ក្រោយថ្ងៃទី ១០ ខែមេសា ឆ្នាំ២០១៣ នោះទេ ។
គួរបញ្ជាក់ តាមអ្នកវិភាពស្ថានការណ៍ ផុយស្រួយមួយចំនួន បានអះអាងថា ប្រសិនបើកូរ៉េ ខាងជើង ហ៊ានបាញ់គ្រាប់មីស៊ីលមែននោះ ស្ថានការណ៍ នៅក្នុងតំបន់ នឹងផ្ទុះឡើង ទៅជាជម្លោះទ្រង់ទ្រាយធំ ហើយយើងពិបាក នឹងទប់ស្កាត់ ពីទំហំរបស់វាខ្លាំងណាស់។ ជាងនេះទៅទៀត អាវុធគ្រប់ប្រភេទ បានដាក់ទល់មុខគ្នា រវាង គូរសត្រូវទាំងពីរទៅហើយ ហេតុដូច្នេះ យើងអាចនិយាយបានថា វាប្រៀបដូចជាគ្រាប់បែក ដែលកូរ៉េខាងជើង ជាអ្នកកំណត់ម៉ោង ឲ្យផ្ទុះតែប៉ុណ្ណោះ ។ប្រភពពី khmer2world.com
Subscribe to:
Post Comments (Atom)
0 Comments:
Post a Comment