មីស៊ីលប្រឆាំងមីស៊ីល ដែលជប៉ុនដំឡើង នៅក្នុងក្រសួងការពារជាតិ ក្រុងតូក្យូ
REUTERS/Issei Kato
“ជាមួយនឹងពាក្យសម្តីគំរាមកំហែងបើកធ្វើសង្រ្គាម កូរ៉េខាងជើងកំពុងតែប្រលែងលេងជាមួយនឹងភ្លើង” នេះ
គឺជាការអះអាងរបស់លោកឆាក់ ហេហ្កិល (Chuck Hagel)
រដ្ឋមន្រ្តីក្រសួងការពារជាតិអាមេរិក កាលពីថ្ងៃពុធម្សិលមិញ។
លោកហេហ្កិលក៏បានបញ្ជាក់ផងដែរថា
សហរដ្ឋអាមេរិកបានប្រុងប្រៀបខ្លួនរួចជាស្រេច
ដើម្បីចាំទប់ទល់នឹងរាល់សកម្មភាព
ដែលកូរ៉េខាងជើងអាចនឹងធ្វើជាយថាហេតុ។
គួររំឭកឡើងវិញថា កាលពីសប្តាហ៍កន្លងទៅនេះ កូរ៉េខាងជើងបានចល័តមីស៊ីលជាច្រើនដើម ទៅកាន់ឆ្នេរសមុទ្រប៉ែកខាងកើតរបស់ខ្លួន បើទោះបីជាមានការព្រមានពីសំណាក់ប្រទេសចិន ដែលជាសម្ព័ន្ធមិត្តក៏ដោយ។ មីស៊ីល ដែលកូរ៉េខាងជើងចល័តទៅកាន់ឆ្នេរសមុទ្រប៉ែកខាងកើតនេះ គឺជាប្រភេទមីស៊ីលរយៈចម្ងាយមធ្យម ឈ្មោះ មូស៊ូដាន (Musudan) ដែលអាចបាញ់បានចម្ងាយប្រមាណពី ៣ពាន់ ទៅ៤ពាន់គីឡូម៉ែត្រ ពោលគឺ អាចបាញ់ទៅដល់ទឹកដីជប៉ុន និងកោះ Guam របស់អាមេរិក។ ក៏ប៉ុន្តែ មីស៊ីលប្រភេទនេះ កូរ៉េខាងជើងមិនទាន់ដែលបានបាញ់សាកល្បងឲ្យបានជោគជ័យនៅឡើយទេ។
នៅថ្ងៃព្រហស្បតិ៍នេះ បណ្តាញសារព័ត៌មានជប៉ុនបានចុះផ្សាយ ដោយដកស្រង់ប្រភពពីក្រសួងការពារជាតិជប៉ុនថា មីស៊ីលមូស៊ូដាន ពី១ដើម ទៅ២ដើម ត្រូវបានកូរ៉េខាងជើងដំឡើងរួចជាស្រេច ដែលអាចបាញ់បាននៅគ្រប់ពេលវេលា ក៏ប៉ុន្តែ គេមិនទាន់អាចដឹងឲ្យប្រាកដថា កូរ៉េខាងជើងពិតជាគ្រោងបាញ់មីស៊ីលនេះមែន ឬក៏យ៉ាងណានោះទេ។
ទោះជាយ៉ាងណា ជប៉ុន ក៏ដូចជា កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកសុទ្ធតែបានបង្កើនកម្រិតភាពអាសន្នដល់កងទ័ពរបស់ ខ្លួន តាំងពីថ្ងៃពុធម្សិលមិញមក ដើម្បីត្រៀមទប់ទល់នឹងសកម្មភាពជាយថាហេតុណាមួយ ពីខាងកូរ៉េខាងជើង។
ក៏ប៉ុន្តែ មេបញ្ជាការកងទ័ពអាមេរិកប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកបានប្រកាសឲ្យដឹង ថា អាមេរិកនឹងបាញ់ទម្លាក់មីស៊ីលរបស់កូរ៉េខាងជើង តែក្នុងករណី ដែលមើលទៅឃើញថា មីស៊ីលនេះអាចជាការគំរាមកំហែងទៅដល់ទឹកដីអាមេរិក កូរ៉េខាងត្បូង ឬជប៉ុនតែប៉ុណ្ណោះ។ ការថ្លែងបែបនេះ គឺដើម្បីបញ្ជាក់ថា ប្រសិនបើអាមេរិកមើលទៅឃើញច្បាស់ថា មីស៊ីលរបស់កូរ៉េខាងជើងបាញ់ចេញ សំដៅ ទៅទីលំហសមុទ្រឆ្ងាយពីទឹកដីរបស់ខ្លួន ឬទឹកដីសម្ព័ន្ធមិត្តរបស់ខ្លួននោះ អាមេរិកនឹងមិនបាញ់ទម្លាក់មីស៊ីលនេះទេ ដើម្បីចៀសវាងកុំឲ្យមានបញ្ហាតានតឹងកាន់តែខ្លាំងជាមួយនឹងកូរ៉េ ខាងជើង៕rfi

0 Comments:
Post a Comment